ភាគ7🌺

17 0 0
                                    

((នាងគិតថារឿងនឹងវាតូចតែចំពោះបងវិញវាជារឿងអនាគតរបស់បង បងមិនចង់រស់នៅជាមួយមនុស្សដែលបងមិនបានស្រលាញ់នុះទេ))ជីមីន"គេគិតគូរពីគូរជីវិតរបស់គេណាស់ មិនអាចរស់នៅជាមួយមនុស្សដែលមិនដែលស្រលាញ់គ្នានុះទេ។
((មនុស្សមិនដែលស្រលាញ់គ្នា នៅយូរៗគង់តែស្រលាញ់គ្នាទេ ដូចក្នុងរឿងចឹងនៅយូរៗទៅគង់តែស្រលាញ់គ្នា))ឈីង"នាងមិនសូវយល់រឿងស្នេហាតែនាងនិយាយព្រាបដូចនឹងតួរកុនក្នុងរឿងភាគ។
((វាមានតែក្នុងរឿងតែជីវិតពិត វាគ្មានទេយល់អត់))ជីមីន"ឆ្ងល់នាងចេះយករឿងគេទៅប្រដូចនឹងរឿងកុនទៅកេីត គេក្រវីក្បាលមិនយល់ពីចិត្តនាង។
((ឈីងបងសុំឲ្យនាងជួយរឿងមួយបាអត់))ជីមីន"គេមិនដឹងទៅរកស្រីម្នាក់ណាមកទេ មានតែនាងដែលគេអាចទុកចិត្តបាន ថានាងមិនរញ៉េរញ៉ៃក្នុងជីវិតគេថ្ងៃក្រោយ"ឈីងនាងសម្លឹងមេីលមុខជីមីនទាំងងើមឆ្ងល់ចង់ឲ្យនាងជួយរឿងអីគេទៅ។
((ចង់ឲ្យញុមជួយបងរឿងអី បេីញុមអាចជួយបងបានញុមនឹងជួយភ្លាម))ឈីង"នាងញញឹមបេីនាងអាចធ្វេីបាននាងនឹងធ្វេី នឹងជួយគេ។
((ថ្ងៃស្អែតទៅជួបប៉ាម៉ាក់ជាមួយបងមួយថ្ងៃណា បងសុំតែមួយថ្ងៃទេ ជួយបងតែមួយថ្ងៃទេណា))ជីមីន"ដាច់ចិត្តសុំឲ្យនាងជួយ មានតែនាងទេគេអាចទុកចិត្តបាន គេមិនចេះអង្វរមនុស្សស្រីទេ។
((តែត្រូវមានកាដោះដូរ ទេីបញុមជួយបង))ឈីង"នាងឆ្លាតអាចធ្វេីឲ្យជីមីនគេឈប់ស្អប់នាងបានយ៉ាងងាយ" ជីមីនគេកំពុងតែឆ្ងល់តេីនាងចង់ដោះដូរអីគេ។
((ចង់ឲ្យបងដូរអីគេ នាងនិយាយមក))ជីមីន"គេលេីចិញ្ចេីមសួរនាងតេីនាងចង់បានអី។
((គ្មានអីទេ គ្រាន់តែដូរនឹងកាស្អប់របស់បងនឹងញុមបានហេីយ))ឈីង"នាងសប្បាយចិត្តសប្បាយចិត្តពេលដែលគេឈប់ស្អប់នាង។
(បើនាងអាចធ្វើឱ្យគាត់ឈប់បង្ខំបងទៀតបងនឹងយកព្រម))"ជីមីន"គេប្រាកដជាដឹងថានាងចង់ដោះដូរពាក្យហ្នឹង។
((អញ្ចឹងខ្ញុំនឹងអូខេចាំស្អែកចាំទៅជួបគាត់ បងសន្យាហើយណាមិនលេបពាក្យសំដីទេ))ឈីង"នាងញញឹមសប្បាយចិត្ត ហើយអង្គុយសម្លឹងមេីលមុខជីមីនទាំងញញឹម។
((បងជាប្រុសណាមិនលេបពាក្យសម្ដីទេ))"ជីមីន"គេញាក់ចិញ្ចើមណាស់នាង។
((ចា៎))ឈីង"
ជីមីនគេក៏មានអារម្មណ៍សប្បាយចិត្តវិញ បានធូចិត្តជាងមុន ។ពួកគេក៏នាំក្មេងៗទៅញាំបាយ ហេីយថ្ងៃនឹងពួកគេបានញាំបាយជុំគ្នាម្ដងទាំសប្បាយរីករាយ។
ដល់ថ្ងៃណាត់របស់ម៉ាក់ជីមីន ថ្ងៃនេះអាឈីងតែងខ្លួនឡើងស្អាតដើម្បីទៅជួបម៉ាក់ជីមីន នាងពាក់រ៉ូបពណ៌ផ្កាយឈូកក្រោមក្បាលចង្គង់ឡើងស្អាត សក់ខ្មៅរលោងត្រឹមខ្នងពាក់បូរពណ៌ផ្កាឈូក មើលទៅសុភាពទន់ភ្លន់ស្អាតបែបធម្មជាតិ ថ្ងៃនេះជីមីនក៏សង្ហាដែរគេពាក់អាវសសន្លោះខោវខ្មៅ មើលទៅសង្ហា ណាស់ គេបើកឡានមកចាំទទួលឈីងនៅមុខផ្ទះ ជីមីនឃើញនាងដើរមកក៏ញញឹមដាក់នាង ក្នុងចិត្តលួចសរសើរនាងតែងខ្លួនអញ្ចឹងស្អាតម្យ៉ាងដែរតើ នាងឈរអឹមអៀនឃើញគេសម្លឹងមើលមុខគ្នា។
((មុខខ្ញុំកើតអីមែន ម៉េចបានតែបងចេះតែសម្លឹងអញ្ចឹង))ឈីង"នាងឈរជ្រួញចិញ្ចើមដាក់គេ មើលមកនាងខុសធម្មតា"ជីមីនក៏សើចហួសចិត្តនិងនាង។
((គ្មានអីទេបងគ្រាន់តែមើលធម្មតាហ្នឹង មើលអញ្ចឹងយកលុយដែរមែន))ជីមីន"ក៏លួចសើចឃើញនាងខឹងនឹងគេ"ក៏ហៅនាងចូលក្នុងឡាន"ឈីងនាងមិនអស់ចិត្តតែទ្រាំចូលឡានសិនទៅ។
ជីមីនក៏ចូលទៅបើកឡានសំដៅទៅរកផ្ទះអ្នកស្រីផាក។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now