"ឈីងនាងអង្គុយឆ្ងាយពីជីមីដឹងថាគេមិនចូលចិត្តនាង នាងអង្គុយមេីលជីមីនកំពុងលេងជាមួយក្មួយៗយ៉ាងសប្បាយចិត្ត នាងក៏លួចសេីចពេលជីមីនធ្វេីមុខធ្វេីមាត់ដាក់ក្មួយៗ៕
((មេីលទៅបងជាមនុស្សរុសរាយសុភាពចិត្តល្អទេតែមិចបងមិនបេីកចិត្តទទួលកាសូមទោសពីញុមផងបងជីមីន))ឈីងនាងកំពុងគិតហេតុអីជីមីនមិនព្រមទទួលកាសូមទោសពីនាង នាងគិតសុខៗអាលីក៏មកហៅនាង។
((មីងឈីងទៅទិញនំជាមួយអាលីណាពូជីមីននាំអាលីទៅទិញនំញាំ ណាមីងឈីង))អាលី"ទាញដៃមីងមកអង្វរឲ្យទៅជាមួយនាងដែល។
((មីងមិនដឹងទេដឹងពូជីមីនក្មួយឲ្យមីងទៅរឺអត់ផង))ឈីង"នាងមិនអាចសម្រាកចិត្តបានទេព្រោះត្រូវជិះឡានរបស់ជីមីនមិនដឹងគេឲ្យនាងជិះទៅរឺអផងត់។
((ពូមីនឲ្យមីងឈីងទៅដែលទៅពូមីនអាលីចង់ឲ្យមីងឈីងទៅដែលពូមីនណាណាពូមីន))អាលី"អោបដៃអង្វរពូសុំឲ្យមីងនាងទៅដែល។
((បានពូឲ្យមីងក្មួយទៅ តោះយេីង))ជីមីន"អាណិតក្មួយក៏ឲ្យនាងទៅដែលទាំងបង្ខំចិត្ត ហេីយលេីកពរគឹមយ៉ុនដេីរសំដៅទៅរកឡានរបស់ខ្លួន។
"ឈីងនាងដេីរកាន់ដៃអាលីតាមពីក្រោយពីជីមីន
ដេីរមកដល់ឡានជីមីនបេីកទ្វារឡានឲ្យក្មួយៗចូលទៅអង្គុយខាងក្នុង ឈីងនាងទៅអង្គុយបាំងខាងក្រោយគេរៀបឲ្យក្មួយៗអង្គុយអស់ហេីយគេក៏ចូលមកបេីកឡានទៅ តាមផ្លូវនាងនឹងជីមីនក៏មិនមាត់រកគ្នាជីមីនសម្លឹងមេីលមុខនាងកញ្ចក់ឡាន គេបេីកឡានផងនិយាយជាមួយក្មួយៗផង ចំណែកនាងបានត្រឹមតែអង្គុយសេីចលេងជាមួយក្មួយៗ "ជីមីនក៏បេីកឡានមកដល់ហាងនំមួយកន្លែងក្នុងក្រុងគេបេីកចូលកន្លែងចតឡាន ហេីយចុះបេីទ្វារឡានក្មួយៗចុះ។
((ពូមីនអាលីចង់ញាំការ៉េម))អាលី"ចុះពីឡានហេីយសុំពូញាំការ៉េម។
((បាទ ))ជីមីន"ញញឹមដាក់ក្មួយហេីយដឹកដៃក្មួយដេីរទៅខាងក្នុងហាង។
"ឈីងនាងមិនបាននិយាយអីទេគ្រាន់តែដេីរតាមក្រោយគេ។((មីងឈីងអូនចង់ញាំនំខេក))យ៉ុន" គេចង់ញាំនំខេកសុំមីងទិញឲ្យ។
((ចា! ចាំមីងទិញឲ្យណា))ឈីង"នាងគ្រឺតនឹងក្មួយណាស់ដកដៃមកក្ដិចថ្ពាល់ក្មួយថ្នមៗ។
"ជីមីននាំក្មេងៗមកអង្គុយលេីតុហេីយគេដេីរទៅរេីសនំយកមកឲ្យក្មួយៗញាំ។
((មកដល់ហេីយនំដែលក្មួយៗចូលចិត្ត យេីងមិនដឹងថានាងចូលចិត្តញាំនំអីទេបេីនាងចង់ញាំទៅរេីសញាំខ្លួនឯងទៅ))ជីមីន"យកនំនឹងការ៉េមឲ្យក្មួយៗញាំហេីយក៏ងាកមកសួរនាងឲ្យរកអីញាំ គេឃេីញនាងនៅអង្គុយស្ងៀមៗមិនមាត់មិនកអី។