ភាគ40🌺

36 0 0
                                    

"ជីមីនញាំបណ្ដេីរនិយាយលេងជាមួយនាងបណ្ដើរ ម្នាក់ៗញញឹមមិនចេះរីងស្ងួត  ។

#ពេលល្ងាច..

"ដល់ពេលរាងល្ងាចបន្ទិចជីមីនក៏បេីកឡាននាំនាងទៅដេីរលេងទៅញាំអីដូចរាល់ដង តែថ្ងៃនេះគេនាំនាងមកទិញខោវអាវនៅហាងទំនេីបមួយកន្លែងក្នុងក្រុង។

((បងនាំញុមមកហាងខោវអាវធ្វេីអី))ឈីង"នាងនៅឈរមីងមាំឃេីញជីមីនទាញដៃនាងចូលក្នុងហាងខោវអាវមួយកន្លែង។
((ចេះសួរដូចឆោត គឺនាំអូនមកទិញខោវអាវនឹងហេីយ អូនរេីសមេីលមេីលមួយណាអូនស្រលាញ់ក៏រេីសយកទៅ))ជីមីន"ចង្អុលបង្ហាញខោវអាវក្នុងហាងឲ្យនាងមេីលថាមួយណានាងស្រឡាញ់ក៏រេីសយកទៅ  ពួកគេឈរមើលខោវអាវបន្តិចក៏មានបុគ្គលិកក្នុងហាងមកសួរនាំ។
((សួរស្តីបង! បងចង់បានឈុតបែបណាដែរ បងរេីសមេីលទៅបងពេញមួយណាបងអាចប្រាប់ញុមបាន))បុគ្គលិកក្នុងហាងម្នាក់ក៏មករាក់ទាក់ជាមួយពួកគេទាំងពីរ ហើយក៏បង្ហាញខោវអាវក្នុងហាងឱ្យពួកគេទាំងពីបានមេីល ថាពេញចិត្តមួយណាចាំគេយកឱ្យ ទាំងញញឹមរួសរាយដាក់ពួកគេ។

((មិនអីទេបង ចាំខ្ញុំមើលខ្លួនឯងក៏បាន))ឈីង"នាងក៏ញញឹមតបទៅបុគ្គលិកក្នុងហាងវិញ នាងចង់ដើររកមើលខ្លួនឯង ហេីយជីមីនក៏ញញឹមដាក់បុគ្គលិកក្នុងហាងវិញ ហេីយគេក៏រេីសមេីលខ្លួនឯងទៅ។

((ចាសមិនអីទេ អញ្ចឹងពួកបងរើសមេីលតាមសប្បាយទៅខ្ញុំសុំទៅមើលខាងនោះវិញសិន))បុគ្គលិកស្រីក៏អោនលាពួកគេទាំងពីរ រួចក៏ដើរទៅមើលខាងក្រៅវិញ ទុកឱ្យពួកគេទាំងពីរដើររកមើលខោវអាវដែលពួកគេពេញចិត្តខ្លួនដោយខ្លួនឯង។

((ខ្ញុំថាទៅវិញទៅបង ខ្ញុំអត់ចង់ទិញទេ))ឈីង"នាងនៅឈរអេសអុញមិនចង់ទិញ ព្រោះនាងមិនចូលចិត្តទិញខោអាវថ្លៃៗទេស្ដាយលុយ។
((ឈីង!បងអ្នកទិញឱ្យតេីអូនរេីសមើលទៅ))ជីមីន"ដឹងថានាងមិនចង់បាន តែគេចង់ទិញអីឱ្យនាងខ្លះ ក៏ទាញស្មារនាងឱ្យបែមកមេីលខោវអាវស្អាតៗនៅពីមុខនាង។
((តែញុម! ហូ!ថ្លៃៗណាស់ចេះពាក់ទៅកេីតដែលមិនស្ដាយលុយទេដឹង))ឈីង"នាងដេីរមេីលផ្លាកតម្លៃខោអាវក៏ឈររអ៊ូង៉ូវៗម្នាក់ឯង ធ្វើឲ្យជីមីនឈរនៅនឹងហេីយគេក៏មេីលមុខនាងរួចក៏លើកចិញ្ចើមម្ខាងឆ្ងល់នឹងនាងណាស់។
((បងឱ្យអូនមកមេីលខោវអាវ មិនមែនឱ្យអូនមកមេីលផ្លាកខោវអាវទេ))ជីមីន"ទ្រាំមិនបានក៏ដេីរមកទាញនាងមកនិយាយ ឃេីញនាងដេីរឈ្ងោកមេីលតែផ្លាកតម្លៃខោវអាវទៅវិញ។
((បង!ញុមថា ញុមមិនទិញទេ នៅហាងនេះថ្លៃៗណាស់ ទៅកន្លែងផ្សេងវិញទៅ))ឈីង"នាងនិយាយប្រាប់ជីមីននាងនិយាយប្រាប់ត្រង់ៗ ព្រោះហាងហ្នឹងវាថ្លៃមែនធ្វើឲ្យបុគ្គលិកនៅក្នុងហាងហ្នឹងឈរមើលមុខនាងភ្លឹកៗ។
((ឈីងអូននិយាយអីចេញមកនឹង ក្រែងចិត្តម្ចាស់ហាងគេផង))ជីមីន"លេីកដៃខ្ទប់មាត់របស់នាងកុំឱ្យនាងនិយាយច្រើន ហើយក៏សម្លឹងទៅមើលបុគ្គលិកនៅក្នុងហាងទាំងញញឹមដាក់គេញឹមៗក៏បែមកសម្លក់ដាក់មុខនាងវិញ។
((និយាយអីឲ្យចេះគិតផង ចាំបងរេីសឱ្យវិញ បើចាំអូនឯងរើសវិញ ព្រឹកស្អែកក៏មិនទាន់បានរើសបានមួយផង))ជីមីន"គេញញឹមដាក់បុគ្គលិកហើយក៏លេីកដៃហៅបុគ្គលិកឱ្យមករកគេ ឲ្យយកខោវអាវដែលគេរើសបានឲ្យនាងយកមកទុក ជីមីនដើររើស រ៉ូបបានបួនប្រាំ នឹងឈុតខោវអាវដែលនាងសម្លឹងមើលហេីយតែមិនយកក៏គេយកបួនប្រាំទៀត ឈីងឃើញជីមីនរេីសដាក់រេីសដាក់ ក៏ប្រញាប់ទៅទាញដៃរបស់គេឲ្យឈប់រេីសទៀត។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now