ភាគទី8: យ៉ាងណាក៏យើងបានបែកគ្នាហើយ

604 28 0
                                    

  3ឆ្នាំក្រោយ!

   រយៈពេល3ឆ្នាំកន្លងផុតទៅយ៉ាងរហ័សក៏ល្មមដល់ពេលដែលលះបង់ភាពឈឺចាប់ហើយដែរ។ រាល់ការចងចាំពីអតីតកាលមិនបាច់នៅត្រាំជាមួយវាយូរពេកទេ នាំតែទុក្ខ នាំតែភាពវិនាស នាំតែការឈឺចាប់ប៉ុណ្ណោះ។ សល់ត្រឹមតែការចងចាំល្អៗទៅបានហើយ។

    ស្នេហាដែលកើតឡើងដោយក្តីស្រឡាញ់តែម្ខាងម៉េចនឹងអាចបន្តទៅមុខយ៉ាងរលូនបានទៅ? ស្នេហាដែលគ្រាន់តែជាការភ្នាល់របស់អ្នកដទៃ ដើម្បីលេងសើចនឹងអារម្មណ៍របស់ជនរងគ្រោះម្នាក់វាគ្មានហេតុផលអីដែលត្រូវបន្តទៀតទេ។ បើបែបនោះវាបញ្ចប់ទៅក៏ល្អហើយ។

«ថេយ៉ុង! ហ្ហឹកៗ» ជីមីនទ្រហោរយំខ្សឹកខ្សួលឈួលច្រមុះ ក្រហមរត់ចេញមករកថេយ៉ុងដែលជាមិត្តតែមួយគត់របស់ខ្លួន។ គួរបញ្ជាក់ផងដែរថាថេយ៉ុងគេរៀននៅឆ្នាំទី2ហើយ គេក៏មករៀនសាលាជាមួយជីមីនដែរ។

«មានរឿងអីម៉េចក៏យំដល់ថ្នាក់នេះ?» អ្នកមិនដឹងរឿងបែរជាសួរដោយកាយវិកាស្មានមិនត្រូវ មិនដឹងថាអ្នកម្ខាងទៀតមានរឿងអីកើតឡើងបានជាយំដល់ហើមភ្នែកបែបនេះ។

«គេបានសុំបែកបងហើយ ការពិតគ្រប់យ៉ាងដែលគេធ្វើដាក់បង3ឆ្នាំនេះគ្រាន់តែជាឈុតឆាកសម្តែងរបស់គេប៉ុណ្ណោះ» ជីរៀបរាប់ដោយស្ទុះទៅឱបថេយ៍ មានតែការឱបលួងលោមរបស់ថេយ៍ទេជាថ្នាំទិព្វដ៏ពិសេសបំផុតហើយ។

«ម៉េចហ្នឹងអាចទៅ? ខ្ញុំទៅសួរបងប្រុសឲ្យដឹងរឿងសិន» គេស្ទើរមិនជឿថាបងប្រុសដ៏ល្អរបស់គេបែរជាហ៊ានធ្វើបាបចិត្តក្មេងប្រុសទន់ខ្សោយម្នាក់ ដែលគ្មានសូម្បីកម្លាំងតស៊ូនឹងនាយ។ គេគ្រាន់តែជាមនុស្សធម្មតាៗមិនឡូយឆាយតែក៏ត្រូវមនុស្សផ្សេងៗជុំវិញខ្លួនប៉ងធ្វើបាប។ ការពិតគ្រប់យ៉ាងគេស្មានខុសតែឯងដែលគិតថាមានយ៉ុនហ្គីម្នាក់ដែលអាចទទួលយកគេបាន ហើយមិនប្រកាន់នឹងគេតាមពិតគឺវាជាការបោកប្រាស់។

«កុំអីគេអាចខឹងឯងណា» ជីចាប់ដៃថេយ៉ុងជាប់ មិនចង់ឲ្យបងប្អូនគេបង្កជម្លោះជាមួយគ្នាក៏ព្រោះតែខ្លួនឡើយ។ គ្រប់យ៉ាងចំពោះគេវាបានចប់យូរណាស់ហើយ គេមិនចង់ឲ្យនាយនិងគេក្រោយបែកគ្នាហើយមើលមុខគ្នាមិនចំនោះទេ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now