ឈីងនាងឃេីញពួកបងៗលេីកម្ហូបមកនាងក៏ទៅជួយនឹងពួកគេឆាប់បានហេីយ "អ្នកស្រីផាកឃេីញកូនប្រសារចេះជួយនាក់បម្រេី គាត់ឃេីញហេីយញញឹមញញ៉ែម ចរឹកនាងដូចបងស្រីនាងមិនខុសទេ ចេះជួយនាក់ដ៏ទៃ
((នាក់នាងមិនបាច់ជួយពួកញុមទេ នាក់នាងទៅអង្គុយលេីតុទៅ ចាំញាំល្អជាងណានាក់នាង))អ្នកបម្រើម្នាក់ទៀតនិយាយ គាត់មិនចង់ឱ្យកូនប្រសារចៅហ្វាយជួយទេ។
((មិនអីទេខ្ញុំចង់ជួយបងៗជាការងាររបស់ខ្ញុំសប្បាយៗ))ឈីង"នាងសើចពេលបានជួយពួកគាត់ នាងមិនប្រកាន់ឫកថានាងជាកូនប្រសារម្ចាស់ផ្ទះទេ នាក់ស្រីផាកឃើញហើយក៏កេះស្វាមីឱ្យមើលទៅនាង ទាំងញញឹមញញែមដាក់ស្វាមី។
((នាងដូចជាក្មួយដាអញ្ចឹងឧស្សាហ៍ចេះជួយការងារអ្នកដទៃ))លោកផាក"ឃើញនាងជួយការងារអ្នកបម្រើហើយ ក៏និយាយប្រាប់ប្រពន្ធថានាងដូចបងស្រីនាងអញ្ចឹង។
((ពិតមែនហើយបង នាងដូចជាក្មួយដារអញ្ចឹង ការមកលេងផ្ទះយើង នាងចេះជួយធ្វើម្ហូបនាក់បម្រេីជាច្រេីនមិនប្រកាន់ខ្លួនទេ))នាក់ស្រីផាក"សរសើរនាងនឹកបងស្រីនាងមិនបាច់ពីមាត់ គាត់ពិតជាស្រឡាញ់ពួកនាងណាស់។
((លោកប៉ានិងអ្នកម៉ាក់ស្រឡាញ់តែកូនប្រសារ លេងស្រលាញ់កូនហើយ))ជីមីន"ធ្វើងរង៉ក់ដាក់ប៉ាម៉ាក់ថាលេងស្រលាញ់គេហើយ ស្រលាញ់តែកូនប្រសារគាត់ អ្នកស្រីផាកងាកមកសម្លក់ដាក់ជីមីនវិញ អាយុច្រើនហើយចេះងរង៉ក់ដូចកូនក្មេងទៅកេីត។
((កូនអាយុច្រើនហើយកុំធ្វើងរង៉ក់ដូចជាកូនក្មេង))នាក់ស្រីផាក"ក៏លើកដៃវ៉ៃដៃកូនប្រុសបន្តិចកុំឱ្យងរដូចកូនក្មេង។
((អូយឈឺណាស់អ្នកម៉ាក់ ម៉ាក់និយាយចំៗបែបនេះដាក់កូនប្រុសខ្លួនឯង))ជីមីន"ងើបពីតុមកថើបថ្ពាល់អ្នកម៉ាក់មួយខ្សឺត ហេីយសេីចដាក់គាត់វិញ។
((បានហើយកូនមកញ៉ាំបាយមក ទុកឱ្យគេអ្នកធ្វើទៅ))នាក់ស្រីផាក"ឃើញនាងលើកម្ហូបមកដល់ក៏ប្រាប់ឱ្យនាងអង្គុយចុះញ៉ាំបាយជុំគ្នា។
((ចាសអ៊ុំស្រី))ឈីង"នាងរាបចានម្ហូបលើកទុករួចរាល់ហើយ ក៏មកអង្គុយក្បែរជិតជីមីន។
((ញ៉ាំបាយទៅក្មេងៗត្រជាក់ម្ហូបអស់ហើយ))លោកផាក"គាត់ប្រាប់ទៅពួកគេឲ្យញ៉ាំបាយខ្លាចម្ហូបត្រជាក់លែងឆ្ងាញ់ ឈីងនាងអង្គុយមើលគ្រួសាររបស់ជីមីន មើលទៅគ្រួសាររបស់គេគួរឲ្យស្រឡាញ់ណាស់ រីករាយមានក្ដីសុខ ពួកគាត់ម្នាក់ៗចិត្តល្អ មិនរើសអេីងកូនប្រសារពីឋានៈមានឬក្រ នាងអង្គុយញញឹមញញ៉ែម្នាក់ឯង បើស្រីណាបានជីមីនជាប្ដីពិតជាសំណាងណាស់។
((ញ៉ាំបាយទៅអង្គុយញញឹមម្នាក់ឯងទៅកើត))ជីមីន"ឃើញនាងនៅអង្គុយអឹមអៀនខ្លាចនាងមិនហ៊ានញ៉ាំបាយ ទេីបគេដួសម្ហូបដាក់ឱ្យនាង។
((មែនហើយកូនញាំទៅ កុំខ្លាចចិត្តប៉ាម៉ាក់អីញាំឱ្យច្រើនៗទៅ))នាក់ស្រីផាក"ឃើញនាងអង្គុយមិនទាន់ញ៉ាំបាយក៏ប្រាប់នាងកុំឱ្យខ្លាចចិត្តពួកគាត់ ជីមីនក៏ចាប់ម្ហូបដាក់ចានឲ្យនាងម្ដងទៀត ហើយចាប់ម្ហូបដាក់ឱ្យទៅម៉ាក់របស់គេដែរ។
((ចាសអរគុណបងហេីយ))ឈីង"ឃើញគេចាប់ម្ហូបដាក់ឱ្យចឹង នាងក៏ញញឹមហើយអរគុណដាក់គេវិញ។
"ម្នាក់ៗក៏ញ៉ាំបាយជុំគ្នាយ៉ាងរីករាយ ពេលល្ងាចជីមីនត្រូវនាំនាងមកផ្ទះវិញ តែនាក់ស្រីផាក គាត់មិនចង់ទាន់ឱ្យនាងត្រឡប់មកផ្ទះវិញទេ គាត់សប្បាយចិត្តពេលដែលនៅជាមួយក្មេងៗ តែជីមីគេរវល់ការងារគេនៅមន្ទីរពេទ្យទើបមិនបាននៅយូរ។
((ម៉ាក់ល្ងាចហើយ ហើយខ្ញុំក៏រវល់ដែរណាម៉ាក់))ជីមីន"ឃើញនាក់ម៉ាក់ខ្លួនមុខមិនសប្បាយចិត្ត ពេលដឹងថាកូនត្រឡប់ទៅវិញ។
((ថ្ងៃក្រោយឯងនាំនាងមកលេងនឹងម៉ាក់ទៀតណា))នាក់ស្រីផាក"គាត់ចង់ឱ្យនាងមកលេងគាត់ឲ្យបានច្រើន ហេីយឱ្យញឹកញាប់។
((បេីថ្ងៃណាកូនទំនេរកូននឹងនាំនាងមកលេងនឹងម៉ាក់ទៀត))ជីមីន"ឃើញទឹកមុខម៉ាក់គេមិនសប្បាយចិត្តក៏និយាយឱ្យគាត់សប្បាយចិត្តវិញ។
((ចាំថ្ងៃបងជីមីនទំនេរចាំខ្ញុំមកលេងលោកអ៊ុំម្ដងទៀត))ឈីង"នាងឃើញគាត់មិនសប្បាយចិត្ត ក៏ជួយនិយាយឲ្យជីមីន បើសិនមានឱកាសនាងនឹងមកលេងគាត់ម្ដងទៀត។
((ខ្ញុំជម្រាបលាលោកអ៊ុំទាំងពីរសិនហើយ))ឈីង"នាងលើកដៃសំពះលាពួកគាត់ទាំងពីរទាំងសេីចតិចៗដាក់គាត់ផងដែល។
((ចាសកូនសុខសប្បាយណាកូន ថ្ងៃក្រោយមកលេងម៉ាក់ទៀត))នាក់ស្រីផាក"បាយៗពួកគេ ទាំងមិនចង់ឱ្យពួកទៅវិញ។
((ទៅហើយម៉ាក់))ជីមីន" គេក៏បេីកឡានចេញ នាក់ស្រីផាកតាមសម្លឹងមេីលឡានកូនបេីកចេញផុតរបងផ្ទះ បានងាកមកកាន់ដៃដីស្វាមី ទាំងចិត្តមិនចង់ឱ្យកូនៗទៅវិញ។
((បងអូនចង់ឱ្យពួកគេមកលេងអូនឲ្យបានយូរៗ))នាក់ស្រីផាក"
((បើអូននឹកនាងអូនប្រាប់ជីមីនឲ្យនាំនាងមកលេងមកលើកក្រោយមក))លោកផាក"ទះខ្នងប្រពន្ធតិចៗមុននឹងនាំប្រពន្ធដេីរចូលក្នុងផ្ទះវិញ។
"ជីមីនបើកឡានបណ្ដើរលួចសម្លឹងមេីលមុខនាងបណ្ដើរ។
((នាងធ្វើអីគ្រាន់តែប៉ាម៉ាក់បងឃើញនាងភ្លាមស្រឡាញ់នាងភ្លែត))ជីមីន"ងាកមកសួរនាងឃើញនាងមិននិយាយស្ដី និងចេញពីផ្ទះគេមកមេះ។
((អូហូបង! ប្រហែលជាខ្ញុំដាក់ស្នេហ៍គាត់ទេដឹង))ឈីង"នាងសើចពេលឮជីមីនសួរសំណួរបែបនេះដាក់នាង។
((ចុះហេតុអីបងមិនត្រូវស្នេហ៍នាងអញ្ចឹង))ជីមីន"គេញាក់ចិញ្ចើមដាក់នាងឃើញនាងឆ្លើយទាំងហំហួនដាក់គេ។
((ថាមិនត្រូវដែរថ្ងៃក្រោយបងអាចត្រូវស្នេហ៍ខ្ញុំក៏ថាបាន))ឈីង"នាងខ្នាញ់និងមុខគេណាស់ចូលចិត្តឌឺដងដាក់នាង។
((អញ្ចឹងនាងដេកចាំសិនទៅ100 ឆ្នាំក្រោយឬក៏ជាតិក្រោយទេដឹង))ជីមីន"អស់សំណើចពេលឮនាងនិយាយបែបនេះដាក់គេ។
((ថ្ងៃក្រោយបងកុំលួចស្រឡាញ់ខ្ញុំទៅបានហើយ))ឈីង"នាងធ្វេីមុខក្រម៉ៅដាក់គេគ្រាន់តែស្រឡាញ់សោះចាំបាច់ជាតិក្រោយដែល។
((បងថា ឯងទេដែលលួចស្រឡាញ់បងថ្ងៃក្រោយ))ជីមីន"នៅតែឌឺដងដាក់នាងមិនព្រមចាញ់នាង។
((អញ្ចឹងខ្ញុំប្រហែលជាចាំជាតិក្រោយហេីយបានលួចស្រឡាញ់បងបាន))ឈីង"និយាយហើយធ្វើមុខពេបដាក់ជីមីន។
((បងនឹងចាំមើលជាតិក្រោយឬក៏ជាតិនេះ))ជីមីន"នៅតែញាស់នាងមិនព្រមឈប់។
((មនុស្សអីអំនួតលើខ្លួនឯងពេកហើយ))ឈីង"នាងសម្លក់សម្លឹងមើលមុខគេ គួរឲ្យខ្នាញ់ អាងខ្លួនឯងប្រុសស្អាតមែន។
((បើថ្ងៃណាមួយបងស្រឡាញ់ខ្ញុំ ខ្ញុំនឹងធ្វើបាបបងអោយរាងម្ដង ប្រុសអំណួត))ឈីង"នាងអង្គុយគិតតែម្នាក់ឯងហើយញញឹមញញែមម្នាក់ឯង ធ្វេីឱ្យជីមីឆ្ងល់ហេីយជ្រួញចិញ្ចេីមចូលគ្នាមេីលមុខនាង។
((កុំចង់គិតអាក្រក់លេីបងឲ្យសោះ))ជីមីន"ឃើញនាងអង្គុយញញឹមញញែមម្នាក់ឯងក៏សួរ។
((គ្មានទេ ))ឈីង"នាងធ្វើមិនដឹងអង្គុយធ្វើធម្មតាមេីលតាមដងផ្លូវវិញ។
((អញ្ចឹងល្អហើយ))ជីមីន
((បងបេីកឡានទៅកុំប្រឹងនិយាយច្រើនពេក))ឈីង"នាងបែមកសន្លក់មុខគេវិញ នៅនិយាយច្រើនទៀត មិនព្រមបើកឲ្យលឿនទេ ជីមីនគេលេងមាត់អង្គុយបើកឡានធ្វើមិនដឹង យូរៗគេលួចមើលមុខនាងម្ដង ឈីងនាងចូលចិត្តសម្លឹងមើលតាមដងផ្លូវហេីយញញឹមម្នាក់ឯង "
"ជីមីនគេលួចសម្លឹងមើលមុខនាងឃើញនាងចូលចិត្តញញឹម គេក៏មានអារម្មណ៍ថាល្អដែរ។
"មិនយូរប៉ុន្មានឡានរបស់គេក៏បើកមកដល់ផ្ទះវីវិញ គេជូននាងដល់មុនផ្ទះហើយគេប្រញាប់ទៅមន្ទីរពេទ្យវិញព្រោះមន្ទីពេទ្យមានការរវល់ ឈីងនាងលាជាមួយគេហើយក៏ដើរចូលក្នុងផ្ទះ ក៏បានជួបជាមួយបងស្រីរបស់នាងនៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ នាងមិនដែលលាក់រឿងជាមួយបងស្រីនាងទេ ដាឃើញប្អូនត្រឡប់មកវិញក៏សួរនាំប្អូនពីរឿងគ្រួសារជីមីន។
((ពួកគាត់សុខសប្បាយដែរទេអូន))ដា"
((ពួកគាត់សុខសប្បាយតើបង ពួកគាត់សួររកបងដែរតើ គ្រួសាររបស់គេគួរឱ្យស្រឡាញ់ណាស់បង))ឈីង"នាងអង្គុយរៀបរាប់ប្រាប់បងស្រីពេលដែលនាងទៅលេងផ្ទះរបស់ជីមីន។
((ពួកគាត់ចិត្តល្អណាស់ ពេលដែលបងទៅលេងក៏ពួកគាត់រាក់ទាក់ជាមួយបងដែរ ))ដា