"ជីមីនគេក៏ដើរសំដៅទៅរកសួនផ្កាវិញ។
((អូនចង់ទៅលេងនៅឯណាខ្លះ))ជីមីន"ដើរមកក៏សួរនាងចង់ដឹងថានាងចង់ទៅលេងនៅឯណា ? ចាំគេជូនទៅ។
((ខ្ញុំចង់ជិះអាគេបង្វិលលើអាកាសតែខ្ញុំមិនស្គាល់ឈ្មោះវាទេ តែធ្លាប់ឃេីញនៅក្នុង facebook មាន))ឈីង"នាងដកទូរស័ព្ទចេញពីកាបូហើយយករូបភាពដែលនាងចង់ទៅលេងហេីយបង្ហាញដល់គេ។
((បងមិនស្គាល់ឈ្មោះវាទេតែបងស្គាល់កន្លែងទៅលេង))ជីមីន"ក៏ទាញដៃរបស់នាងដើរកាន់ទៅរកកន្លែងឡានចតហេីយគេក៏នាំនាងដើរទៅរកឡានហើយបើកចេញទៅរកសួនកម្សាន្តដែរនាងចង់ទៅលេង គេបើកឡានបណ្ដើរសម្លឹងមើលមុខនាងបណ្ដេីរឃើញនាងមើលទៅសប្បាយចិត្តណាស់។
((យ៉ាងម៉េច!ឃើញចេះតែញញឹមរហូតអញ្ចឹង))ជីមីន"ងាកមុខមកសួរនាងគេតាមមើលនាងឃើញនាងតាំងពីចេញមកអង្គុយតែញញឹមរហូត។
((សប្បាយចិត្តនឹងណាពេលបានដើរលេងម្ដងៗ))ឈីង"នាងឆ្លើយប្រាប់គេទាំងសើចចេញធ្មេញដាក់គេនាងសប្បាយចិត្តក៏មានអារម្មណ៍ល្អចេះតែអង្គុយញញឹមទៅ ជីមីនគេមិនបាននិយាយអីគ្រាន់តែគ្រវីក្បាលហើយសើចបែបមកសម្លឹងទៅមើលចង្កូតឡានវិញ គេបើកមករហូតដល់កន្លែងសួនកម្សាន្តមួយយ៉ាងធំ ដែលសំបូរមនុស្សទៅលេងច្រើនកុះករមានទាំងក្មេងមានទាំងមនុស្សធំ មានទាំងមនុស្សចាស់ជាច្រើនមកលេងនៅកន្លែងហ្នឹង ។((!កន្លែងនេះធំជាងគេសម្បូរមនុស្សមកលេងណាស់ ហើយសំបូរអីជិះលេងទៀត))ជីមីន"បេីកឡានមកដល់កន្លែងហ្នឹងក៏ចង្អុលដៃប្រាប់ទៅនាងថាកន្លែងនេះកន្លែងគេលេងសប្បាយជាងគេ។
((អូហូ!កន្លែងគេស្អាតណាស់ ហេីយមនុស្សច្រើនណាស់បង))ឈីង"នាងបើកភ្នែកធំៗសម្លឹងទៅមើលទិដ្ឋភាពសួនកម្សាន្តមួយនេះយ៉ាងធំសម្បូរបែប។
((បងនៅរកកន្លែងចតឡានសិន))ជីមីន"បើកឡានទៅរកកន្លែងចតឡានដើម្បីយកឡានទុក ហើយនាំនាងទៅដើរលេង គេចតឡានរួចរាល់ហើយក៏នាំគ្នាមកមើលកន្លែងសួនកម្សាន្តវិញ។
((បង!ហាស ខ្ញុំចង់ជិះអាមួយនោះអាវិលៗតែខ្ញុំអត់សូវស្គាល់ឈ្មោះវាទេ))ឈីង"នាងចង្អុលដៃទៅកន្លែងដែលគេជិះវិលទៅវិលមក ដែលជនជាតិកូរ៉េចូលចិត្តជិះលេងវាណាស់។
((អូនមិនខ្លាទេអី!វាគួរឲ្យខ្លាចណាស់ហេីយវិលមុខទៀត))ជីមីន"គ្រាន់តែឃើញនាងចង្អុលដៃប្រាប់គេភ្លាម គេបើកភ្នែកធំៗដាក់នាង គេខ្លាចបាត់ហើយ គេមិនចង់ហ៊ានជិះទេវិលទៅវិលមកចឹងនុះ។
((តែខ្ញុំចង់ជិះសាកមើល ខ្ញុំឃើញគេជិះទំនងសប្បាយណាស់បង))ឈីង"នាងចាប់ដៃរបស់ជីមីនអង្រួនដៃរាល់គេធ្វើមុខម៉ក់ៗគួរឱ្យអាណិតនាងចង់ជិះពិតមែន។
((អញ្ចឹងក៏បានចាំបងទៅទិញសំបុត្រឱ្យ))ជីមីន"ញញឹមដាក់នាងទាំងបង្ខំគេមិនចង់ជិះទេ តែដោយសារអាណិតនាងក៏បង្ខំទៅទិញសំបុត្រយកមកជិះលេងទៅ ពេលគេទៅទិញសំបុត្រហេីយក៏នាំគ្នាឡើងទៅជិះ ជីមីនគេភ័យភ្នែកនៅកញ្ជឹងក តែគេមិនចង់ជិះអញ្ចឹងៗទេ គេខ្លាចណាស់ខ្លាចវិលមុខខ្លាចខ្ពស់ តែមើលទៅឈីងនាងដូចជាសប្បាយចិត្តណាស់ ធ្លាប់ឃើញតែគេជិះឥឡូវមកជិះខ្លួនឯងហើយនាងមានអារម្មណ៍រំភើបណាស់ សេីចមិនដាច់ពីមាត់។
((តោងបងឲ្យជាប់ឈីង))ជីមីន"ប្រាប់នាងឲ្យតោងគេឲ្យជាប់ កុំរបូតដៃខ្លាចនាងវិលទៅវិលមកតាមគេដែរ។
()ឈីងនាងងក់ក្បាលដាក់គេ នាងខំប្រឹងតោងកគេណាស់ តោងគេឡើងជាប់ខ្លាចរបូតដៃចេញពីជីមីន។