ភាគទី31: នាំ

870 30 0
                                        

បន្ទប់ថេយ៉ុង

ដោយសាតែថេយ៉ុង និងឡានីនកម្រគេងបន្ទប់ជាមួយគ្នាណាស់ទើបយ៉ុនហ្គីឲ្យគេមកគេងនៅទីនេះ។ យ៉ុនហ្គីជូនជីមីនមកដល់បន្ទប់ថេយ៉ុង និងគោះទ្វារតុៗ! នាយចាំរហូតទាល់តែថេយ៉ុងបើកទ្វារនឹងអ៎ាលបានទៅគេងវិញ។ ក្រាក! នៅពេលដែលបើកទ្វារមកក៏ធ្វើឲ្យថេយ៉ុងជ្រួញចិញ្ចើមជាប់ គេមិននឹកស្មានថាបងគេនៅឈរត្រង់នេះនៅក្បែរជីមីនបែបនេះនោះទេ។

«ឈរភ្លឹកដល់ណាទៀត? បងនាំជីមីនមកឲ្យគេងជាមួយឯងមួយយប់ បន្ទាប់ពីនោះស្អែកបងឲ្យគេរៀបចំបន្ទប់ឲ្យជីមីនហើយ» នាយសង្ហាស្ម័គ្រនិយាយជំនួសក្មេងខ្លះដ្បិតគេគិតតែឱនមុខចុះខ្លាចថេយ៉ុងយ៉ាងម៉េចមិនដឹងទាំងដែលពួកគេស្និតស្នាលគ្នាណាស់ពីមុន។

«ចុះខ្ញុំមានទៅថាអីឯណាគ្រាន់តែឆ្ងល់អ្នកខ្លះដែលបោកចិត្តគេ ឥឡូវមានប្រពន្ធហើយមកបង្ហាញកាយវិកាគួរឲ្យស្អប់ខ្ពើមនៅទីនេះ បើខ្ញុំជាបងមីនខ្ញុំមិននិយាយរកបងទេ» ទៀតហើយឲ្យតែបងប្អូនគេពីរនាក់នេះជួបគ្នាលើកណាក៏តាំងឈ្លោះប្រកែកគ្នាមិនឈប់ឈរទាល់តែសោះ។ ថេយ៉ុងពេបមាត់ជ្រេញឫកពារបងប្រុសនិយាយមកធ្វើដូចបារម្ភពីជីមីនណាស់អញ្ចឹង។

«ថេយ៍...» ដោយឃើញបងប្អូនគេតឹងសរសៃកដាក់គ្នាបែបនេះជីមីនក៏ឃាត់

«បងកុំលូកមាត់បងមិនដឹងថាបងប្រុសអាក្រក់ប៉ុណ្ណាទេមានប្រពន្ធហើយនៅចរិតអន់ឆឹស» ក្រឹប! បានដៀលបងបែបនេះគេកាន់តែសប្បាយចិត្ត ហើយក៏មិនចាំឲ្យយ៉ុនហ្គីបានតបតអីដែរបិទទ្វារចោលនាយដោយទាញជីមីនចូលខាងក្នុង។

«មើលចុះមិនបានឈ្លោះជាមួយគូដណ្តឹងវាមកឈ្លោះជាមួយបងវាវិញចំមែន» ចំណែកយ៉ុនហ្គីក៏មិនប្រកាន់ទោសអូសដំណើរដូចខ្យងតោងគ្នាស្អិតជាប់ដែរមានតែអស់សំណើចនឹងប្អូនប្រុសដែលមិនចេះធំ។ និយាយត្រង់ចុះថេយ៉ុងនេះឆ្នាសខុសគេពូកែប្រដៅ អាណិតតែជុងហ្គុកដែលអាចទ្រាំទ្របាន។

ក្នុងបន្ទប់

«ឯងមិនគួរនិយាយបែបនេះដាក់គាត់ទេយ៉ាងណាក៏គាត់ជាបងឯង» ជីមីនស្តីឲ្យថេយ៍តិចៗនិងឡើងទៅគេងនៅលើគ្រែ

រឿង Just Remembered Me! (ចប់)Where stories live. Discover now