ភាគ11🌺

27 0 0
                                    

"កន្លះម៉ោងក្រោយមកជីមីនបេីកឡានមកដល់ហាងលក់នំមួយកន្លែង ហេីយគេបេីកឡានរកកន្លែងចតឡាន។
((ដល់ហេីយក្មេងៗ))ជីមីន"ស្រែកប្រាប់ក្មេងៗតែភ្នែកបាញ់ទៅរកអាឈីងក្នុងន័យឌឺដងដាក់នាង៕
((ចុះទៅក្មួយៗមនុស្សចាស់បេីកទ្វារឱ្យហេីយ))ឈីង"នាងឌឺដងដាក់ទៅគេវិញភ្លាមៗ ធ្វេីឱ្យជីមីនមុខមាំភ្លាម ពេលឮកូនក្មេងថាឱ្យគេ គេក៏នាំក្មេងៗចុះមក ជីមីនដឹកដៃក្មេងៗចូលទៅក្នុងហាងចំណែកឯឈីងនាងដើរតាមពីក្រោយគេមិនមាត់មួយម៉ាត់។
ជីមីននាំក្មេងៗឲ្យទៅអង្គុយលើកតុសិន ចំណែកគេទៅរេីសនំដែលក្មេងៗចូលចិត្តញ៉ាំ យកឱ្យពួកគេញ៉ាំ។
((មិចនាងមិនទៅរកអីញ៉ាំទេ ហាស!))ជីមីន"គេឃើញនាងមិនទៅរកអីញ៉ាំគិតតែអង្គុយសម្លឹងទូរស័ព្ទ មិនដាក់ភ្នែកក៏សួរនាង។
((អត់ទេល្ងាចហើយខ្លាចឡើងគីឡូ))ឈីង"នាងមាត់តបជាមួយគេតែអង្គុយសម្លឹងទូរស័ព្ទធ្វើធម្មតា។
((ស្គមដល់ថ្នាក់ហ្នឹងហើយខ្លាចធាត់ទៀត))ជីមីន"គេនិយាយបណ្ដេីរសម្លឹងមើលរូបរាងនាងបណ្ដេីរ។
((តែខ្ញុំស្រឡាញ់គីឡូប៉ុណ្ណឹង))ឈីង"នាងឆ្លើយទាំងមុខខ្ជូតៗដាក់ជីមីន។
((តាមចិត្ត បន្តិចទៀតខ្យល់បក់មករលំហេីយ កុំថាបងមិនបានប្រាប់))ជីមីន"គេនិយាយបែរមុខមកធ្វើមុខខ្ជូតៗដាក់នាងវិញ។
"ជីមីនឃើញនាងមិនមាត់អង្គុយមើលតែទូរស័ព្ទគេក៏មិនមាត់យូរៗគេលួចសម្លឹងមើលនាងម្ដង ឈីងនាងមិនចង់ញ៉ាំទេ ពេលល្ងាចខ្លាចឡើងគីឡូ ពេលក្មេងៗញ៉ាំអីរួចហើយគេក៏នាំក្មេងៗទៅហាងតុក្កតាវិញ។
((ពូមីនអាលីចង់បានតុក្កតាខ្ជូតៗមួយ))អាលី"និយាយបណ្ដេីររអង្រួនដៃពូមីនបណ្ដើរនាងចង់បាន។
((ចាំពូទិញឱ្យទិញ 4 5 ក៏បានដែរឱ្យតែអាលីចូលចិត្តហេីយទៅរើសទៅ ស្រឡាញ់មួយណាយកមួយហ្នឹងទៅក្មួយ))ជីមីន"គេនិយាយហើយក៏ដឹកដៃក្មួយៗចូលទៅទិញតុក្កតាបណ្ដេីរ ឈីងនាងដើរមេីលកតុក្កតា នាងក៏ដូចជាក្មេងចឹងដែរស្រឡាញ់តុក្កតាដូចគ្នា នាងដើរមើលទៅមកទៅមក ក៏ឃើញតុក្កតាមួយ រូបកូនជ្រូកពណ៌ផ្កាឈូកគួរឲ្យស្រឡាញ់ណាស់ នាងសម្លឹងមើលឡើងយូរតែមិនទាន់ទិញ នាងមិនបានយកលុយមកពីផ្ទះទេ នាងធ្វើមុខស្អុយអត់មានលុយទិញតុក្កតា។
"ជីមីនឃើញនាងឈរសម្លឹងតុក្កតាឡើងយូរតែមិនព្រមរើសយក។
((បេីឈរមើលយ៉ាងហ្នឹង ម៉េចក៏មិនទិញយកទៅ))ជីមីន"គេដើរមកប្រាប់នាងឃើញនាងឈរមើលតែមិនទិញ ទេីបទើសចិត្តថាឱ្យនាង។
((ខ្ញុំគ្រាន់តែឈរមើល មិនថាយកអីណា))ឈីង"នាងដើរចេញ នាងមិនបានប្រាប់គេថានាងគ្មានលុយទិញនោះទេ តែនៅតែងាកក្រោយមើលតុក្កតាហ្នឹងដដែល ជីមីនឃើញហើយក៏អស់សំណើចបើស្រឡាញ់ម៉េចក៏មិនទិញយកទៅ គេឱ្យក្មេងៗរើសតុក្កតាម្នាក់បួនប្រាំ គេដឹងថានាងស្រឡាញ់តុក្កតាហ្នឹង ក៏គេដើរទៅរើសយកមកដាក់ក្នុងកន្ត្រកគិតលុយ គេគិតលុយរួចរាល់ហើយ បុគ្គលិកក៏រៀបចំដាក់ក្នុងថង់ឡើងស្អាត ហុចឱ្យជីមីន គេដើរកាន់តុក្កតាយកមកដាក់ក្នុងគូទឡានទុកឲ្យក្មេងៗ ឈីងនាងប្រាប់ក្មួយៗឱ្យអង្គុយក្នុងឡានឲ្យស្រួលបួល ទើបនាងចូលខាងមុខតាមក្រោយ ជីមីនរៀបទុករួចហើយគេក៏ដើរមកចូលក្នុងឡាន ហើយបែរងាកក្រោយសេីចដាក់ក្មេងៗហើយក៏បើកឡានចេញទៅ តែក៏លួចឌៀងកន្ទុយភ្នែកមើលមុខនាងរហូតដែល នៅក្នុងឡានម្នាក់ៗក៏ស្ងាត់ក្មេងៗក៏នាំគ្នាដេកលក់ ជីមីនលួចមេីលនាងឃើញនាងចូលចិត្តសម្លឹងមើលតាមដងផ្លូវ។
ឈីងនាងដាក់ការស្ដាប់បទចម្រៀងបណ្ដើរមើលទេសភាពតាមដងផ្លូវបណ្ដើរទាំងអារម្មណ៍រីករាយ។
<<មនុស្សដូចនាងចេះទន់ភ្លន់ដែរតើ>>ជីមីន"គេលួចមើលនាងបណ្ដើរគិតក្នុងចិត្តបណ្ដើរ។
ជីមីនគេបើកឡានរាងយប់បន្តិចទើបមកដល់ផ្ទះ ក្មេងៗក៏ភ្ញាក់។
((ចុះមកក្មេងៗដល់ផ្ទះហើយយើង))ជីមីន"គេបើកទ្វារឡានឲ្យក្មេងៗចេញមក ទាំងមីងមាំ។
((អរគុណហើយពូមីនដែលនាំអូនទៅទិញតុក្កតាស្អាតៗណាស់))អាលី"នាងចុះពីឡានហើយពោពាក្យអរគុណទៅពូមីនទាំងសប្បាយរីករាយ គឹមយ៉ុនក៏គេអរគុណទៅពូមីនគេដែរ វីនឹងដាក៏ដើរចេញមកទទួលកូនៗរបស់ពួកគេ.។
((អូហូ!បានអីច្រើនមេះក្មេងៗថ្ងៃនេះ))វី"គេដើរចេញមកក៏សើចដាក់ជីមីនហើយសួរក្មេងៗបានរបស់ច្រេីន។
((ជំរាបលាពូមីនទៅកូនៗប្រញាប់ទៅងូតទឹក))ដា"នាងញញឹមដាក់ជីមីន ប្រាប់ឱ្យកូនលាពូរបស់គេ ហើយក៏នាំក្មេងៗឡើងទៅខាងលើដើម្បីងូតទឹក ក្មេងៗក៏ជំរាបលាពូមីនមុនពួកគេដេីរតាមក្រោយម៉ាក់របស់គេ ហើយក៏នាំគ្នាដើរទៅខាងលេី វីក៏ប្រាប់ជីមីនថាគេឡេីងទៅខាងលេីដែរ ប្រញាប់នាំកូនៗមុជទឹក គេដើរមកទះស្មាររបស់ជីមីនតិចៗ ហើយក៏ដើរទៅខាងលេីតាមប្រពន្ធកូនគេដែល នៅសល់តែជីមីននិងអាឈីងនៅប្រមូតុក្កតាយកនៅទុក។
((បងឱ្យឯង បងឃើញឯងចូលចិត្តក៏ទិញឲ្យឯងមួយទៅ))ជីមីន"គេដេីរមកជិតនាងហេីយក៏ដកតុក្កតាចេញពីក្នុងថង់ ហើយហុចឲ្យនាងមួយ ព្រោះឃើញនាងដូចជាស្រឡាញ់តុក្កតានឹងណាស់ ឈីងនាងក៏ភ្ញាក់ផ្អើលឃើញតុក្កតាដែលខ្លួនស្រឡាញ់ ដែលជីមីនហុចឱ្យនាង។
((បងទិញឲ្យខ្ញុំមែនទេ))ឈីង"នាងបើកភ្នែកធំៗសួរបញ្ជាក់ពីគេថាឱ្យនាងមែនឬអត់ តែដៃទៅទទួលតុក្កតាពីគេបាត់ហើយ។
((ឱ្យឯងហ្នឹង))ជីមីន"គេក៏ចាប់ដៃនាងយកមកអោបកាន់តុក្កតា ដែលគេទិញឱ្យនាង។
((ខ្ញុំអរគុណបងហើយ))ឈីង"នាងអរគុណគេទាំងញញឹមញញ៉េម ហើយឈរឱបតុក្កតាដូចស្រឡាញ់ណាស់ ជីមីនគេឃើញហើយក៏សប្បាយចិត្ត ឃើញនាងចរឹកដូចកូនក្មេង ដែលស្រឡាញ់តុក្កតាខ្ជូតៗ ពួកគេក៏យកតុក្កតាទៅទុកឱ្យក្មេងៗនៅក្នុងបន្ទប់ ពួកគេយកតុក្កតាទៅទុករួចរាល់ហើយ ក៏ដើរត្រឡប់មកវិញ ឈីងនាងក៏ដើរជូនដំណើរជីមីនមកដល់ឡានវិញ ទាំងឈរញញឹមញញែមដាក់គេ។
((បងទៅសិនហើយណា))ជីមីន"គេក៏ដើរទៅបេីកទ្វារឡានចូលទៅអង្គុយខាងក្នុង លេីកដៃបាយៗដាក់នាងផងដែល។
((សុខសប្បាយតាមផ្លូវណាបង))ឈីង"នាងនិយាយហើយក៏លើកដៃបាយៗតបគេវិញ។"
ជីមីន ឃើញហើយក៏ញញឹម
((នាងក៏ចេះនិយាយល្អទន់ភ្លន់ដែរតេី អញ្ចឹងគួរឱ្យស្រឡាញ់តិច))ជីមីន"គេគិតក្នុងចិត្តម្នាក់ឯងហើយក៏បើកឡានចេញទៅ។
"ឈីងនាងតាមមើលឡានរបស់ជីមីនចេញទៅផុតកន្ទុយភ្នែក ទើបនាងដើរត្រឡប់មកវិញទាំងដៃឱបតុក្កតាជាប់ញញឹមជាប់មាត់រហូត។
((ខ្ញុំគ្រាន់តែចង់"ល"បងលេងឲ្យបានច្រើនព្រោះចង់ឱ្យបងនិយាយជាមួយខ្ញុំឲ្យបានច្រើនបងជីមីន))ឈីង"នាងលួចនិយាយម្នាក់ឯងហើយក៏សើចដើរទៅខាងលើដើម្បីទៅបន្ទប់ខ្លួន នាងដើរមកដល់បន្ទប់ខ្លួនក៏ដាក់ខ្លួនដេកលេីពូកទន់ៗទាំងដៃឱបតុក្កតាទាំងញញឹមរញ៉េមហើយ លើកតុក្កតាយកមកថេីបខ្សឺតៗដូចក្រអូបណាស់ចឹង។
"ចំណែកជីមីនគេមកដល់បន្ទប់ក្នុងខុនដូរ អារម្មណ៍គេក៏ល្អដែរ គេដើរបណ្ដើរដោះអាវបណ្ដើរចូលទៅមុជទឹកប្រហែល40នាទី បានគេចេញមកវិញមានតែកន្សែងពោះគោមួយរុំល្វែងខាងក្រោម ដើរមកដាក់គូថអង្គុយលើគ្រែដេករបស់គេ ទាំងហត់នឿយមួយរយៈនេះគេមិនសូវបានសម្រាកទេ តែគេលួចញញឹមទាំងមិនដឹងខ្លួន។

។((អូហូ!បានអីច្រើនមេះក្មេងៗថ្ងៃនេះ))វី"គេដើរចេញមកក៏សើចដាក់ជីមីនហើយសួរក្មេងៗបានរបស់ច្រេីន។((ជំរាបលាពូមីនទៅកូនៗប្រញាប់ទៅងូតទឹក))ដា"នាងញញឹមដាក់ជីមីន ប្រាប់ឱ្យកូនលាពូរបស់គេ ហើយក៏នាំក្មេងៗឡើងទៅខាងលើដើម្បីងូតទឹក ក្មេងៗក៏ជំរាបលាពូមីនមុនពួកគេដេីរតាមក្រោយម...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now