ព្រលានយន្តហោះ
ជាការពិតណាស់នៅថ្ងៃដែលឡានីនចាកចេញទៅវិញគឺដូយ៉ុនមិនបានជូនដំណើរនាងទេ ព្រោះវាជាការស្នើសុំរបស់នាង។ កាលដែលមិនឲ្យនាយមកតាមក៏ដោយសាតែខ្លាចថាខ្លួនឯងមិនអាចបំភ្លេចនាយបាន និងកាន់តែខូចចិត្តពេលដែលកំពុងចាកចេញ នាងធ្វើចិត្តសឹងមិនទាន់ផង។
អ្នកដែលជូនដំណើរនាងមានតែគ្រួសារ និងជីមីនប៉ុណ្ណោះ នាងនៅឈរផ្តែផ្តាំប៉ាម៉ាក់រួចរាល់សព្វគ្រប់ទើបទៅនិយាយជាមួយជីមីននិងថេយ៉ុង។ ពួកគេព្យាយាមឈរឲ្យឆ្ងាយពីអ្នកឯទៀត ដើម្បីនិយាយរឿងសម្ងាត់របស់ពួកគេវាធ្វើឲ្យយ៉ុនហ្គីឆ្ងល់ជាខ្លាំងគ្រាន់តែនាយមិនអាចធ្វើអ្វីបាន។
«ខ្ញុំទៅហើយណាថេយ៉ុងនឹងមើលថែឯង ហើយកុំមានសម្ពាធអីមើលថែក្មួយខ្ញុំឲ្យបានល្អបើបងយ៉ុនឬនរណាធ្វើបាបឯងត្រូវតែប្រឈមជាមួយគេដឹងទេ?កុំចុះចាញ់ឲ្យសោះ» ឡានីនចាប់ដៃជីមីនបង្គាប់ឲ្យគេសន្យាជាមួយខ្លួន
«អ្ហឹម! ឯងក៏ត្រូវថែខ្លួនឯងផង» ជីមីនញញឹមស្របជាមួយសម្តីរបស់ឡានីន គេអាចសន្យាថាមើលថែខ្លួនឯងឲ្យល្អបានចំពោះបងប្អូនទាំងពីរនេះតែគេអាចមិនសន្យាទេចំពោះយ៉ុនហ្គីនោះ។
«ដឹងហើយៗ! ថេយ៉ុងឯងត្រូវមើលថែជីមីនឲ្យល្អកុំឲ្យពួកគេធ្វើបាបបងថ្លៃយើងឲ្យសោះ» ឡានីនផ្តាំប្អូនប្រុសដែលមិនសូវត្រូវគ្នាជាមួយខ្លួននោះពេញដោយក្តីសង្ឃឹម។ ក្រៅពីថេយ៉ុងគ្មាននរណាគួរឲ្យទុកចិត្តទៀតទេក្នុងផ្ទះនេះសូម្បីតែជីនឈីមនុស្សមុខពីរនោះ។
«ដឹងហើយ! រឿងនោះខ្ញុំក៏មិនភ្លេចដែរសម្រេចបានពេលណាចាំជប់លៀង» ថេយ៉ុងនិងឡានីនដូចជាមានអ្វីលាក់កំបាំងដែលធ្វើឲ្យជីមីនជ្រួញចិញ្ចើមជាប់ ពួកគេតែងតែធ្វើអ្វីមួយ ដឹងអ្វីមួយដោយស្ងាត់ៗ វាប្រៀបដូចពួកគេជាបិសាចដែលដឹងគ្រប់រឿងដែរ។
«បងមិននៅធ្វើការឲ្យល្អកុំលួចខ្ជិល» ឡានីនផ្តាំចុងក្រោយមុននឹងឡើងយន្តហោះចាកចេញ តែនៅពេលដែលដើរបំបែកគ្នានោះ យ៉ុនហ្គីបែរជាចាប់ដៃនាងជាប់អូសទៅម្ខាងដូចជាមានបំណងអ្វីមួយ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី