សកម្មភាពអ៊ូអរនៃមនុស្សមួយក្រុមដែលកំពុងនឹងជប់លៀងសប្បាយអរ ព្រោះតែទើប នឹងចប់ឆ្នាំថ្មីៗ។ និយាយពីកាលនៅរៀនវិទ្យាល័យសប្បាយម្តងហើយ មកដល់មហាវិទ្យាល័យបានសប្បាយម្តងទៀត។ អ្នកខ្លះនៅរៀននិយាយរកគ្នាសុខៗគ្រាន់តែរៀបចប់ឆ្នាំឈប់និយាយរកគ្នាបាត់ អ្នកខ្លះវិញកាលមិនទាន់ចប់ស្អប់ខ្ពើមគ្នាណាស់ លុះតែចប់ឆ្នាំទើបបានមើលមុខគ្នាចំវិញ។
ផាក ជីមីន ដូវីមៀ កម្លោះរាងស្រឡូនស្រឡៅដូចមនុស្សស្រីឈរធ្វើមុខជូរចត់មើលឆ្វេងស្តាំ អាកាលដែលមិនសប្បាយអរមិនមែនមកពីមិន បានប្រឡងទេ។ គឺមនុស្សនឹងចរិតលក្ខណៈគ្នាអញ្ចឹងតាំងតែពីដើមទៅហើយ ម៉្យាងអីប៉ះមកកម្មវិធីជាមួយមនុស្សដែលកំពុងស្អប់ទៀតនរណាមិនខឹងទៅ?
«ឈរធ្វើអីក្មេងតឿ» ស្តាប់តែភាសាសោះ កក្រោះឈ្លើយគ្មានអ្នកណាណែនាំបានក៏ដឹងថាជានរណាដែរ។ គ្មាននរណាដែលហ៊ានមកសាសងនឹងជីមីនដូចនាយឡើយហើយនាយក៏គ្មាននរណាឆ្ងាយក្រៅតែអំពី មីន យ៉ុនហ្គី ថាឡេសុី ដែរកម្លោះមុខងាប់ចូលចិត្តធ្វើខ្លួនអត់ ប្រយោជន៍តែចូលចិត្តតាមជីមីនជាប់។
«វាថីឯងអាចុងត្នោត» ថាហើយតែដាក់មកគេដាក់ទៅវិញហើយកុំខឹងឲ្យសោះនេះមកពីមាត់អត់គម្របនឹងឯងបានសុីរសជាតិចត់ទាំងមិនទាន់ចប់កម្មវិធីបែបនេះ។
«រៀនចប់ហើយតែសុជីវធម៌វិញនៅកម្រិតទាបនូវឡើយ ដឹងថាឯងប្អូនយើងប៉ុន្មានឆ្នាំទេ?» គ្រាន់តែជីមីនហៅគេអាពេញមាត់បែបនេះធ្វើឲ្យគេក្តៅឆេះឈួលតែម្តង។ កុំស្មានថាគេខាតរៀន4ឆ្នាំគេមកវិញក្មេងជំនាន់ក្រោយដូចជីមីននេះអាចហៅគេអាតាមចិត្តបាន។
«អាលោកឯងនៀកវាមានសុជីធម៌អីណាស់ ណាទៅ? មនុស្សមានសុជីវធម៌គេមិនមកឈ្លោះជាមួយក្មេងទេណាស់តែមនុស្សចរិតដូចគ្នាបានឈ្លោះកើត» មិនទុកយូរជីមីនដាក់ទៅវិញចំៗទាំងក្តៅស្លឹកត្រចៀកមិនបាត់សែន ខឹងក្នាញ់ដែលមនុស្សប្រុសម្នាក់នេះចេះតែតាមយាយីជីវិតគេតាំងតែពីឆ្នាំទី1 ដល់រៀនចប់រៀងខ្លួនហើយនៅតែមិនលើកលែងទៀត។
មកដល់ខណៈនេះយ៉ុនហ្គីលែងតបតធ្វើ មុខមាំពាក់មុខយក្សដាក់គេសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកហើយបានព្រមដើរចេញ។ ឯជីមីនវិញកាលបើគូជម្លោះដើរចេញបែបនេះក៏តាំងខឹងទន្រ្ទាំជើងដូចមនុស្សស្រីមកខែអីបែបនេះ ស្អប់នាយតាំងតែពីចូលដំបូងម៉្លេះ។

YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី