គេពិនិត្យមើលគ្រប់ជ្រុងជ្រោយក៏អង្គុយញញឹមម្នាក់ឯង ជីមីនចុចកន្លែងវីឆាតតែមិនហ៊ានឆាតទៅនាង គេអង្គុយចុចឡើងយូរមើលចុះមើលឡើងតែមិនហ៊ានចុចឆាតទៅនាង ហេីយក៏ផ្ដួលខ្លួនលេីពូកវិញហើយដេកសម្លឹងមើលទូរស័ព្ទបន្តិចក៏បោះទូរស័ព្ទចោលលើពូក ហើយក្រោកទៅមុជទឹកបាត់។
#ផ្ទះចំការ.."ពេលយប់ឈីងនាងចូលចិត្តអង្គុយលេងក្បែរបង្អួចសម្លឹងទៅមើលពន្លឺភ្លឺព្រិចៗក្នុងចំការ ទាំងអារម្មណ៍អណ្ដែតអណ្ដូងនឹកដល់មនុស្សម្នាក់ដែលនាងតែងតែគិតដល់គេ នាងអផ្សុកក៏ទាញទូរស័ព្ទមកមើលអូសចុះអូសឡើងក៏ចុចចំផេករបស់ផាកជីមីន នាងចុចមើលរូបភាពចង់ដឹងគេផុសរូបអីខ្លះ តែក្នុងផេករបស់គេមិនដែលផុសរូបអីក្រៅពីមន្ទីពេទ្យគេទែ ឬក៏ផុសរូបនាក់ជំងឺអីផ្សេងៗ។ ហេីយនាងអង្គុយចុចមេីលឡេីងយូរ អង្គុយសម្លឹងមេីលទូរស័ព្ទទាំងធុញថប់ក្នុងចិត្ត នាងចង់ឆាទៅគេណាស់ខ្លាចគេមិនតប នាងក៏ដេីរមកដាក់ខ្លួនអង្គុយលើគ្រែដេកនាងវិញ ហើយទាញតុក្កតាជ្រូកយកមកឱបជំនួសអារម្មណ៍នឹកគេ ដាក់ខ្លួនដេកតិចៗលើគ្រែដេកដល់ទន់របស់នាង ហើយសម្លឹងទៅមើលទៅតុក្កតាជ្រូកក៏នឹកដល់គេភ្លាម។
"នាងដេកអោបតុក្កតាជ្រូកសុខៗក៏ឮសំឡេងទូរស័ព្ទនាងរោចេញមក នាងក៏រាងភ្ញាក់ផ្អើលពេលទាញទូរស័ព្ទមកមើលក៏ឃើញលេខរបស់ជីមីន នាងមានអារម្មណ៍ត្រេអរហើយបេះដូងប្រែជាលោតឌុកឌាក់វិញ សប្បាយចិត្តដែលឃើញគេខលមក នាងមានអារម្មណ៍កំពុងតែនឹកគេផង ស្រាប់តែគេខលមក ហើយក៏ចុចលើកទូរស័ព្ទវីដេអូខលភ្លាមៗទៅកុំឱ្យអ្នកខាងនោះចាំយូរ។
((បងមានការអីបានខលមកទាំងយប់បែបនេះ))ឈីង"គ្រាន់តែនាងចុចវីដេអូខលភ្លាម នាងក៏សួរសំណួរទៅគេភ្លាមទាំងជ្រួញចិញ្ចើមចូលគ្នាដាក់គេ ធ្វើឲ្យជីមីនប្រែជាមុខក្រញូវភ្លាមៗពេលឃើញវីដេអូខលនាងមុខមិនស្រស់ពេលគេខលទៅ។
((ទាល់តែមានការបានខលមកបានមែន!))ជីមីន"ក៏សម្លក់មុខនាង តាមកាំមេរ៉ាទូរស័ព្ទមុខឡើងក្រញូវគ្រាន់តែខលទៅចាំបាច់មានការដែរ។
((ខ្ញុំគ្រាន់តែសួរខ្លាចបងមានការអី))ឈីង"នាងក៏បែមុខចេញពីកាមេរ៉ាទូរស័ព្ទហើយលួចញញឹម។
((លួចសើចបងផង))ជីមីន"ក៏សើចដាក់នាងពេលឃើញនាងសើចដាក់គេហេីយបែមុខចេញ ឱ្យតែគេបាននិយាយជាមួយនាងគឺគេសប្បាយចិត្តមានអារម្មណ៍ល្អហើយឃើញមុខនាងចេះតែចង់និយាយជាមួយនាង គេតាមមើលកាយវិការនាងក្នុងទូរស័ព្ទទាំងយកចិត្តទុកដាក់ហើយក៏ញញឹមជាមួយនាងដែរ។