((ឈីងមនុស្សដូចបងបេីបងស្អប់បងមិននៅក្បែរទេអូនយល់រឺអត់))ជីមីន"លេីកដៃដល់សខ្ចីរបស់គេមកស្ទាបលេីផ្ទៃមុខដល់ទន់រលោងរបស់នាងហេីយនិយាយប្រាប់នាងទាំងបញ្ចេញស្នាមញញឹមដល់ស្រស់ស្អាតរបស់គេដាក់នាង ថែមទាំងលួចក្ដិចថ្ពាល់នាងលេងតិចៗផងដែល។
((បងនិយាយមែនទេ ))ឈីង"នាងសេីចចេញធ្មេញដាក់ជីមីនថែមទាំងលេីកដៃទាំងពីរបស់នាងមកអោបជីមីនឡេីងចប់ ធ្វេីឱ្យជីមីនគេមានអារម្មណ៍រំភេីបនឹងនាងគេក៏អោបតបនាងវិញដូចគ្នាទាំងចិត្តជ្រួច្របល់នឹងនាង ។
((ញុមថាបងញាំអីសិនទៅ))ឈីង"នាងភ្លេចខ្លួន ក៏ដកខ្លួនចេញពីជីមីនវិញទាំងអៀនមុខក្រហមហេីយរៀបខ្លួនអង្គុយធម្មតាវិញ ហេីយជីមីនក៏រៀបខ្លួនមកអង្គុយធម្មតាវិញដូចគ្នា តែនៅលួចញញឹមខ្ជឹបមាត់ម្នាក់ឯង។
((សប្បាយអត់ពេលមកលេងចឹង))ជីមីន"
((ចា!សប្បាយអរគុណបងហេីយ))ឈីង"នាងក៏បែខ្លួនមកមេីលមុខជីមីនវិញទាំងសប្បាយចិត្តដែលគេជូននាងមកមេីលកន្លែងស្អាតៗ។
((អរគុណបងធ្វេីអី រឿងប៉ុនណឹងនឹង))ជីមីន"យកដៃមកញីសក់របស់នាងតិចៗទាំងខ្នាញ់នឹងផ្ទៃមុខរបស់នាងមេីលមកគេទាំងគួរឲ្យស្រលាញ់។
((បង!))ឈីង
((បាទ))ជីមីន"គេធ្វេីមុខឆ្ងល់ពេលឮនាងហៅឈ្មោះគេហើយក៏ឈប់និយាយ។
((បងគិតថាបងចង់រៀបការនៅឆ្នាំណា))ឈីង"ខំញញឹមសួរទៅគេទាំងបង្ខំចិត្ត លាក់កាសោកសៅក្នុងចិត្តសួរសំណួរនេះទៅគេ។
((ម៉េចបានសួរបងបែបនេះ))ជីមីន"គ្រាន់តែងាកមុខមករកនាង ហើយបែរទៅវិញហើយក៏សួរនាងមកវិញ ទាំងដែលគេមិនទាន់បានឆ្លើយនឹងសំណួររបស់នាងផង។
((ខ្ញុំគ្រាន់តែចង់ដឹងថាបងគិតគូររៀបកាកាល ឃើញបងទាក់ទងគ្នាស្រលាញ់គ្នាណាស់))ឈីង"នាងនិយាយផងសើចផងដាក់ជីមីន តែក្នុងចិត្តសោកសៅណាស់និយាយទាំងទឹកភ្នែករលីងរលោង សើចទាំងបង្ខំចិត្តដាក់ជីមីន។
((ឈីង!បងមិនទាន់ឆ្លើយប្រាប់អូនបានពេលនេះទេ ចាំពេលបងសម្រេចចិត្តហេីយ បងប្រាប់អូនមុនគេ))ជីមីន"និយាយព្រមទាំងមិនបានសម្លឹងមើលមុខនាង កែវភ្នែករបស់គេសម្លឹងទៅខ្សែកទឹកមាត់ទន្លេដែលមានរលក់មកតិចៗតាមខ្យល់។
((ចា!))ឈីង"នាងអង្គុយអោនមុខចុះ មិនហ៊ានមើលទៅមុខគេចុះ ខ្លាចគេខឹងនឹងនាងចេះដឹងរឿងរបស់គេ។
((ឈីង!អូនគិតថាបងជាមនុស្សបែបណាដែរ អ្នកជុំវិញបងគិតថាបងជាមនុស្សសាវ៉ាស្រីច្រើនម្នាក់ៗគេគិតមកបងបែបហ្នឹង ចុះអូនវិញ))ជីមីន"ទម្លាក់ទឹកមុខហើយសួរមកនាង ចង់ដឹងថានាងគិតមកគេជាមនុស្សបែបណាវិញ។
((ញុមមិនដឹងថាមនុស្សសាវ៉ាហ្នឹងវាម៉េចទេ តែខ្ញុំគ្រាន់តែដឹងថាមនុស្សយើងបេីមិនទាន់ជួបមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដទេ ប្រាកដជាមានអ្នកដែលយើងស្រឡាញ់បន្តបន្ទាប់ហើយ))ឈីង"និយាយទាំងញញឹមដាក់ជីមី ហើយ នាងមិនយល់មែន ថាហេតុអីគេមានស្រីច្រើន។
((មិនចង់ដឹងទេអីហេតុអីបងមានសង្សាច្រេីន))ជីមីន"យកដៃមកញីសក់របស់នាងតិចៗទាំងសើចគេព្រមបើកចិត្តនិយាយរឿងក្នុងចិត្តឲ្យនាងស្ដាប់។
((ចង់ដឹងណាស់បងនិយាយមក))ឈីង"នាងញញឹមស្រស់ដាក់គេសប្បាយចិត្តដែលគេព្រមនិយាយឱ្យនាងស្ដាប់។
((បងពីមុនបងមិនចូលចិត្តស្រលាញ់មនុស្សស្រីច្រេីនទេវាហត់ចិត្ត តែបងមិនអាចសូម្បីតែមនុស្សស្រីតែម្នាក់ ធ្វេីឱ្យនាងស្រលាញ់បងមិនបាន វាឈឺណាស់ តែបងមិនដែលស្អប់នាងទេបងពេញចិត្តនឹងការសម្រេចចិត្តរបស់នាង រឿងស្នេហាមិនអាចបង្ខំបានទេ តាំងពីហ្នឹងមកក៏បងសម្រេចចិត្តថាឲ្យមនុស្សស្រីមកស្រឡាញ់បងវិញ បងហត់នឹងទៅស្រឡាញ់គេ ហើយ ហេីយក៏រហូតមកដល់ឥឡូវនេះទៅ))ជីមីន"និយាយទាំងដកដង្ហើមធំចោលហើយក៏ធ្វើខ្លួនធម្មតាវិញទាំងញញឹមតិចៗដាក់នាង។
((បងធ្វើអញ្ចឹងត្រូវហើយ!យើងមិនបានបង្ខំអ្នកណាម្នាក់មកស្រឡាញ់យើងបានទេ))ឈីង"
((បងនិយាយពាក្យក្នុងចិត្តរបស់បងហើយ ដល់ពេលវេនអូនម្ដងហើយ ដែលលួចស្រឡាញ់ឬក៏មានសង្សារពីមុនមកអត់))ជីមីន"និយាយបណ្ដើរខិតមកជិតនាងបណ្ដេីរ។
((ខ្ញុំពីមុនរវល់រៀនណាស់ មិនបានគិតរឿងសង្សារទេហើយក៏គ្មានអ្នកស្រឡាញ់ខ្ញុំដែរ បើខ្ញុំមិនស្អាតអញ្ចឹងហ្នឹង ហើយគ្រួសារអត់ទៀតឲ្យតែបងស្រីធ្វើការម្នាក់ឯង អញ្ចឹងខ្ញុំមិនដែលគិតរឿងហ្នឹងទេ ហើយរឿងលួចស្រឡាញ់គេកាន់តែមិនដែលទៀតហើយ))ឈីង"
((ចុះឥឡូវមានសង្សារឬនៅ ? ហើយលួចស្រឡាញ់គេរឺនៅ))ជីមីន"កាន់តែខិតជិតនាងហេីយអោនមុខចង់ដល់មុខរបស់នាង ចង់ដឹងថានាងលួចស្រឡាញ់អ្នកណាគេរឺនៅ។
((ឥឡូវក៏គ្មានដែរ ហើយក៏មិនបានលួចស្រឡាញ់អ្នកណាដែរ))ឈីង"នាងច្រានមុខជីមីនចេញហើយនិយាយទាំងបង្ខំថានាងមិនបានលួចស្រឡាញ់អ្នកណាទេ តែការពិតនាងលួចស្រឡាញ់គេហើយ។
((អត់មែនន៎ មិនមានលួចស្រលាញ់គេមែនន៎))ជីមីន"ទោះជានាងច្រានគេច្រេីនដង ក៏គេកាន់តែខិតមករកមុខរបស់នាងដ៏ដែរ កាន់តែជិតដល់ច្រមុះរបស់នាងទៀត ទាំងអោយរកមាត់របស់នាងចង់ថេីបមាត់នាងទៀត តែត្រូវនាងច្រានមុខរបស់គេចេញ ទេីបគេមកអង្គុយសើចធ្វើធម្មតាវិញ។
((គ្មានទេ))ឈីង"នាងញញឹមមុខឡេីងក្រហមហេីយ។
((អត់ក៏អត់ទៅចាំបាច់មុខក្រហមដែរ))ជីមីន"សើចកាត់កដាក់នាងឃើញមុខនាងឡើងក្រហមចឹង។
((មានមុខក្រហមអីណាបងចេះតែថាហេីយ))ឈីង"និយាយព្រមទាំងយកដៃរបស់នាងមកខ្ទប់មុខខ្លួនឯងទាំងអៀន ធ្វេីឱ្យជីមីនសេីចឡេីងលឹបភ្នែកអស់ហេីយ ហេីយពួកគេនៅនិយាយគ្នាលេងសើចសប្បាយនៅមាត់ទន្លេទាំងមានក្ដីសុខ ជីមីនចូលចិត្តលួចមើលមុខនាងពេលនាងសើចពេលនាងញញឹមធ្វើឱ្យគេកាន់តែមានអារម្មណ៍ថាចង់នៅក្បែរនាងទៀត។((ចង់ទៅដេីរលេងកន្លែងណាទៀតទេចាំបងជូនទៅ))ជីមីន"
((អត់ទេនៅកន្លែងនេះស្អាតហេីយ))ឈីង"
((អត់ចង់ទៅលេងក្នុងក្លឹបទៀតទេអី))ជីមីន"
((មិនសប្បាយទេខ្ញុំចូលទៅឈឺក្បាលចង់ងាប់ហេីយហ្នឹង))ឈីង"នាងធ្វើមុខស្អុយដាក់ជីមីនពេលគេនិយាយរឿងក្លឹប។
((ចឹងអូននៅលេងនេះហេីយ))ជីមីន"អស់សំណេីចក៏សេីចលឺៗទាំងមេីលមុខនាង ឈីងនាងហួសចិត្តគ្រាន់តែនាងមិនចូលចិត្តក្លឹបសោះធ្វេីឱ្យជីមីនសេីចនឹងនាងដែរ។((បងអាចនិយាយប្រាប់ខ្ញុំរឿងសង្សារនៅកូរ៉េនេះ គេទាក់ទងគ្នាបែបណាទៅ))ឈីង"
((អូនចង់មានន័យថាមិច សង្សារកូរ៉េម៉េចបងអត់យល់អូននិយាយឱ្យច្បាស់មើល))ជីមីន"ឈប់សើចហើយក៏ងាកមកសួរនាងវិញចង់ដឹងនាងនិយាយសង្សារកូរ៉េយ៉ាងម៉េច។
((គឺចង់បានន័យថាសង្សារនៅកូរ៉េហ្នឹងគេទាក់ទងគ្នាបែបណាបែបស៊ីជម្រៅឬគ្រាន់តែទាក់ទងគ្នានិយាយគ្នាលេងឬក៏ណាត់គ្នាដើរលេងធម្មតាទេ))ឈីង"នាងនិយាយសួរនាំជីមីនទាំងធ្វើមុខឆ្ងល់ៗដាក់គេ ចង់ដឹងគេទាក់ទងគ្នាបែបណា។
((បើពួកគេទាក់ទងគ្នាធម្មតាគឺធម្មតា តែបើបែបសង្សារដូចបងអី គឺស៊ីជម្រើសហើយ