"ឈីងនាងតែងតែក្រោកពីព្រលឹមដើម្បីជួយបងស្រីរៀបចំអាហារឱ្យក្មេងៗហើយនិងបងថ្លៃ ហើយហ្នឹងនាក់ក្នុងផ្ទះហ្នឹង ដើម្បីស្រស់ស្រូបអាហារពេលព្រឹកមុនចេញទៅធ្វើការជុំគ្នា។
((បងឃើញមួយរយៈនេះបងជីមីនចូលចិត្តនិយាយជាមួយអូនណាស់ គាត់ឈប់ខឹងអូនហើយមែនទេ))ដា"នាងរៀបម្ហូបអាហារបណ្ដើរសួរប្អូនបណ្ដើរ ឃេីញប្អូនបាននិយាយលេងជាមួយជីមីនច្រេីន។
((មើលទៅគាត់ដូចមិនសូវស្អប់ខ្ញុំដូចពីមុនទេបង))ឈីង"នាងងាកមកញញឹមដាក់បងស្រីទាំងដៃរវល់រៀបចំអាហាដាក់លើតុ។
((អញ្ចឹងល្អហើយ បងមិនចង់ឱ្យគាត់ស្អប់អូនទៀតទេ))ដា"នាងយកដៃមកអង្អែលក្បាលប្អូនស្រីថ្នមៗទាំងញញឹមដាក់ប្អូនស្រី។
((ពីរនាក់បងប្អូននៀក នាំគ្នានិយាយរឿងអីមើលទៅដូចជាសប្បាយចិត្តដល់ហើយ))វី"គេដឹកដៃកូនៗដើរមកឃើញប្រពន្ធហើយនិងប្អូនថ្លៃកំពុងនិយាយគ្នាសើចក៏សួរ។
((គឺអូននិយាយពីរឿងបងជីមីនហ្នឹងណា))ដា"នាងដាក់កូនឲ្យអង្គុយលើតុមុននឹងឆ្លើយសំនួរប្ដីនាង។
((ចុះឯណាប្ដីឯងមិនឃើញមកញ៉ាំអាហារពេលព្រឹកអញ្ចឹងលិន))វី"ឃើញប្អូនស្រីដើរមកក៏សួរមិនឃើញប្ដីរបស់នាងមកតាមដែល។
((គាត់ចេញទៅចំការតាំងពីពេលព្រឹកណាបង ឮថាថ្ងៃនេះរវល់ពេលព្រឹកផង))លិន"នាងដើរមកអង្គុយលេីតុហើយមិនភ្លេចឆ្លើយនឹងសំណួរបងប្រុសដែលសួររកប្ដីនាងទេ។
((ថ្ងៃនេះប្រមូលផលត្រពាំងបាយជូចឹងបានគេចេញពីព្រឹក ហើយគេបានញ៉ាំអីហេីយនៅ))វី"គេងាកមើលមុខប្អូនស្រី ខ្លាចប្អូនថ្លៃមិនទាន់បានញ៉ាំអី មុនចេញទៅធ្វើការ។
((ខ្ញុំក៏មិនដឹងដែរបងព្រោះខ្ញុំមិនបានដឹងថាគាត់ទៅស្មានណាផង))លិន"
((បងវិន គាត់ចេះរកអីញ៉ាំខ្លួនឯងហើយមិនដូចបងទេមិនចេះរកអីញ៉ាំខ្លួនឯង))ដា"នាងសម្លក់មុខប្ដី មុននិយាយប្រាប់ប្ដី ថាកុំបារម្ភពីបងប្រុសនាងអីគាត់ចេះរកអីញ៉ាំខ្លួនហើយ មិនដូចប្ដីនាងទេ បើប្រពន្ធមិនរៀបចំឱ្យញ៉ាំទេគឺមិនចេះរកអីញ៉ាំខ្លួនឯងទេ។
((អូនហាស! មានប្រពន្ធគឺប្រពន្ធរៀបចំឱ្យញ៉ាំ អូនក៏ដឹងថាបងពីមុនបងម៉ៅនាក់រៀបចំឱ្យបងញ៉ាំ ពេលបានអូនគឺអូននៅរៀបចំឱ្យញ៉ាំ អញ្ចឹងបងម៉េចចេះរៀបចំញាំខ្លួនឯង))វី"គេជ្រួញចិញ្ចើមដាក់ប្រពន្ធគេមិនដែលធ្វើខ្លួនឯងផង។
((អូនដឹងតើ អូននិយាយលេងទេ ឆាប់អន់ចិត្តម្លេះលោកប្ដី))ដា"នាងគ្រាន់តែនិយាយលេងជាមួយប្ដី ដឹងថាប្ដីខ្លួនឯងមិនដូចបងប្រុសនាងទេ។
((អញ្ចឹងនាំគ្នាញ៉ាំបាយទៅ ប្រញាប់ជូនក្មេងៗទៅរៀនផង))វី"ឃើញប្រពន្ធហើយនិងប្អូនៗនាំគ្នាសើច ក៏ប្រញាប់ឲ្យពួកគេញ៉ាំបាយកុំឱ្យគេសើចនឹងខ្លួនទៀត។
"ពួកគេក៏នាំគ្នាញ៉ាំបាយជួបជុំគ្នាយ៉ាងរីករាយ ក្រោយពេលជួបជុំញ៉ាំអាហារពេលព្រឹករួចមក ឈីងនាងទៅធ្វើការជាមួយបងថ្លៃនាង ហេីយនាំក្មេងៗទៅសាលាផង ថ្ងៃនេះជីមីនគេមិនបានទៅមន្ទីពេទ្យទេគេចង់នៅសម្រាកនៅខុនដូរមួយថ្ងៃ នៅមន្ទីរពេទ្យបើគ្មានការរវល់ទេ គឺគេមិនទៅទេព្រោះនៅនម្ទីពេទ្យទាល់តែមានការវល់មានកាវាសកាត់ជាបន្ទាន់បានគេហៅជីមីនឱ្យទៅ គេជាម្ចាស់នម្ទីពេទ្យអញ្ចឹងការងារល្មមៗអ្នកនៅមន្ទីរពេទ្យគេអាចធ្វើបានហើយ។
#ខុនដូ..
"គេកំពុងតែគេងលក់ស្រួលផង ក៏ឮសំឡេងទូរសព្ទទូរោទ៍ចេញមកធ្វើឲ្យគេភ្ញាក់ព្រឺត ហើយស្រវេស្រវ៉ារកមេីលទូរស័ព្ទទាំងមមីទាំងមមើល យកមកមើលលេខពីណាខលមក ទេីបបានដឹងថាលេខរបស់ម៉ាក់ខ្លួនឯងខលមក។
((អាឡូ!ម៉ាក់ខលមកកូនទាំងព្រឹកអញ្ចឹងមានការអីនឹកកូនមែន))ជីមីន"គេនិយាយទាំងភ្នែកមិនទាន់បើកនិយាយទូរស័ព្ទជាមួយម៉ាក់ទាំងបិទភ្នែកនៅឡេីយ។
((ម៉ាក់ខលទៅចង់ឱ្យកូននាំក្មួយឈីងមកលេងនឹងម៉ាក់ទៀត ថ្ងៃអាទិត្យក្រោយនេះ))នាក់ស្រីផាក"
((ម៉ាក់!តែកូនមិនដឹងទេ ខ្លាចកូនរវល់ហើយនាងក៏រវល់ដែរអញ្ចឹងណាម៉ាក់))ជីមីន"ស្វាងចេះដូចត្រូវគេជះទឹកកណ្ដាលមុខដាក់ ពេលឮម៉ាក់ខ្លួនចង់ជួបជាមួយអាឈីង។
((ម៉ាក់មិនដឹងថាកូនរវល់ឬក៏ធ្វើអីទេ ដឹងត្រឹមថាអាទិត្យក្រោយត្រូវនាំនាងមកជួបនឹងម៉ាក់ឱ្យបាន))នាក់ស្រីផាក"ដាក់បញ្ជាឲ្យជីមីនធ្វើយ៉ាងម៉េចឱ្យនាំនាងមកលេងគាត់ឱ្យបាន។
((ហូ!ម៉ាក់ចាំពេលខ្ញុំទំនេរខ្ញុំនឹងនាំនាងទៅលេងហេីយ))ជីមីន"គេក្រោកអង្គុយនិយាយជាមួយម៉ាក់ទាំងយកដៃញីសក់ខ្លួនឯង មិនយល់ពីអារម្មណ៍ម៉ាក់របស់គេ។
((ម៉ាក់មិនដឹង ដឹងត្រឹមតែថាអាទិត្យក្រោយត្រូវនាំនាងមកលេងម៉ាក់ទៀត))នាក់ស្រីផាក"គាត់ក៏ចុចបិទមិនចង់ឱ្យកូននៅតវ៉ាជាមួយគាត់ច្រើន។
((ម៉ាក់!និយាយជាមួយកូនសិនមេីល))ជីមីន"គេក៏ដាក់ខ្លួនដេកវិញទាំងធុយថប់ក្នុងចិត្ត មិនដឹងនិយាយប្រាប់នាងថាម៉េច បើឱ្យនាងជួយតាមួយថ្ងៃហ្នឹង។
#ពេលល្ងាច..
"ជីមីនឱ្យតែគេធុញថប់គេតែងតែមកលេងចំការរបស់វី ធ្វើឱ្យអារម្មណ៍របស់គេបានធូរស្រា។
((ឆ្នាំនេះឯងប្រមូលផលបានច្រើនទៀតហើយ))ជីមីន"គេដេីរបណ្ដេីរទះស្មារមិត្តភក្តិបណ្ដើរ ឆ្នាំនេះគេបានផលច្រើនណាស់។
((ដូចតែរាល់ឆ្នាំហ្នឹង តែថាឆ្នាំនេះយើងពង្រីកចម្ការបានច្រើន ព្រោះប្ដីអាលីនគេពូកែធ្វើចំការណាស់))វី"គេដើររញញឹមញញ៉េមសរសើរ ពីប្អូនថ្លៃរបស់គេ ពូកែធ្វើការ។
((អើយ!បើគេពូកែមែន នេះប្អូនថ្លៃឯងឬក៏បងថ្លៃឯងទៅវេីយ))ជីមីន"គេសើចដាក់វី មិនដឹងជាបងថ្លៃឬក៏ជាប្អូនថ្លៃទេបើអញ្ចឹងនោះ។
((ប្អូនថ្លៃព្រោះគេបានប្អូនស្រីយើងមុន ចំណែកយើងបានប្អូនគេក្រោយហ្នឹង អញ្ចឹងប្អូនថ្លៃយើងហើយ))វី"គេញាក់ចិញ្ចើមដាក់ជីមីន ហើយក៏នាំគ្នាដើរមើលកម្មករនៅចម្ការបន្តរទៀត ទាំងសេីចស្រស់ដូចគ្នា វីនឹងជីមីនមកលចម្ការជាមួយជាគ្នារួចរាល់ហើយ វីក៏ប្រញាប់ទៅជួយមើលកូនៗរបស់គេជាមួយប្រពន្ធគេវិញ ចំណែកជីមីនគេក៏ចេញមកអង្គុយនៅសួរផ្កាតែម្នាក់ឯងនៅខាងក្រោយផ្ទះ ព្រោះវីគេរវល់ជួយមើលថែកូនៗរបស់គេ គេអង្គុយស្រូបយកខ្យល់អាកាសបណ្ដើរ ទាំងអារម្មណ៍ល្អ ក៏មានក្លិនក្រអូបចេញពីផ្កាដែលដាំជុំវិញហ្នឹង គេមានអារម្មណ៍ស្រស់ស្រាយណាស់។
((មើលទៅបង ដូចមានអារម្មណ៍ល្អណាស់))ឈីង"នាងដេីរមកជិតគេ ហើយដៃកាន់ផ្លែឈើមួយចានយកមកឲ្យគេញ៉ាំផងដែល។
((នៅទីនេះអាកាសធាតុល្អ ខ្យល់ក៏បរិសុទ្ធល្អទៀតស្រូបចូលខ្លួនហើយក៏អារម្មណ៍ល្អ))ជីមីន"គេក៏សើចដាក់នាង ហើយលើកដៃទទួលចានផ្លែឈើពីនាងមកទុកញាំ។
((ចាសមែនហើយ នៅទីនេះអាកាលធាតុល្អខ្យល់ក៏ត្រជាក់ទៀត))ឈីង"នាងក៏ដាក់ខ្លួនអង្គុយចុះក្បែរគេហើយនិយាយប្រាប់គេទាំងញញឹម។
((យ៉ាងម៉េចហើយការងារនាង មើលទៅធ្វើបានល្អឬអត់))ជីមីន"គេសួរនាងបណ្ដេីរ ដៃញាត់ផ្លែទំពាំងបាយជូរចូលមាត់បណ្ដើរ។
((គឺមិនទាន់បានល្អ 100% ទេ កំពុងតែរៀនធ្វេីបង))ឈីង"នាងងាកមើលមុខគេហើយក៏ឆ្លើយនឹងគេវិញ។
((ម៉ាក់បងខលមកបងព្រឹកមិញ ថាឲ្យនាំនាងទៅលេងគាត់បានម្ដងទៀត))ជីមីន"គេអង្គុយយកដៃច្រត់ទៅខាងក្រោយ ហើយងាកមកមើលមុខនាងនិយាយប្រាប់នាងថាម៉ាក់គេចង់ជួបនាងម្ដង ទាំងដកដង្ហើមធំចោល។
((អញ្ចឹងបងចង់ឱ្យខ្ញុំទៅលេងគាត់ម្ដងទៀតអត់))ឈីង"នាងក៏ងាកទៅសួរ ហេីយដាក់សំណួរសួរទៅគេវិញ ថាចង់ឱ្យនាងទៅឬអត់។
((មិនសម្រេចលើបងទេ សម្រេចលើនាងថាចង់ទៅឬអត់))ជីមីន"គេធ្វើមុខស្មើៗដាក់នាង សម្រេចលើនាងថានាងចង់ទៅលេងគាត់ឬអត់។
((ខ្ញុំក៏ចង់ទៅលេងគាត់ទៀតដែរ ពេលបានជួបគាត់ក៏សប្បាយចិត្ត))ឈីង"នាងនិយាយហើយក៏ងាកទៅមើលព្រះអាទិត្យរៀបនឹងលិច ទាំងញញឹម