ដេហ្គូ
គ្រាន់តែថ្ងៃថ្មីឈានចូលមកដល់ភ្លាមធ្វើឲ្យអ្នកខ្លះញាប់ញ័ររៀបចំខ្លួនពីព្រលឹម។ ថ្ងៃនេះជីមីនអាចទៅលេងប៉ាម៉ាក់គេបានហើយ បែកពួកគាត់ច្រើនខែក៏នឹកនាអ្នកមានគុណទាំងពីរផងដែរ។ ទម្រាំតែមកដល់វាក៏ល្ងាចណាស់ទៅហើយ គ្រាន់តែមកដល់ភ្លាមស្ទុះវឹងទៅឱបអ្នកជាម្តាយពេញដោយក្តីនឹករឭកជាពន់ពេក។
«ម៉ាក់!» ជីមីនស្ទើរតែចេញទឹកភ្នែកពេលឃើញម្តាយភ្លាមបែបនេះ គេសម្លឹងទៅម្តាយដែលមិនផ្លាស់ប្តូរបន្តិចសោះនោះដោយក្តីរំភើប។ ចំណែក យ៉ុនហ្គី ប៉ាម៉ាក់នាយ និងប្អូនប្រុសប្អូនថ្លៃនៅក្រោយឯណោះ។
«អ្ហឹម! ម៉ាក់នឹកកូនណាស់ជីមីន អីយ៉ាម៉េចបានបណ្តោយឲ្យបងកាន់វ៉ាលីសំពីងសំពោងតែឯងអញ្ចឹង?» ក្រោយលែងពីឱបនឹកនាហើយ អ្នកស្រីផាកក៏អង្អែលមុខកូនប្រុសតិចៗ។ គាត់ក៏ប្រទាក់ភ្នែកជាមួយយ៉ុនហ្គីដែលកាន់អីវ៉ាន់ច្រើនតែឯងយកចូលក្នុងផ្ទះយ៉ាងគួរឲ្យអាណិត។
«គាត់ចង់ទេម៉ាក់» ជីមីនងាកមើលអ្នកជាដៃគូបន្តិច និងតបទៅម៉ាក់ដូចធម្មតា
«កូននេះ! សូមអញ្ជើញចូលក្នុងណាអ្នកទាំងអស់គ្នានេះផ្ទះរាងតូចបន្តិចហើយ» គាត់ថាឲ្យកូនប្រុសបន្តិចទើបហួសទៅស្វាគមន៍អនាគតដន្លង។ មែនទែនទៅគាត់មិនដឹងគោលបំណងគ្រួសារនេះដែលមកលេងផ្ទះខ្លួនប៉ុន្មានទេគ្រាន់តែឮអ្នកជាប្តីឲ្យរៀបចំទទួលនេះឯង។
«ច៎ាស! មិនបាច់គួរសមទេអនាគតគង់នឹងក្លាយជាគ្រួសារតែមួយហើយ» អ្នកស្រី ថាឡេស៊ីនិយាយឡើងដោយស្នាមញញឹមរីករាយតែជាគំនួចចងចិត្តអ្នកស្រីផាកទៅវិញ។
«ច៎ាស?» គាត់តបទៅវិញទាំងចងចិញ្ចើមជាប់មិនយល់ពីន័យរបស់អ្នកម្ខាងទៀតតែប្រឹងញញឹមទាំងមិនសម
«តោះអូនចូលក្នុងទៅចាំបកស្រាយប្រាប់តាមក្រោយទៅ មើលចុះថេយ៉ុងរត់ចូលក្នុងមុនបាត់ទៅហើយ» ដោយឃើញកូនៗទាំងអស់នាំគ្នាចូលក្នុងអស់ ហើយណាមួយគាត់មិនចង់ឲ្យនៅឈរវែងឆ្ងាយទើបតឿនប្រពន្ធឲ្យចូលក្នុង។
«តោះអញ្ចឹង» ម្តាយជីមីនតបហើយដើរចូលទៅក្នុង ទាំងមានចម្ងល់ពេញទ្រូងនឹកមិនយល់ពីសម្តីអ្នកទាំងពីរអីមួយម៉ាត់ណាសោះ។ គាត់ក៏ប្លែកចិត្តមិនស្ទើរដែរសុខៗមកទាំងគ្រួសារបែបនេះ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
