ភាគទី34: កាន់ជើង

718 32 0
                                        

ប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីការទាស់សម្តីជាមួយយ៉ុនហ្គីដោយសាតែជីមីនមក ជីនឈីតែងតែរករឿងគេមិនឈប់។ បើកាលណាមានថេយ៉ុងនៅនាងត្រូវចាញ់ប្រៀបក្មេងឆ្នាសនោះតែបើថេយ៍មិននៅនាងបានដៃណាស់ នាងមិនស្លូតដូចគេឯងសរសើរទេមិនមែនជាមនុស្សស្រីរមទម្យអីឡើយ។

ដូចពេលនេះអញ្ចឹងពេលដែលយ៉ុនហ្គីមិននៅនាងចេះតែចេញមករករឿងជីមីនរៀងរាល់អាទិត្យ ក៏ព្រោះថាប៉ាម៉ាក់ក្មេកមិនដែលនៅផ្ទះទេគាត់រវល់កិច្ចការរបស់គាត់ដែរគ្មានពេលឯណានៅជុំកូនចៅព្រឹកល្ងាចទេ។ ជីនឈីដើរសម្តៅមករកជីមីនដែលកំពុងឈរមុខទូទឹកកករកអីញ៉ាំទាំងថ្ងៃនេះដោយទឹកមុខស្មានមិនត្រូវ។

«អាក្មេងអនាថា!» មកដល់នាងឈរផ្អែកទូទឹកកកនិងអោបដៃហៅជីមីនអាពេញមាត់ហើយធ្លោយហៅគេនូវសព្វនាមអាក្រក់ស្តាប់ថែមទៀតផង។

«អ្នកនាងនិយាយអីឲ្យមានសុជីវធម៌បន្តិចតិចក្មេងវាយថាក្មេងឈ្លើយ ខ្ញុំមិនមែនចេះតែឲ្យនរណាជាន់ក្បាលបានងាយៗទេ» ជីមីនដាក់ទៅនាងវិញគ្មានសំចៃមាត់ គេស្អប់ពាក្យអនាថាណាស់វាស្តាប់ទៅហាក់ដូចគេគេគ្មានទីពឹងយ៉ាងអញ្ចឹង។

«យ៉ាងម៉េចលេចចង្កូមហើយ? នៅមុខប្តីយើងធ្វើជារំអួយពុតត្បុតថោកទាប ពេលប្តីយើងមិននៅចង់តំឡើងឫកដាក់យើងជាប្រពន្ធមិនសមណាយើងជួលគេច្រើនលើកយ៉ាងនេះឯងនៅតែអាចរស់បាន» នាងអោបដៃញញឹមឌឺដងដាក់ជីមីន

«ការពិតគ្រប់ពេលតាំងពីនៅរៀនជាទង្វើរបស់នាង?» ជីមីនស្ទើរមិនជឿនឹងត្រចៀកនិយាយដោយភ្ញាក់ផ្អើល នាងមិនចេះខ្វះអាថ៌កំបាំងសោះ។ នេះបោកមនុស្សគ្រប់គ្នាបាន ដើម្បីតែធ្វើបាបគេម្នាក់ មិនយល់ថានាងហេតុអ្វីក៏ឃោឃៅបែបនេះសោះ។

«កុំមកធ្វើភ្ញាក់ផ្អើលវាមិនទាន់ប្បាយលេងទេ មកសាកស្នាដៃយើងផ្ទាល់សិន»

ផាច់! មិននិយាយតែមាត់នាងលើកដៃទះកំភ្លៀងជីមីនដល់ក្រហមពេញមុខស្នាមម្រាមដៃទាំងប្រាំបង្ហាញចេញយ៉ាងច្បាស់ ឯគែមមាត់ក៏មានឈាមជាប់ប្រតាកគួរឲ្យអាសូរ។ ជីមីនលើកដៃទប់ថ្ពាល់ និងសម្លឹងទៅកាន់អ្នកដែលវាយខ្លួនអម្បាញ់មិញ នាងជាមនុស្សស្រីតែដៃធ្ងន់អស្ចារ្យ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now