ប្រលឹមស្រាងៗឈីងចុះមកមេីលធម្មជាតិនៅចំការស្អាតណាស់ នាងដេីរលេងបណ្ដេីរថតរូបបណ្ដេីរនាងញញឹមពព្រាយកាន់ទូរស័ព្ទថតរូប ។
((ឈីងឯងភ្ញាក់លឿនម្លេះមិននៅគេងឲ្យយូជាងនេះតិចបងថាចាំថ្ងៃបងនាំឯងដេីរមេីលជុំវិញនេះ))វី ភ្ញាក់ផ្អើលឃេីញឈីងនៅទីនេះដែលតាំងពីស្រាងៗ។
((អូហូ!បងញុមចូលចិត្តភ្ញាក់ពេលប្រលឹមៗចឹងស្រស់ស្រាយណាស់ បងមិនមែនមកមេីលករម្មករមកធ្វេីកាទាំងព្រឹកទេណា))ឈីង"នាងធ្វេីមុខឆ្ងល់ដាក់បងថ្លៃខ្លួនឯង។
((បងមកថតរូបតេី ទុកឲ្យប្រពន្ធបងមេីលចឹងបងទៅសិនហេីយ))វី"ក៏ចេញពីប្អូនទៅផ្ទះវិញ"ឈីងនាងជ្រួញចិញ្ចេីមចូលគ្នាដេីម្បីប្រពន្ធបងស៊ូរមកចាំថ្ងៃរះដេីម្បីថតរូប នាងក៏រំភេីបជំនួសបងស្រីនាងដែលបានបងថ្លៃមួយស្រលាញ់ប្រពន្ធណាស់ នាងក៏បន្តរដេីរទៅមុខទៀតដេីរលេងជុំវិញចំការ។ថ្ងៃរសៀលនាងបាននាំក្មួយៗរបស់នាងដេីរលេងសួរផ្កាក្បែរផ្ទះ នៅលេងសុខៗក៏លឺសំលេងឡានបេីកចូលមកក្នុងផ្ទះ ក្មួយៗរបស់នាងក៏រត់ទៅទទួលលោកពូគេកូនរបស់លិនស្រែកហៅឈ្មោះលោកពូពីចំងាយ។
((លោកពូជីមីន អាលីនៅនៀក))អាលី"កូនរបស់អាលិនស្រែកហៅលោកពូឲ្យដេីរមករកនាង" ជីមីនឃេីញក្មួយក៏លេីកនាងមកពរហេីយថេីបថ្ពាល់សឺតៗ។
((ហូ!ថ្ពាល់ក្រអូបម្លេះអាលី អេ ក្មួយយ៉ុនមកនេះពូថេីបមួយ))ជីមីន"ហៅក្មួយប្រុសឲ្យមករកគេគេចង់ថេីបណាស់" យ៉ុនក៏រត់ទៅរកពូឲ្យពូថេីប ជីមីនចាប់ថេីបក្មួយៗគេគ្រប់គ្នា ក្មួយៗក៏ដឹកដៃជីមីនឲ្យដេីរតាមពួកគេទៅលេងកន្លែងមីងនាងអង្គុយលេង។
((មកនេះមីងមានរបស់ឲ្យញាំ))ឈីង"នាងហៅក្មួយឲ្យមកញាំនំនាងទុំតែយកមកមិញនឹង"នាងក៏ប្រទះភ្នែកនឹងជីមីនជីមីនក៏សម្លឹងមកនាងពួកគេខានជួបគ្នាបីឆ្នាំហេីយពួកគេជួបគ្នាម្ដងពេលវីរៀបកាបានម្ដង។# រំលឹកកាលនោះឈីងកាលនាងនៅក្មេងនាងចូលចិត្តធ្វេីខ្លួនដូចBoyចឹងលេងសេីចច្រេីនមិនដឹងថាខុសរឺត្រូវទេថ្ងៃកាវីមនុស្សច្រេីនកុះករក្នុងវិធីការ តែនាងចូលចិត្តលេងច្រេីននាងលួចញាំនំខេកលាយសូកូឡាប្រឡាក់ពេញដៃពេញមុខនាង នាងរកអីមកជូនមិនឃេីញក៏ឃេីញខោវអាវសររបស់ជីមីនទុកស្លៀកពេលឡេីងកំដរវីលេីឆាកធ្វេីឲ្យប្រឡាក់ខោវអាវសររបស់ជីមីនអស់ពេលជីមីនដេីរមកឃេីញ នាងធ្វេីមិនដឹងដេីរចេញធ្វេីហី ធ្វេីឲ្យជីមីនខឹងខ្លាំងណាស់មិនសូមទោសហេីយដេីរចេញធ្វេីមិនដឹងដាក់គេទៀតគេខឹងនឹងនាងហេីយក៏ស្អប់នាងខ្លាំងណាស់ដែល តាំងពីនឹងមកជីមីនស្អប់ក្មេងស្រីឈ្មោះឈីងនឹងណាស់បានជាគេមិនចង់យកនាងមកធ្វេីការបកប្រែនៅមន្ទីពេទ្យគេ។
ពេលនេះពួកគេបានជួបមុខគ្នាម្ដងទៀតហេីយ តែប្លែករៀងខ្លួនពេលនេះនាងធំហេីយនាងកែប្រែខ្លួនជាស្រីមិនដូចពីមុនទេហេីយស្អាតទៀតផងចំណែកជីមីនគេនៅដ៏ដែលគេនៅតែសង្ហាស្រស់ស្អាតដ៏ដែលតែជីមីននៅតែគុំគួននឹងនាងស្អប់នាងដ៏ដែល។ នាងញញឹមញញែមដាក់គេតែគេវិញមិនមេីលមុខនាងដេីរដឹកដៃក្មួយធ្វេីមិនដឹងដាក់នាង នាងដឹងថាគេនៅតែខឹងនឹងនាង ។
((នេះបីឆ្នាំហេីយណាគាត់នៅតែខឹងនឹងយេីងទៀត អូហូ!ខឹងបានយូរយ៉ាងនេះយេីងសូមសរសេីរហេីយ))ឈីង"អង្គុយរអ៊ូរម្នាក់ឯងនាងសូមសរសេីរចិត្តគេខឹងបានយូ។
ជីមីនមិននិយាយស្ដីជាមួយនាងទេគេនិយាយលេងតែជាមួយក្មួយៗរបស់គេតែប៉ុននោះ។
((ពូជីមីន))អាលី"ហៅពូឲ្យមកលេងជាមួយនាង។
((បាទ មិចក្មួយសំណប់ចិត្ត))ជីមីន"លូនមករកក្មួយទាំងញញឹមជាប់មាត់។
((ពូលេងបិតពួនជាមួយអាលីណា))អាលី"ប្រាប់ឲ្យគេលេងជាមួយនាង។
((បាទ))ជីមីន
((ពូបិតភ្នែកឲ្យមីងឈីងទៅ ហេីយអាលីនឹងអូនយ៉ុនរត់ពួន ឲ្យមីងឈីងដេីររកអូនតែពូកុំប្រាប់មីងណា))ជីមីន"សម្លឹងមុខនាងទាំងមិនសប្បាយចិត្តតែដេីម្បីក្មួយសប្បាយក៏ព្រមតាម ឈីងនាងគ្រាន់តែចង់សូមទោសគេកាលពីបីឆ្នាំមុនតែគេមិនផ្ដល់ឱកាលឲ្យនាងសោះ។
((ពូជីមីនបិតភ្នែកឲ្យមីងឈីងទៅអូនរត់ពួន))អាលី"គេឈរចាំមីងបិតភ្នែកហេីយនឹងបាបរត់ពួន។
ជីមីនដេីរមកបិតភ្នែកឈីងឲ្យក្មួយៗរត់ពួន គេកំពុងស្អប់នាងផងក៏បានដៃធ្វេីបាបនាងម្ដងបិតភ្នែកឲ្យនាងយ៉ាងខ្លាំ សង្កត់ដៃលេីភ្នែកនាងឡេីងឈឺ។((ឈឺ!បងចង់រុកភ្នែករបស់ញុមឲ្យខ្វាក់មែនទេ))ឈីង"ស្រែកពេលគេសង្កត់ដៃលេីភ្នែកនាងម្ដងជាពីម្ដង។
((គ្មានទេនាងរំអួយខ្លួនឯង))ជីមីន"លួចញញឹមចុងមាត់ ឃេីញនាងមុខចង់រកយំ។
((ក្មេងៗពួនឲ្យជិត មីងដេីរទៅហេីយ))ជីមីន"ស្រែកប្រាប់ក្មួយៗឲ្យពួនឲ្យជិត។
គេលួចសេីចពេលឃេីញមុខនាងឡេីងក្រហមខឹងនឹងគេ ។
((សមមុខ))ជីមីន"លួចថាឲ្យនាងពេលនាងដេីរចេញទៅរកក្មួយៗ។
ឈីងខឹងនឹងជីមីនណាស់មកសង្កត់ភ្នែកនាងឡេីងស្រវាំងអស់ ចាំមេីលវែននាងម្ដង នាងដេីររកក្មួយៗឃេីញម្នាក់ម្ដងម្នាក់ម្ដង៕((មីងថាឲ្យពូជីមីនដេីររកក្មួយៗម្ដងណា))ឈីង"ញញឹមម្ដងពេលនេះបានដៃនាងម្ដងហេីយ ជីមីននៅឈរអេះអុយមិនចង់ឲ្យនាងមកប៉ះគេទេ។
((មីងបិតភ្នែកឲ្យពូជីមីនទៅអូនរត់ពួន))អាលី"ប្រាប់ទៅមីង។
ឈីងបានបិតភ្នែកឲ្យជីមីនម្ដង នាងក៏សង្កត់ដៃខ្លាំងដូចជីមីនធ្វេីបាបនាងចឹង តែនាងសង្កត់ខ្លាំងពេកធ្វេីឲ្យភ្នែកជីមីនត្រូវនឹងក្រចករបស់នាងចេញឈាមរឹមៗគេស្រែកថាឲ្យនាង។
((នាងចំជាមនុស្សគ្មានដឹងអីមែនពីតូចដល់ធំចរឹកមិនល្អដ៏ដែល))ជីមីន"ក្រវាសដៃនាងចេញទាំងខឹងមុខឡេីងក្រហមងុំ ដេីរចេញទៅបាត់ទាំងមួម៉ៅ។