((ចឹងអាទិត្យក្រោយបងមកយកនាងណា))ជីមីន"គេក៏សប្បាយចិត្ត ព្រោះដឹងថាម៉ាក់គេប្រាកដជាសប្បាយចិត្តពេលបាននាងទៅលេង។
((បងធ្វើជាពេទ្យចឹងបងមានខ្លាចរឺអត់))ឈីង"នាងក៏បែរក្រសែភ្នែកសម្លឹងមើលមុខគេវិញ ទាំងមានសំណួរសួរទៅគេ។
((ខ្លាច!តែខ្លាចតែម្យ៉ាងគត់ គឺខ្លាច បងធ្វើការវះកាត់មិនបានសម្រេចមិនល្អ))ជីមីន"មាត់និយាយជាមួយនាង តែក្រសែភ្នែកសម្លឹងទៅមើលថ្ងៃលិចដល់សែនស្អាត។
((មកពីបងជាមនុស្សពូកែ បើសិនជាបងមានសង្សារបងប្រាកដជាមើលថែគេបានល្អ))ឈីង"នាងនិយាយទាំងញញឹមដាក់ទៅគេទាំងអារម្មណ៍ល្អ គេជាមនុស្សគួរឱ្យស្រឡាញ់។
((មិនពូកែទេគ្រាន់តែមនុស្សស្រីម្នាក់ ក៏បងមិនអាចស្រឡាញ់គេបានផង))ជីមីន"គេជាពេទ្យពូកែ តែមិនមែនជាបុរសដែលពូកែស្រឡាញ់គេនោះទេ។
((ខ្ញុំសង្ឃឹមថាថ្ងៃណាមួយបងនឹងបានជួបមនុស្សស្រីដែលបងស្រលាញ់ហើយនិងពេញចិត្ត))ឈីង"នាងលូកដៃទៅចាប់ដៃរបស់ជីមីនតិចៗ ហេីយនិយាយប្រាប់គេទាំងកែវភ្នែកពោរពេញដោយការជឿជាក់លើគេ។
((អ៎! ក្មេងឆ្កួត បងប្រហែលជាតិនេះបងគ្មានប្រពន្ធទេ))ជីមីន"គេនិយាយហើយយកដៃដាក់លើក្បាលនាងតិចៗហើយសើច។
((ហេតុអ្វីបងមិនយកប្រពន្ធ បងអាយុច្រើនហើយហ្នឹង))ឈីង"នាងជ្រួញចិញ្ចើមដាក់គេ ឆ្ងល់ម៉េចបានគេមិនចង់បានប្រពន្ធ។
((បងក៏មិនដឹងដែរ តែអារម្មណ៍បងគិតថាគឺនៅម្នាក់ឯងល្អជាងទេដឹង))ជីមីន"គេនិយាយហើយ យកដៃច្រត់ទៅក្រោយអង្គុយមើលព្រះអាទិត្យធ្វើធម្មតាវិញ។
((ប្រហែលមកពីបងមិនទាន់បានជួបមនុស្សដែលបងស្រឡាញ់ម្ដងទៀតទេដឹង))ឈីង"នាងក៏អង្គុយធម្មតាអង្គុយសម្លឹងមើលព្រះអាទិត្យលិចជាមួយគេដែរ។
((អ្ហេ!មិចបានដឹងថាបងធ្លាប់មានសង្សា ក្មេងសោះចេះដឹងរឿងមនុស្សចាស់ន៎ គិតតែនាងទៅអនាគតទៅនាងស្រឡាញ់មនុស្សប្រុសបែបណា))ជីមីន"គេក្រឡែកភ្នែកមើលនាងហើយក៏សួរចង់ដឹងថានាងស្រឡាញ់មនុស្សប្រុសបែបណា ហើយក៏ឆ្ងល់ម៉េចបាននាងដឹងថាគេធ្លាប់ស្នេហា៕
((ដឹង!ចែប្រាប់រឿងខ្ញុំមិនទាន់គិតទេ តែបើគិត គឺស្រឡាញ់មនុស្សប្រុសបែបចាស់ទុំសុភាព ចេះយកចិត្តទុកដាក់នឹងខ្ញុំ ចេះការពារខ្ញុំ ហើយនិងមើលថែស្រឡាញ់គ្រួសារបស់ខ្ញុំដែរ ហើយនិងគោរពឱ្យតម្លៃខ្ញុំ ស្រឡាញ់អ្វីដែលខ្ញុំមាន ទោះដឹងថាជីវិតខ្ញុំក្រខ្សត់ក៏ដោយ))ឈីង"នាងគ្រាន់តែចង់បានមនុស្សប្រុសមានលក្ខណៈបែបហ្នឹងដែលនាងនឹងស្រឡាញ់។
((នាងទាមទារច្រើនណាស់ មនុស្សប្រុសបែបហ្នឹងវាគ្មានទាំងអស់នោះទេ សម័យឥឡូវគ្មានពីណាល្អបានច្រើនយ៉ាងនោះទេ))ជីមីន"គេចងចិញ្ចេីមចូលគ្នា ឆ្លើយនឹងនាង មនុស្សប្រុសបែបនឹងដែលនាងស្រឡាញ់គឺមិនងាយរកបាននោះទេ។
((អូយ! ខ្ញុំដឹងតេីបង ខ្ញុំចេះតែថាទៅមនុស្សប្រុសសម័យឥឡូវល្អមិនបានច្រើននោះទេ អ្នកខ្លះក៏បានមួយ អ្នកខ្លះក៏បានពីរ វាមិនគ្រប់ពាក្យដែលខ្ញុំនិយាយនោះទេ))ឈីង"នាងនិយាយទាំងយកដៃទះដៃគេតិចៗថាមិនដូចពាក្យដែលនាងនិយាយ គ្រប់លក្ខណៈដែលនាងចង់បាននោះទេ។
((នាងនៅក្មេងណាស់កុំទាន់គិតរឿងស្នេហា))ជីមីន"គេយកដៃញីសក់របស់នាងកុំឱ្យនាងគិតច្រើនរឿងស្នេហា តិតក្រញាញ់ខួរ។
((ក្មេង តែខែមួយនេះខ្ញុំអាយុ 18 ឆ្នាំហើយអញ្ចឹងហើយអាយុ18 ឆ្នាំគេអាចមានស្នេហាបានហើយ))ឈីង"នាងក៏លេីកដៃវែកសក់ខ្លួនឯងឲ្យស្អាតឱ្យមានរបៀបរៀបរយវិញ។
((អូយ!ចាំដល់នាងអាយុ 18 ឆ្នាំសិនទៅចាំនិយាយ))ជីមីន"គេក៏ក្រោកឈរ រៀបខ្លួនទាញអាវស្រួលបួលចង់ត្រៀមដើរទៅវិញ។
((សល់តែកន្លះឆ្នាំទៀតនឹងមិនយូរទេ ខ្ញុំអាចស្រឡាញ់គេបានហើយ))ឈីង"នាងក្រោកឈរជាមួយគេដែរ ទាញចានមកកាន់ប្រុងដើរតាមក្រោយគេ។
((ប្រហែលជាលួចស្រឡាញ់គេហើយមើលទៅ))ជីមីន"គេក៏ឈ្ងោកមើលមុខនាងកាន់តែជិតចង់ដឹងនាងស្រឡាញ់ពីណាគេ។
((អត់ទេមិនទាន់ទេ))ឈីង"នាងគេចពីមុខគេអៀនឡើងមុខក្រហមដូចផ្លែប៉េងប៉ោះហេីយ។
((ចាំដល់ពេលហ្នឹងចាំប្រាប់បងមុនគេដឹងអត់ក្មេងតូច))ជីមីន"គេលែងស្អប់នាងដូចពីមុនហើយ ពេលបានស្គាល់នាងច្បាស់ គេក៏មានអារម្មណ៍ចូលចិត្តនាងដែរ។
((ចា៎))ឈីង"នាងងក់ក្បាលដាក់ជីមីនតិចៗបញ្ជាក់ថាចាំប្រាប់គេមុនគេ។
((ចាំប្រាប់វីនឹងដាផងថាបងទៅផ្ទះហើយណា))ជីមីន"គេផ្ដាំផ្ញើនឹងឈីងហើយក៏ដើរត្រឡប់ទៅរកឡានរបស់គេវិញ។
"ឈីងនាងក៏ដើរជូនដំណើរគេដល់កន្លែងចតឡាន។
((បងទៅហេីយ))ជីមីន"លើកដៃបាយៗនាងហើយក៏បេីកទ្វារឡានចូលទៅអង្គុយខាងក្នុងហេីយញញឹមក៏បើកឡានចេញទៅ។
"ឈីងនាង ងក់ក្បាលហើយក៏សើចដាក់ជីមីនមុននឹងគេបើកឡានចេញទៅ ហើយតាមមើលឡានរបស់ជីមីនដាច់កន្ទុយភ្នែកទើបដើរត្រឡប់ចូលក្នុងផ្ទះវិញ
ដើរចូលមកដល់ក្នុងបន្ទប់នាងក៏ដាក់ខ្លួនអង្គុយចុះលេីគ្រែហើយទាញតុក្កតាយកមកមើលតុក្កតាដែលជីមីនទិញឱ្យ។
((ម្ចាស់ឯងគួរឱ្យស្រឡាញ់ណាស់ដឹងទេចាស់ពិតមែនតែចាស់គួរឱ្យស្រឡាញ់))ឈីង"នាងនិយាយប្រាប់តុក្កតាម្នាក់ឯងនិយាយផងសើចផង ដៃឱបតុក្កតាឡើងណែន ដាក់ខ្លួនដេកលើគ្រែទាំងសប្បាយចិត្ត។
"ជីមីន គេមិនបានទៅខុនដូរបស់គេទេ គឺគេបើកឡានហួសទៅលេងក្លឹបរបស់ថបមី ព្រោះគេបានណាត់ជាមួយស្រីស្នេហ៍របស់គេមកលេងក្លឹប ជីមីនកំពុងអង្គុយផឹកវ៉ាញជាមួយថបមី ហើយសម្លឹងទៅមើលស្រីៗកំពុងឈររាំញាក់ញ័រតាមចង្វាក់បទភ្លេងនៅក្នុងក្លឹប
((នេះឯងមិនគិតមានអ្នកណាច្បាស់លាស់ជាមួយឯងម្នាក់ទេមែនជីមីន))ថបមី"គេកំពុងអង្គុយគ្រវីកែវស្រាតិចៗសម្លឹងទៅមើលមិត្តភក្កិខ្លួនកំពុងតែប្រើកន្សែភ្នែកព្រាននារីមើលស្រីៗ។
((យើងមិនទាន់គិតទេរឿងហ្នឹង ព្រោះយើងនៅសប្បាយមិនទាន់អស់ចិត្ត))ជីមីន"គេក៏លើកតែស្រាជល់ជាមួយថបមី ហើយភ្នែកសម្លឹងទៅមើលពួកស្រីៗកំពុងតែរាំ។
((ថ្ងៃណាមួយស្រីៗកន្លះផែនដីហ្នឹងវ៉ៃគ្នាដណ្ដើមឯងមិនខានទេ ពេលហ្នឹងយើងមិនជួយទេវើយ))ថបមី "គេសើចហើយក៏លើកកែវវ៉ាយកមកផឹក។
((ឯងនេះមានរឿងនិយាយឱ្យយើងឈឺក្បាលទាល់តែបាន))ជីមីន"គេក៏ដាក់កែវស្រាលើតុហើយសម្លឹងមើលមុខគ្នា ក៏នាំគ្នាសើចទៅ ពួកគេជជែកគ្នាលេងបានបន្តិចក៏មានស្រីស្អាតដើរមករកជីមីន។
((ម៉េចបងមិនទៅរាំជាមួយអូន))អេវ៉ា"នាងដើរមកថើបថ្ពាល់របស់ជីមីនមួយខ្សឺត ហើយក៏អង្គុយលើភ្លៅរបស់គេ។
((បងមិនរាំទេអង្គុយផឹកល្អជាង))ជីមីន"គេដាក់លេីកដៃអង្អែលត្រគាកនាងតិចៗហើយខ្សឹបប្រាប់នាង។
((អើ!យើងរវល់ទៅខាងក្នុង មិនចង់នៅធ្វើជាឆ្អឹងទទឹងកឯងទេ តែប្រយ័ត្នអេលីស្សាមកឃេីញ))ថបមី"គេខ្សឹបដាក់ជីមីន ហេីយលើកកែស្រាជល់ជាមួយជីមីនសារជាថ្មីហើយលេីកផឹកអស់ពីកែវហេីយ ក៏ដើរចូលទៅខាងក្នុងបាត់ ទុកឲ្យជីមីននិងស្រីស្នេហ៍របស់គេអង្គុយឱបគ្នាថេីបគ្នាតាមចិត្ត។
((យប់នេះអូនចង់ទៅដេកនៅខុនដូរបស់បងដែល))អេវ៉ា"នាងនិយាយបណ្ដើរ លេីកដៃមកអង្អែលដើមទ្រូងជីមីនដណ្ដេីរ។