ភាគទី40: សុំទោសបងប្រុស

902 40 0
                                        

   បច្ចុប្បន្ន

«កន្លងទៅជិតមួយម៉ោងហើយបើមិនចេះអាណិតបងប្រុសឯងទេក៏ហីទៅចុះ» រវល់តែគិតពីវ័យកុមារវាស្ទើរតែជិតមួយម៉ោងទៅហើយ។ ថេយ៍ភ្ញាក់ព្រើតសម្លឹងទៅខាងក្រៅឃើញបងប្រុសលុតជង្គង់ហាលក្តៅមិនរអ៊ូអីមួយម៉ាត់ក្នុងបេះដូងក៏ចាប់ឈឺឆ្កៀបៗ។

«ហ្ហឹកៗ! សុំទោសបងប្រុស» ថេយ៉ុងក្រោកពីសាឡុងយ៉ាងលឿនរត់ទៅរកយ៉ុនហ្គីទាំងទឹកភ្នែកគួរឲ្យអាណិត។ ចំណែកអ្នកឯទៀតរហ័សទៅតាមគេយ៉ាងលឿនដែរ លោកតាអស់សំណើចពេលឃើញថេយ៍អង្គុយយំមុខបងប្រុសរបស់គេ។

«ឆាប់ចូលក្នុងវិញទៅក្តៅណាស់តិចឈឺ» នាយមិនចខ្វល់ពីខ្លួនឯងហើយនៅដេញប្អូនឲ្យចូលក្នុងវិញទៀត ឯជីមីនវិញបានត្រឹមលួចមើលពីចម្ងាយប៉ុណ្ណោះទុកឲ្យបងប្អូនគេដោះស្រាយគ្នាចុះ។

«អត់ទេ! បងក្រោកមកយើងទៅជាមួយគ្នាខ្ញុំឈប់ខូចឲ្យបងលំបាកហើយឆាប់មករបួសបងក្លាយឥឡូហើយ» ថេយ៉ុងយំខ្លាំងៗសម្លឹងមើលបងប្រុសដែលមានមាត់ស្លេកស្លាំងដូចសាកសព រាងកាយពេញដោយញើសហូរមកឥតល្ហែ។

«បងមិនអីទេថេយ៍ឆាប់ចូលក្នុងវិញទៅលោកតាចាស់ហើយនៅក្រៅមិនបានយូរទេណាស្តាប់បង» យ៉ាងណាក៏ដោយក៏នាយនៅតែចចេសដេញប្អូនដដែល

«បានហើយ! ថេយ៉ុងគ្រាបងឯងចូលក្នុងទៅ» ទ្រាំមើលចៅវេទនាតទៅទៀតលែងបានលោកតាប្រាប់ឲ្យថេយ៉ុងគ្រានាយកម្លោះចូលទៅក្នុងវិញ។ បើនៅយូរបន្តទៀតប្រហែលក្លាយជាគោងៀតហើយមើលទៅ។

«ម៉ោះ!»

«បងឈឺជង្គង់ណាស់»

«ចង់ឲ្យខ្ញុំបី ឬអៀវ?» ខ្លូស! នាយសង្ហាខោកក្បាលប្អូនតិចៗពេលឮគេនិយាយសួរខ្លួនថាចង់ឲ្យបីឬអៀវ

«មាឌឯងនេះហ៎េសចង់បីបង?» នាយសើចតិចៗទាំងហើបមាត់មិនចង់រួច

«មើលងាយខ្ញុំមែនទេ?» មិនឲ្យចាញ់ចិត្តទេថេយ៉ុងលើកនាយឡើងប្រុងនឹងបីមែនទែនតែត្រូវដួលព្រូសទៅដីកិននាយពីលើថែមទៀតផង។ ចេះតែខាងចង់ឈ្នះដល់ពេលបែបនេះខ្មាសគេមិនស្ទើរទេ គ្រប់គ្នាសើចគេមិនក្រែងចិត្តសោះ។

«ថេយ៍!ទុកឲ្យបងជាអ្នកគ្រាបងយ៉ុនចូលក្នុងវិញ» ឃើញពិបាកភ្នែកពេកជុងហ្គុកស្នើខ្លួនជាអ្នកគ្រាវិញម្តងបើបណ្តោយនោះថេយ៉ុងប្រាកដជាសម្លាប់បងប្រុសខ្លួនឯងដោយអចេតនាមិនខានទេ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now