ភាគ16🌺

9 1 0
                                    

((បងដែលគិតគូរ ពីរឿងអនាគតរបស់បងទៅខាងមុខដែលរឺអត់))ឈីង"នាងបែមកអង្គុយទល់មុខរបស់គេហើយសួរគេពីរឿងអនាគតរបស់គេគិតយ៉ាងម៉េច ពួកគេក៏អង្គុយសម្លឹងមុខគ្នាបន្តិចមុននឹងជីមីនឆ្លេីយតបនឹងនាងវិញ។
((បងគិត!តែមិនទាន់មានមនុស្សដែលបងត្រូវយកមកគិតរឿងអនាគត់ទេ))ជីមីន"ក៏ងាកចេញពីក្រសែភ្នែករបស់នាង ហើយបែរសម្លឹងទៅមើលតាមសួនផ្កាវិញ។
((បងអាយុប៉ុណ្ណឹងហើយ ហេតុអ្វីក៏មិនគិត រឿងគូរជីវិតរបស់បងទៀត))ឈីង"នាងទាញជីមីនឲ្យមកអង្គុយទល់មុខជាមួយនាងវិញ ហេីយជីមីនបើកភ្នែកធំៗមិននឹកស្មានថានាងជាមនុស្សស្រីហ៊ានដល់ថ្នាក់នេះទេ។
((ឈីង! បងមិនចូលចិត្តមនុស្សស្រីចេះដឹងរឿងរបស់បងទេយល់អត់))ជីមីន"ខឹងនឹងនាងក៏ក្រោកឈរហើយរៀបចំរបស់ញ៉ាំទុកដាក់ប្រមូលដាក់ក្នុងឡានវិញទាំងទឹកមុខស្មើធេង មិនចូលចិត្តអ្នកណាចេះដឹងរឿងផ្ទាល់ខ្លួនរបស់គេទេ។
((ញុមសុំទោសដែលចេះដឹងរឿងរបស់បង))ឈីង"នាងឃើញគេប្រមូលអីវ៉ាន់ទុកដាក់ នាងដឹងថាគេខឹងនឹងនាងក៏ឱនក្បាលសុំទោសគេភ្លាម ៗដោយសារនាងចេះដឹងរឿងរបស់គេច្រេីនពេក ទើបធ្វើឱ្យគេខឹងនឹងនាង  ជីមីនមិនបាននិយាយអីតបនឹងនាងទេ ក៏ប្រមូលចំណីយកទៅដាក់ក្នុងគូទឡាន ហើយឲ្យនាងចូលក្នុងឡានវិញ ហើយគេបើកឡានសំដៅទៅផ្ទះរបស់វីវិញ នៅក្នុងឡានម្នាក់ៗស្ងាត់មាត់គ្មានអ្នកណានិយាយរកអ្នកណាទេ ជីមីនគិតតែបើកឡាន ចំណែកឈីងវិញនាងអង្គុយមើលភ្លើងជម្រើសពណ៌តាមដងផ្លូវ ហើយដាក់កាសស្ដាប់បទចម្រៀងបណ្ដើរ យូរៗជីមីនងាកមើលមុខនាងម្ដងចំណែកនាងគឺមិនងាកមើលមុខគេទេ នាងគិតតែអង្គុយមើលទៅតាមផ្លូវហើយនិងស្ដាប់ចម្រៀងក្នុងកាសរបស់នាង។

<<ក្មេងស្រីម្នាក់នេះចិត្តរឹងណាស់គ្រាន់តែយើងថាឲ្យប៉ុណ្ណឹងសោះ ខឹងនឹងយើងមិននិយាយរកយើងទៀត ស្មានតែយើងអង្វរមែន>>គេគិតក្នុងចិត្តតែម្នាក់ឯង ហើយសម្លឹងមើលមុខនាងទាំងមុខមាំដាក់ តែនាងធ្វើមិនដឹង ។
<<បងគិតថាបងអស្ចារ្យមែន គ្រាន់តែសួររឿងអនាគតសោះមកខឹងគេដែរ>> នាងក៏អង្គុយគិតក្នុងចិត្តតែម្នាក់ឯងដូចគ្នា ហើយលួចមើលមុខជីមីនពេលគេកំពុងបើកឡានម្ដងៗដែរ  មិនយូរប៉ុន្មានជីមីនក៏បើកឡានមកដល់ផ្ទះរបស់វី គេបើកឡានមកដល់កន្លែងចតឡាន ហេីយឱ្យនាងចុះពីលើឡានភ្លាម ហើយគេទៅយកចំណីដែលនៅសល់ពីញាំ ក្នុងគូទឡានរបស់គេ ទាំងមិនមាត់រកនាងមួយម៉ាត់ ជីមីនហុចចំណីដែរនៅសល់ឱ្យនាងទុកញាំទៀត ហេីយនៅឈរផ្អែកឡានធ្វើមិនដឹង ទុកឱ្យនាងយកទៅខ្លួនឯង នាងទទួលពីដៃជីមីនរួចហើយ ក៏ដើរចូលទៅក្នុងផ្ទះបាត់ទាំងមិនលាគេមួយម៉ាត់ ធ្វើឱ្យជីមីនមានអារម្មណ៍មួម៉ៅមួយភ្លែត ឃើញនាងធ្វើចរិតដាក់គេបែបនឹង<<ក្មេងក្បាលរឹងនេះយើងខំជូនមកដល់ផ្ទះហេីយ សូម្បីតែអរគុណមួយម៉ាត់ក៏គ្មាន> គេឈររអ៊ូង៉ូវៗម្នាក់ឯងហើយក៏ចូលអង្គុយក្នុងឡានវិញ ហេីយបើកឡានចេញទៅ ទាំងអារម្មណ៍មិនល្អ មិនគួរណាមកខឹងក្មេងបែបនេះសោះ  ចំណែកឈីងនាងដើរមកក៏បានជួបជាមួយវីកំពុងតែអង្គុយក្នុងផ្ទះមេីលការងាររបស់គេ។
((ជីមីនវាទៅវិញហើយមែនទេ ម៉េចក៏មិនឃើញវាចូលមកលេងបងចឹង))វី"ឃើញប្អូនដើរចូលមកតែម្នាក់ឯង មិនឃើញមិត្តរបស់គេដើរតាមពីក្រោយដែរក៏សួរនាង។
((គាត់រវល់ហើយក៏ប្រញាប់ទៅវិញទៅបង))ឈីង"នាងដេីរមកដាក់ខ្លួនអង្គុយចុះក្បែរបងថ្លៃរបស់នាងទាំងញញឹម។
((ថ្ងៃនេះទៅលេងផ្ទះរបស់ម៉ាក់គេយ៉ាងមិចហេីយ))វី"ក៏ទុកការងារសិនហើយងាកមកសួរប្អូនថ្លៃថាទៅលេងផ្ទះរបស់ជីមីនយ៉ាងម៉េចហើយ។
((ម៉េចបានបងដឹង))ឈីង"នាងក៏រាងភ្ញាក់ផ្អេីលបន្តិច មិចបានបងថ្លៃរបស់នាងដឹងរឿងនេះដែរ។
((បងឯងគេមិនដែលលាក់បងទេ))វី"ញញឹមដាក់ប្អូនថ្លៃវិញ ព្រោះប្រពន្ធគេប្រាប់គេគ្រប់រឿងនឹង។
((ពួកគាត់ចិត្តល្អណាស់បង ហើយរាក់ទាក់ជាមួយខ្ញុំទៀត))ឈីង"
((បានចឹងបងសប្បាយចិត្តហេីយ))វី"
((បង!ចឹងញុមសុំទៅងូចទឹកសិនហេីយ))ឈីង"នាងក៏ដេីរអោនៗសុំបងថ្លៃនាងទៅងូតទឹកចេញ ព្រោះនាងមានអារម្មណ៍ក៏មិនសប្បាយចិត្តដែរ ពេលដែលឈ្លោះគ្នាជាមួយជីមីន ។
((ចឹងទៅចុះ))វី"ក៏ញញឹមឲ្យនាងឡើងទៅខាងលើទៅ។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now