ភាគ38🌺

20 0 0
                                    

((ឯងប្រាកដចិត្តហើយថាឯងគិតច្បាស់ហើយ))វី"សួរបញ្ជាក់ពីមិត្តរបស់គេថាគេគិតច្បាស់ហើយមែនទេថាមិនស្រឡាញ់នាង ។
((យើងគិតច្បាស់ហើយបើអញ្ចឹងមិនមែនយើងមានសង្សាទេ))ជីមីន"អង្គុយសើចញឹមៗដាក់វីទាំងមិនហ៊ានមើលមុខគេចំ ព្រោះពេលនេះគេក៏មិនទាន់ដឹងច្បាស់ដែរ ថាគេមានអារម្មណ៍បែបណាចំពោះនាង។
((ធ្វើអ្វីកុំស្ដាយពេលក្រោយ រឿងខ្លះកន្លងហួសហើយគឺវាចប់ហើយ))វី"ញញឹមលេីកដៃមកទះស្មារជីមីនតិចៗហេីយសម្លឹងមើលមុខគេទាំងមិនអស់ចិត្ត  ហេីយជីមីនក៏ញញឹមតបវីវិញទាំងបង្ខំចិត្តទាំងមុខរបស់គេមិនស្រស់ដូចគ្នា។
((អញ្ចឹងឯងគិតថារៀបការជាមួយនឹងនាងកាល))វី"
((វាស្អីឯងយើងទើបស្គាល់នាងហ្នឹង ហើយឱ្យយេីងគិតដល់រឿងរៀបការហេីយ))ជីមីន"សម្លក់មុខវី ហើយលើកចិញ្ចើមជ្រួញដាក់គេទៀត ទាំងមិនយល់សុខៗមកសួររឿងរៀបការឯណា។
((ខ្លាចឯងពិតប្រាកដជាមួយនាង ហើយម៉េចក៏មិនគិតរឿងរៀបការទៅ))វី"ធ្វើមុខមិនយល់នឹងជីមីនប្រាកដជាមួយគេតែមិនចង់រៀបការជាមួយគេ។
((យេីងមិនទាន់គិតដល់រឿងហ្នឹងទេ))ជីមីន"
((តាមចិត្តឯងចង់ដល់ពេលណាពេលហ្នឹងទៅ))វី"លួចសើចគេដឹងថាជីមីនមិនទាន់គិតច្បាស់ទេ ពីរឿងវីយ៉ានិងរឿងឈីងគេនៅស្ទាក់ស្ទើរក្នុងចិត្តនៅឡេីយ។
((យើងគិតថាយើងទៅវិញហើយប្រញាប់ទៅសម្រាកផង))ជីមីន"
((អើ!យករឿងយើងទៅដេកគិតទៅកុំឲ្យអផ្សុកពេក))វី"សើចខឹងៗមើលមុខជីមីនក៏អស់សំណើចនឹងគេ មេីលមុខរបស់គេដូចកង្វល់ក្នុងចិត្តណាស់។
((វាស្អីឯងយើងមិនគិតទេ យេីងទៅហើយបើនៅផ្ទះឯងទៀតយើងធុញងាប់ហើយ ធុញមុខឯងតែម្តងហ្នឹងណា))ជីមីន"ថាឱ្យវីហើយក៏ងើបក្រោកឈរដើរចេញទៅទាំងមុខក្រញូវមិនយល់ពីមិត្តរបស់គេចូលចិត្តមកថាឲ្យគេ ទេីបធ្វើឱ្យវីគេផ្ទុះសំណើចហើយក៏សើចលឺៗទាំងមើលមុខជីមីនឃើញគេខឹងបែបនេះគេរឹតតែចង់សើច  ហេីយជីមីនដើរតម្រង់មករកឡានទាំងអារម្មណ៍គេកង្វល់ក្នុងចិត្តនិងពាក្យរបស់វីនិយាយប្រាប់គេមុននេះ ហេីយដើរទៅបេីកទ្វារឡានចូលមកអង្គុយក្នុងឡានក៏អង្គុយគិតបន្តិច។

((យើងមានអារម្មណ៍យ៉ាងមិចជាមួយនាងឈីងស្រលាញ់នាងរឺអត់ ? តែយើងពិតជាចង់នៅក្បែរនាងណាស់ ចុះវីយ៉ាវិញ !អូយឈឺក្បាលណាស់វើយ))ជីមីនអង្គុយគិតម្នាក់ឯងនៅក្នុងឡានហើយក៏ច្របូកច្របល់ក្នុងចិត្តម្នាក់ឯង មិនយល់ថាគេស្រឡាញ់មួយណាអោយពិតប្រាកដទៅ  គិតច្រេីនឈឺក្បាលគេក៏បេីកឡានចេញទៅ ទាំងអារម្មណ៍មិនយល់ពីខ្លួនឯងតើគេស្រឡាញ់មួយណាអាណិតមួយណា។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now