ភាគ17🌺

6 0 0
                                    

"ជីមីនផឹកស្រាមុខឡេីងក្រហមហេីយ ថ្ងៃនឹងរាងស្រវឹងបន្ទិចហេីយគេដេីរមកអង្គុយលេងនៅសួរផ្កាដែល  គេក៏ឃេីញឈីងនាងកំពុងតែអង្គុយធ្វេីកា ហេីយក៏ដើរទៅជិតកន្លែងនាងអង្គុយធ្វើការ ជីមីនមាត់រឹងណាស់មិននិយាយរកនាងមុនទេ បើនាងមិននិយាយរកគេមុន ចំណែកឈីងនាងក៏ចិត្តរឹងដែរ បើគេមិននិយាយជាមួយនាងទេ នាងក៏មិននិយាយជាមួយគេដែរ ម្នាក់ៗចិត្តខ្លាំងរៀងខ្លួន ជីមីនអង្គុយមើលទូរស័ព្ទធម្មតា ហេីយឈីងនាងអង្គុយធ្វើការធម្មតា ជីមីនគេមានអារម្មណ៍មិនល្អទេ ព្រោះគេស្រវឹងផង បើគេម៉ួម៉ៅគេកាន់តែខឹងទៀត គេអង្គុយសម្លក់មុខនាងឆ្ងល់ក្នុងចិត្ត។
<<មកនិយាយឱ្យគេខឹងហើយ មិនលួងគេទេចំជាក្មេងក្បាលរឹងមែន>>គេអង្គុយរអ៊ូង៉ូវៗម្នាក់ឯងក៏ក្រឡេកទៅឃើញតុក្កតាជ្រូកដែលគេទិញឱ្យនាងថ្ងៃមុន មុខប្រឡាក់សុទ្ធតែក្រហមនិងជាំខ្មៅ ក៏ទៅទាញយកមកកាន់លេងនិយាយផ្លែផ្កាដាក់នាងបើនាងមិននិយាយរកគេ គេនឹងនិយាយឲ្យនាងឈឺចិត្តទៅចុះ។
((មើលចុះម្ចាស់ឯងចិត្តអាក្រក់ណាស់ ឯងមិនចេះនិយាយប៉ុណ្ណឹងហើយនៅវ៉ៃឯងឡើងជាំមុខអស់ ចុះទម្រាំឯងចេះនិយាយទៀតគេមិនវ៉ៃឯងឲ្យងាប់ទៅហើយទេអី មិនអីទេចាំយើងព្យាបាលឱ្យ ព្រោះយើងជាពេទ្យណា))ជីមីន"និយាយបណ្ដើរសម្លឹងមើលមុខនាងបណ្ដើរទាំងអស់សំណើចនិយាយផងសើចផងដាក់តុក្កតាម្នាក់ឯង  ហេីយធ្វើឱ្យនាងចង់អស់សំណើចនឹងគេដែរ នាងក្រោកឈរក៏មកទាញតុក្កតាពីដៃជីមីនវិញ តែគេមិនឲ្យ ទាញទៅទាញមក នាងក៏ទាញរាងដៃធ្ងន់បន្ទិច ក៏ធ្វើឱ្យនាងដួលលេីគេទាំងជំុហរ ទាំងមាត់នាងទៅថើបមាត់របស់គេទាំងមិនបានត្រៀមទុក ទេីបធ្វេីឱ្យឈីងនាងបើកភ្នែកធំៗពេលខ្លួនឯងទៅថើបគេទាំងបែបនេះ ហេីយពួកគេភ្លឹកសម្លឹងមើលមុខគ្នាបន្តិច ក៏នាំគ្នាក្រោកឈររៀងខ្លួនទៅ ហេីយឈីងនាងក្រោកឈរទាំងយកដៃមកខ្ទប់មាត់ខ្លួនឯងព្រោះអៀននឹងគេ មុខឡើងក្រហមដូចផ្លែប៉េងប៉ោះទៅហេីយ ។
((នាងរោគចិត្តចូលចិត្តលួចថើបបងពីរដងហើយ))ជីមីន"ក្រោកឈរហើយនិយាយប្រាប់នាងទាំងលួចអស់សំណើចឃើញមុខនាងភ័យៗ។
((ខ្ញុំគ្មានចេតនាទេ បើវាដួលទៅបង ម៉េចខ្ញុំហ្នឹងដឹងពីរដងហ្នឹង))ឈីង"នាងនិយាយទាំងមិនហ៊ានមើលមុខគេចំ នាងថេីបមនុស្សប្រុសបានពីរដងហើយទាំងមិនដឹងខ្លួននាងខ្មាស់គេណាស់។
((ចុះហេតុអី្វពេលដួលចេះតែមកថេីបបងចឹង))ជីមីន"លេីកចិញ្ចើមសួរនាងទាំងមានអារម្មណ៍ល្អឡើងវិញ គេរើសកូនជ្រូកយកឱ្យនាងវិញ។
((ញុមប្រាប់ហេីយថា មិនបានតាំងចិត្តទេ))ឈីង"នាងឈោងដៃយកតុក្កតាជ្រូកពីដៃគេទាំងមុខអៀន ហើយយកកូនជ្រូកមកឱបកុំឱ្យគេឃើញមុខនាង។
((អង្គុយចុះមក))ជីមីន"គេទាញនាងឱ្យអង្គុយចុះវិញ គេខ្ចិលឈរនិយាយជាមួយនាងណាស់។
((មាត់បងធំុក្លិនស្រាណាស់ បងញ៉ាំស្រាមែនទេ))ឈីង"នាងក៏អង្គុយចុះតាមដៃរបស់គេទាញហើយក៏សួរគេព្រោះមាត់របស់គេធំុក្លិនស្រា។
((បងទើបតែផឹកពីនាក់អាវីមិញហ្នឹង))ជីមីន"គេអង្គុយយកដៃច្រកទៅក្រោយ ឆ្លើយនឹងសំណួររបស់នាងទាំងភ្នែកសម្លឹងមើលមុខនាងមិនដាក់ភ្នែក។
((ចា!តែបងញ៉ាំស្រាច្រើនពេកមិនល្អទេ))ឈីង"នាងនិយាយបណ្ដើរ មាត់ខាំស្លឹកត្រចៀកតុក្កតាជ្រូក ចង់ដាច់ស្លឹកត្រចៀកគ្នាអស់ហើយ មិនហ៊ានមេីលមុខគេចំ។
((បងផឹកយ៉ាងម៉េច បារម្ភពីបងមែនទេ))ជីមីន"រំកិលខ្លួននឹងមុខរបស់គេ មកជិតមុខរបស់នាងឈ្ងោកកាន់តែជិតដល់មុខរបស់នាង ច្រមុះគេនឹងច្រមុះរបស់នាងចង់ដល់គ្នាទៅហើយ។
((បងធំុក្លិនស្រាណាស់))ឈីង"នាងលេីកដៃរុញមុខរបស់គេចេញ ព្រោះគេធំុក្លិនស្រាណាស់។
((មាត់របស់បងបានធុំក្លិនស្រាជាង))ជីមីន"ខ្នាញ់នឹងនាងពេក ក៏ទាញនាងឱ្យមកកាន់តែកៀកនឹងគេថែមទៀត ហេីយលើកដៃទាំងពីរមកក៏ក្រសោមមុខរបស់នាង ទាញមកបឺតមាត់សារជាថ្មី មិនមែនដូចជានាងថើបគេនោះទេ គឺបឺតមាត់នាងបែបរោលរាលតែម្ដង ឈីងនាងនៅអង្គុយស្រឡាំងកាំងពេលគេចាប់នាងមកបឺតមាត់បែបនេះ ទាំងបើកភ្នែកធំៗដាក់គេ នាងលើកដៃគក់ទ្រូងរបស់គេលឺបឹបៗតែគេមិនព្រមប្រលែងនាងឡើយ ទាល់តែនាងចង់ដាច់ដង្ហើមទើបគេព្រមប្រលែងឲ្យមាត់នាងមានសេរីភាពវិញ។
((យ៉ាងម៉េចធំុក្លិនស្រាទៀតអត់))ជីមីន"ចង់ទាញនាងយកមកថើបម្ដងទៀតតែត្រូវនាងរុញគេចេញ។
((បងឆ្កួតហេីយ ម៉េចមកបឺតមាត់ខ្ញុំបែបនេះ))ឈីង"នាងក៏ប្រមូលការងាររបស់នាងកាន់នឹងដៃ ហេីយដេីរឡេីងលឿនចូលក្នុងផ្ទះវិញ ទាំងមុខក្រហមព្រឿងៗអៀននឹងគេបេះដូងនាងលោតខុសចង្វាក់ឌុកឌាក់ៗនាងមានអារម្មណ៍ចម្លែកអរផងភ័យផងពេលត្រូវជីមីនចាប់បឺតមាត់បែបនេះ តែឈីងនាងមិនបានខឹងនឹងជីមីនទេព្រោះដឹងថាជីមីនគេកំពុងស្រវឹងធ្វើអ្វីមិនដឹងខ្លួន ហេីយជីមីននៅអង្គុយមើលនាងដើរចូលក្នុងផ្ទះវិញ មិនដាច់កន្ទុយភ្នែកទាំងលួចសើច គេមិនបានស្រវឹងទេគ្រាន់ផឹកតែបន្តិច ជីមីនយកដៃមកស្ទាបមាត់ខ្លួនឯងហើយញញឹម។

((នេះគ្រាន់តែជាការដាក់ទោសបន្តិចដែលនាងក្បាលរឹងជាមួយបង))ជីមីន"អង្គុយនិយាយម្នាក់ឯងទាំងខាំមាត់ខ្លួនឯងតិចៗហើយក៏ងេីបក្រោកដើរទៅរកឡានរបស់ខ្លួនដែលចតទុកចោលនៅមុខផ្ទះវី។

"ចំណែកឈីងនាងដេីរឡើងទៅដល់ក្នុងបន្ទប់ក៏ឈរនៅមុខបង្អួចអេីតមើលឡានរបស់គេ តើគេចេញទៅវិញឬនៅ ឃើញគេកំពុងដើរមកជិតទ្វារឡានហេីយបេីកចូលទៅខាងក្នុងឡានហេីយបេីកចេញទៅបាត់ នាងនៅឈរយកដៃស្ទាបទ្រូងខាងឆ្វេងរបស់នាងវាកំពុងតែលោតញ៉ប់ៗមិនយល់ពីវា ពេលនាងនឹងឃើញពេលគេថើបមាត់របស់នាង។
((យេីងកេីតអីម៉េចបាននឹកឃើញពេលបងមីនថើបយើងវារំភើបបែបនេះ))ឈីង"នាងមិនយល់ពីខ្លួនឯងអារម្មណ៍នាងចាប់ផ្ដើមរំភើបហើយនិងត្រេកអរពេលនៅក្បែរគេ នាងឈរគិតម្នាក់ឯងទាំងមិនយល់ពីអារម្មណ៍ខ្លួនឯងសោះ។

"ចំណែកជីមីនទៅដើរលេងបន្តនៅក្នុងក្លឹបរបស់ថបមី ចំណែកថបមី វិញគ្រាន់តែឃើញមិត្តភក្ដិខ្លួនដើរចូលមកភ្លាម គេក៏ស្វាគមន៍យ៉ាងកក់ក្ដៅ។
((សូមស្វាគមន៍សម្លាញ់))ថបមី"ដើរមកចាប់ដៃជាមួយជីមីន ហើយនាំគេឲ្យមកអង្គុយលើកតុកវីអាយភីជាមួយគ្នា។
((ឯងមានកាអីបានណាត់យេីងមក))ជីមីន ដាក់ខ្លួនអង្គុយចុះគងអន្ទាក់ខ្លាឱបដៃ ហើយសួរទៅមិត្តរបស់គេមានអីឱ្យគេជួយបានណាត់គេមក។
((គ្មានអីទេយើងគ្រាន់តែណាត់ឯងមកមើលរបស់ថ្មីៗតើ))ថបមី "ញាក់ចិញ្ចើមដាក់ជីមីនហើយលើកដៃចង្អុលទៅមនុស្សស្រីពីរបីនាក់កំពុងតែឈររាំក្រលែងចង្កេះញាក់តាមបទភ្លេង  ពេលជីមីនងាកទៅមើលតាមដៃរបស់ថបមីប្រាប់ ហើយឃើញស្រីស្អាត ក៏ងាកមកវិញញាក់ចិញ្ចើមដាក់មិត្តភក្ដិវិញទាំងពេញចិត្ត។

"ចំណែកជីមីនទៅដើរលេងបន្តនៅក្នុងក្លឹបរបស់ថបមី ចំណែកថបមី វិញគ្រាន់តែឃើញមិត្តភក្ដិខ្លួនដើរចូលមកភ្លាម គេក៏ស្វាគមន៍យ៉ាងកក់ក្ដៅ។((សូមស្វាគមន៍សម្លាញ់))ថបមី"ដើរមកចាប់ដៃជាមួយជីមីន ហើយនាំគេឲ្យមកអង្គុយលើកតុកវីអាយភីជាមួយគ្នា។((ឯងមានកាអីបានណាត់យេីងមក))ជីមីន ដាក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now