((មិនឆ្លើយនឹងបងហេតុអ្វីមកសួរបងវិញចង់មានសង្សារដូចបងខ្លាំងណាស់មែនទេ))ជីមីន"ឆ្លើយដាក់នាងទាំងមុខក្រញូវ គេសួរនាង តែនាងមិនឆ្លើយហេីយបែមកសួរគេវិញ។
((ចង់ដឹងថាបងខឹងនឹងខ្ញុំរឺអត់))ឈីង"នាងចង់ដឹងពីអារម្មណ៍គេទាំងទឹកមុខស្រពោនចង់ដឹងតេីគេខឹងនឹងនាងដែររឺអត់។
((បងគ្មានសិទ្ធិអីនឹងហាមអូនទេ បេីអូនចង់មានក៏មានទៅ))ជីមីន"និយាយប្រាប់នាង ព្រមទាំងមិនបានមើលមុខនាងចំទាំងកែភ្នែកពោរពេញទៅដោយទុក្ខសោកលាក់បាំង ទាំងដែលមិញហាមនាងមិនឱ្យមានសង្សារសោះ។
((ខ្ញុំដឹងហើយ អរគុណបងហេីយដែលជូនខ្ញុំដើរលេង))ឈីង"នាងប្រឹងលាក់អារម្មណ៍ខ្លួនឯងអរគុណទៅគេ ទាំងដែលពេលនេះអារម្មណ៍របស់នាងប្រែជាឈឺ ពេលគេនិយាយមកនាងថាគេគ្មានសិទ្ធិនឹងនាង។
(())ជីមីនឱ្យនាងចេញពីឡានហេីយ គេមិនបាននិយាយអីតបនឹងនាងគ្រាន់តែងាកមកមើលមុខនាងបន្តិចហើយក៏បើកឡានចេញទៅវិញទាំងមុខស្រពោនអន់ចិត្ត រឿងអីមួយនឹងនាង ឈីងនាងឈរចាំឡានរបស់ជីមីនបើកចេញផុតបាននាងដើរចូលក្នុងផ្ទះទាំងអារម្មណ៍របស់នាងហេងហាង នាងស្រឡាញ់គេហើយតែនាងមិនហ៊ាននិយាយដោយសារគេមិនចាប់អារម្មណ៍នឹងនាង។((ហេតុអ្វីបងមិនស្អប់ញុមដូចពីមុនទៅ ហេតុអីបងបណ្ដោយឱ្យញុមចូលចិត្តបងទៅកេីត ទាំងដែលបងមានសង្សារទៅហេីយបែបនេះ))នាងដើរបណ្ដើរនិយាយពាក្យក្នុងចិត្តប្រាប់ខ្លួនឯងបណ្ដើរ ទាំងទឹកភ្នែកស្រក់តាមកន្ទុយភ្នែកជាច្រើនតក់។
"ចំណែកជីមីនមិនបានទៅខុនដូរទេ ដោយសារអារម្មណ៍របស់គេតានតឹងទើបគេមកលេងក្នុងក្លឹបដើម្បីបន្ធូរអារម្មណ៍បានខ្លះ គេមកអង្គុយផឹកតែម្នាក់ឯងនៅក្នុងក្លឹបទាំងអារម្មណ៍មួយម៉ៅខឹងនឹងនាងផង អន់ចិត្តនឹងនាងផង ។
((ប្រហែលចង់មានសង្សាឡេីងញ័រខ្លួនហើយមើលទៅ))គេអង្គុយរអូ៊រម្នាក់ឯងបណ្ដេីរលើកកែវសារមកផឹកបណ្ដើរ ទាំងមុខក្រហមហើយកែវភ្នែកពោរពេញដោយទុក្ខព្រួយប្រាប់មិនត្រូវ ជីមីនអង្គុយសុខៗស្រាប់តែអេលីហ្សាសង្សារអ្នកបង្ហាញម៉ូតរបស់គេដេីរមកជិតហើយមកអោបរឹតគេថែមទៀត ធ្វើឱ្យគេរាងភ្ញាក់ខ្លួននិងនាងបន្តិច ។