ភាគ39🌺

21 0 0
                                    

"ក្រោយពីកាញាំអាហារជួបជុំបងប្អូនរួចមកម្នាក់ៗក៏បំបែកគ្នាធ្វេីការៀងៗខ្លួន ឈីងទោះជានាងមិនបានទៅធ្វេីកានៅក្រុមហ៊ុនក៏នាងអាចធ្វេីកាងារនាងនៅផ្ទះបានដែល នាងអង្គុយធ្វើការនៅក្នុងសួនផ្កាយ៉ាងស្រស់ស្អាត ពេលវាត្រូវខ្យល់ក៏មានកិ្លនក្រអូបបកមករំសាយធ្វើឱ្យអារម្មណ៍របស់នាងក៏ស្រស់ស្រាយតាមហ្នឹងដែរ នាងអង្គុយធ្វេីកាសុខៗក៏នឹកឃេីញដល់សាររបស់ជីមីនផ្ញេីមកតាំងពីប្រលឹមតែនាងមិនទាន់បានតបគេផង នាងក៏ទាញទូរស័ព្ទមកមេីលសារជីមីនសារជាថ្មីម្ដងទៀតទាំងញញឹម។

<<យេីងមិនគួរណាភ្លេចតបសារបស់គាត់សោះ តេីគាត់ខឹងនឹងយេីងរឺអត់ន៎ >>នាងកាន់ទូរស័ព្ទបណ្ដេីរគិតបណ្ដេីរខ្លាចជីមីនខឹងនឹងនាងដែលមិនបានតបសាររបស់គេ នាងគិតបន្តិចក៏ចុចតបសាររបស់ជីមីនវិញទាំងមុខញញឹមញញ៉ែមដាក់ទូរស័ព្ទ។

[[ឱ្យញុមសូមទោសបងផង ញុមរវល់ភ្លេចតបសាបងតាំងពីព្រឹក ញុមញាំអីហេីយៗក៏បានលេបថ្នាំដូចពាក្យដែលបងប្រាប់ញុមចឹង ញុមជាហេីយបងកុំបារម្ភអី ញុមអរគុណបងហេីយដែលបារម្ភពីញុម ចុងក្រោយបងកុំខឹងនឹងញុមអីណា🙏ដែលតបសារបងយឺត]]. នាងសរសេរសារជាហូរហែរៀបរាប់ពីអារម្មណ៍របស់នាងប្រាប់ដល់ជីមីនមិនចង់ឲ្យគេខឹងនឹងនាងដែលនាងតបសារគេយឺត នាងចុចសារទាំងញញឹមសង្ឃឹមថាជីមីនបានមើលសារនាងហើយគេនឹងមិនខឹងនឹងនាងទេ ពេលនាងចុចសារផ្ញេីទៅ តែដូចជាលឺសំឡេងសារដែលនាងផ្ញើចេញទៅ លោតនៅក្បែរនាងទៅវិញ ប្រហែលជាមិនឆ្ងាយពីនាងប៉ុន្មានទេ។

((បងមីន))ឈីង"នាងលឺសំឡេងសារលោកចូលក៏ងាកតាមសម្លឹងមើលក៏ភ្ញាក់ផ្អើលបេីកភ្នែកធំៗឃើញជីមីនឈរនៅមិនឆ្ងាយពីនាងមិនប្រមាណម៉ែត្រ ហើយឈរសម្លឹងមើលមកមុខនាង មុននឹងគេដើរចូលមករកនាងវិញ។

((ភ្ញាក់ផ្អេីលន៎!បានឮសំឡេងសារផ្ញើមកបង បងផ្ញើសារតាំងពីពេលព្រឹក តែឥឡូវទើបតែផ្ញើមក អូនមើលម៉ោងទៅ ថាម៉ោងប៉ុន្មានហើយ))ជីមីន"គេនិយាយព្រមទាំងមុខក្រញូវដាក់នាង ហើយក៏លើកនាឡិកាឱ្យនាងមើល រួចដាក់ខ្លួនអង្គុយចុះលើកៅអីក្បែរនាងធ្វើការទាំងមុខមិនស្រស់ដាក់នាងទៀត។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now