ភាគ33🌺

12 0 0
                                    

((មិចកូនមិនប្រាប់ម៉ាក់ថានាងមកចឹង))នាក់ស្រីផាក"
((គ្រាន់ចង់ឲ្យម៉ាក់សប្បាយចិត្តនុះអី))ជីមីន"និយាយលម៉ាក់របស់គេទាំងសើចកាច់កដាក់គាត់ព្រោះឃើញគាត់ក៏សប្បាយចិត្តនិងនាងមកលេងដែរ។
((ឯងនេះ!ចេះប្រាប់ម៉ាក់ថាបែកគ្នាហើយ ចុះសង្សារកូនមួយទៀតនោះម៉ាក់ឆ្ងល់ដល់ហើយ ហើយកូនមិនខ្លាចនាងខឹងទេអីជីមីន))អ្នកស្រីផាក"ក៏ដើរមកជិតកូនហើយនិយាយប្រាប់កូនតិចៗកុំឱ្យគេមានសង្សារច្រើនកុំឱ្យឈីងខឹងនឹងកូនគាត់ ធ្វើឱ្យជីមីនប្រែទឹកមុខស្រពោនទាំងមិនហ៊ាននិយាយប្រាប់ម៉ាក់គេថានាងមិនមែនជាសង្សាររបស់គេទេ។
((ម៉ាក់ម៉េចភ័យទេរឿងរបស់កូនទេ កូនចេះដោះស្រាយហើយ))ជីមីន"ក៏យកដៃរបស់គេមកចាប់ដៃរបស់ម៉ាក់គេទាំងញញឹមប្រាប់គាត់វិញ។
((ប៉ាខ្លាចតែថ្ងៃក្រោយអ្នកដែលខូចចិត្តខ្លាំងគឺឯងទេជីមីន))លោកផាក"
((មែនហើយកូនប៉ានិយាត្រូវ បានមនុស្សល្អកូនមិនចេះថែ ប៉ុន្តែថ្ងៃក្រោយបើនាងដឹង កូននឹងខូចចិត្តជាងនាងទៅទៀតណាកូន))នាក់ស្រីផាក"ចាប់ដៃកូនឡើងជាប់និយាយប្រាប់កូនកុំឲ្យកូនមើលមនុស្សខុសហេីយជីមីនធ្វេីមុខស្រពោនហើយសម្លឹងទៅក្នុងផ្ទះបាយទាំងចិត្តអួរអាប់។
((ម៉ាក់ខ្ញុំថាឈប់និយាយរឿងទៅ))ជីមីន"ធ្វើមុខស្រពោន ឲ្យម៉ាក់គេឈប់និយាយព្រោះគេដឹងថាគេនឹងនាងគ្រាន់តែកុហកសម្ដែងធ្វើជាសង្សារមុខម៉ាក់របស់គេទេ ទាំងការពិតគេនឹងនាងមិនបានស្រឡាញ់គ្នានោះទេ។
((កូនកើតអីមើលទៅមុខកូនដូចមិនសូវសប្បាយចិត្តសោះ))អ្នកស្រីផាក"លួចមើលទឹកមុខរបស់កូនឃើញគេដូចមិនសូវសប្បាយចិត្តក៏សួរនាំកូន។
((វាទៅកើតអីម៉ាក់វា កូនយើងមានសង្សារច្រើនគេបារម្ភចឹងឯង បារម្ភពីគេមកឃើញបារម្ភខ្លាចគេដឹង))លោកផាក"និយាយហើយក៏ក្រវីក្បាលដាក់កូនគាត់ មិនចង់ឱ្យកូនគាត់ធ្វើបែបនេះដាក់ក្មេងស្រីៗទេ។
((ប៉ាមនុស្សប្រុសណាប៉ា!ទម្រាំមានសង្សារពិតប្រាកដមួយគឺមានស្រីច្រើនហ្នឹងឯង))ជីមីន"
((តែវាល្មមហើយឯងគិតមើល ហើយកូនមានសង្សារប៉ុន្មានហើយឥឡូវឯងមិនមែនក្មេងទៀតទេណា))លោកផាក"គាត់និយាយព្រមទាំងយកដៃមកអង្អែលស្មាររបស់កូនប្រុសរបស់គាត់តិចៗចង់ឲ្យគេចេះកែប្រែចរិតខ្លះរឿងស្រីៗ។
((ដូចប៉ានិយាយអញ្ចឹងកូន កូនកែប្រែចរិតខ្លះទៅកូនមើលមនុស្សជំពោះមុខកូនមេីល))អ្នកស្រីផាក"លើកដៃចង្អុលទៅប្រាប់កូន ហើយឱ្យគេមើលមនុស្សចំពោះមុខនៅក្នុងចង្ក្រានបាយកំពុងតែធ្វើម្ហូបវិញ។
((បាទ))ជីមីន "មើលហើយក៏ធ្វើមុខស្រពោនតែគេងក់ក្បាលទៅម៉ាក់របស់គេ តែក្នុងចិត្តរបស់គេច្របូកច្របល់ក្នុងចិត្តណាស់ ព្រោះគេនឹងនាងមិនបានស្រឡាញ់គ្នាផង ឲ្យគេធ្វើម៉េចទៅ។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now