((អូនញាំអីហេីយនៅ ))ជីមីន"សួរទៅវីយ៉ាទាំងយកចិត្តទុកដាក់នឹងនាង។
((អូនមិនទាន់បានញាំអីទេ រវល់យកអីវ៉ាន់ឱ្យម៉ូយហត់ណាស់))វីយ៉ា"ធ្វើងរង៉ក់ដាក់ជីមីនចង់ឱ្យគេបារម្ភពីនាង ឈីងនាងបានត្រឹមតែឈរមេីលពួកគេផ្អែមល្ហែមនិងគ្នាទាំងអន់ចិត្តទាំងច្រណែននិងវីយ៉ា។((ចឹងចាំបងនាំអូនទៅញាំអី ឈីងតោះទៅរកអីញាំ))ជីមីន"ក៏ដើរកាន់ដៃវីយ៉ាទៅរកកន្លែងញ៉ាំបាយតែក៏មិនភ្លេចងាកមកហៅឈីងឱ្យនាងទៅជាមួយគេដែរ វីយ៉ានាងមិនសប្បាយចិត្តទេដែលជីមីនឲ្យឈីងនាងទៅញ៉ាំបាយជាមួយនាងដែរ ទាំងមុខមិនពេញចិត្ត តែមិនហ៊ាននិយាយព្រោះខ្លាចជីមីនខឹង ឈីងនាងដេីរតាមពីក្រោយពួកគេទាំងពីនាក់ ទាំងទឹកមុខបង្ខំញញឹមដាក់ជីមីនឃេីញគេងាកមកហៅនាង មកដល់ក្នុងហាងបាយជីមីនក៏នាំស្រីៗមកអង្គុយលេីតុរនៅក្បែរកញ្ចក់ ហេីយបុគ្គលិកក្នុងហាងក៏មករាក់ទាក់ហើយនៅចាំឈរស្ដាប់មុខម្ហូបដែលពួកគេកម្មង់ញាំ។
((អូនចង់ញាំអីអូនកម្មង់ទៅ ឈីងនាងក៏អញ្ចឹងដែរចង់ញ៉ាំអីក៏កម្មង់ទៅ))ជីមីន"យកចិត្តទុកដាក់នឹងវីយ៉ាណាស់ទាំងញញឹមស្រស់ដាក់ ចំណែកឈីងគេគ្រាន់តែនិយាយធម្មតាជាមួយនាង។
((ចុះបងញាំអី ចឹងចាំអូនរេីសឱ្យបងចុះ ))វីយ៉ា"នាងក៏រេីសម្ហូបបួនប្រាំមុខប្រាប់ទៅបុគ្គលិកឲ្យគេធ្វើឲ្យញ៉ាំទាំងមិនចាប់អារម្មណ៍នឹងមាននាក់អង្គុយនៅជិតនាងដែល ដូចមានតែពីរនាក់ ឈីងនាងរេីសយកតែម្ហូបមួយមុខយកមកញាំ ព្រោះឆ្អែតនិងផ្អែមល្ហែមរបស់ពួកគេហើយ ធ្វើឲ្យជីមីនមើលមុខនាង ហើយគេក៏សួរព្រោះឃើញនាងក៏មិនទាន់បានញ៉ាំអីពីផ្ទះមកដែរ។
((អូនកម្មង់ម្ហូបតិចម្ល៉េះ))ជីមីន"
((ញុមញាំអីមកពីផ្ទះខ្លះហេីយ))ឈីង"
((ប្រហែលជានាងមិនចូលចិត្តញ៉ាំម្ហូបកូរ៉េទេដឹងបង))វីយ៉ា"ងាកមកជ្រេញឫកនិងឈីងហេីយក៏បែមុខទៅញញឹមដាក់ជីមីនវិញ ឈីងនាងធុយថប់ណាស់នាងដូចនៅធ្វើឆ្អឹងទទឹងកគេអញ្ចឹង ជីមីនពេលបាននៅជិតសង្សារបស់គេ គេមិនសូវខ្វល់នឹងឈីងទេ ជីមីនខ្វល់តែពីវីយ៉ា ធ្វើដូចមិនមាននាងនៅទីហ្នឹងដែរ
ឈីងនាងដឹងថានាងមិនសំខាន់ដូចសង្សាគេទេ នាងបានតែអង្គុយញញឹមស្ដាប់ពួកគេផ្អែមល្ហែមនឹងគ្នា នាងដឹងថាបើជីមីននៅជាមួយសង្សាររបស់គេ គេមិនសូវរវល់នឹងនាងទេ ឈីងនាងអង្គុយមើលពួកគេទាំងអួលក្នុងចិត្ត ទាំងច្រណែនទាំងអន់ចិត្តនិងជីមីនពួកគេអង្គុយបានបន្តិចក៏បុគ្គលិកលើកមុខម្ហូបដែលពួកគេបានកម្មង់យកមកដាក់លើតុឱ្យពួកគេញ៉ាំ។