ភាគទី22: មនុស្សឆ្កួត

813 34 0
                                        

   កន្លងផុតទៅបានប៉ុន្មានថ្ងៃ ឡានីននៅមិនសុខសោះមានមនុស្សឆ្កួតណាមិនដឹងឆាតមកឥតល្ហែ។ នាងមួយថ្ងៃៗហត់តែនឹងប្លុកនោះទេបើដឹងថានរណាជាអ្នកកូរវិញណាស់នាងច្បាស់ជាសម្លាប់ចោលមិនខានទេក្តៅក្រហាយសម្បើមណាស់។ ថ្ងៃនេះនាងធុញនឹងចេញទៅណានៅផ្ទះសំកុកតែឯងសុខៗមាននរណាមិនដឹងឆាតមកទៀត។

    ក្នុងឆាត

(សួស្តីបាទ! កុំប្រញាប់ប្លុកពេកអាណិតចិត្តខ្ញុំផងអ្នកនាង) អ្នកដែលឆាតមក

(អាគាត់ឯងសម្បូរអាខោនណាស់ឬយ៉ាងម៉េចបានជាចូលចិត្តឆាតមករញ៉េរញ៉ៃខ្ញុំបែបនេះ? ឬចង់មានបញ្ហាមែនទេ?) មិនទាន់ដឹងអីផងនាងថាឲ្យគេញែតៗក្តៅដូចបាយពុះទៅហើយ

(អត់ទេខ្ញុំគ្រាន់តែនឹកដើមទ្រូងធំៗគួរឲ្យស្រឡាញ់របស់អ្នកនាងប៉ុណ្ណោះទេណាបាទ!) សម្តីខូចខិលស្តីមកកាន់ស្រីក្រមុំនាំភ្លើងកម្តៅឲ្យនាងឆេះមិនបាត់

(អាមនុស្សឆ្កួត!)

«ហ្ហឹសចាំមើលខ្ញុំជួបលោកឯងពេលណាខ្ញុំនឹងសម្លាប់លោកឯងចោលមិនខានទេ» ឡានីនខឹងក្រោធទាំងព្រលឹមអស់អារម្មណ៍ដើរលេងអស់។ នាងបិទទូរស័ព្ទចោលទាញកាបូបដើរតាំងៗមកជាន់ខាងក្រោមហើយក៏ជួបជាមួយប្អូនប្រុស និងបងប្រុសបណ្តូលចិត្តកំពុងតែនិយាយគ្នា។

«អ៎ាវ! ឡានីននេះកើតអីមុខជូរដល់ហើយ» យ៉ុនហ្គីជាបងសួរនាំប្អូនស្រីដោយក្តីបារម្ភដោយគិតថានាងតូចបាត់អីមួយមិនខានទេ។ តែអ្នកក្បែរដៃដែលដូចជាដឹងរឿងអ្វីមួយនោះបែរជាលួចសើចក្នុងចិត្តទៅវិញ។

«គ្មានអីទេបងប្រុស និយាយអញ្ចឹងថ្ងៃនេះខ្ញុំសូមទៅក្រុមហ៊ុនជាមួយបងដែរ»

«ទៅៗបងកំពុងគិតថាខ្វះអ្នកមើលឯកសារផងបានឯងទៅបងធូរដៃមិនខានទេ ម៉្យាងថ្ងៃនេះមានភ្ញៀវពិសេសមកគេនឹងសហការជាមួយយើងហើយ» យ៉ុនហ្គីនិយាយទាំងញញឹមទៅកាន់ប្អូនស្រីភ្លេចមើលអ្នកក្បែរដៃពេបមាត់ណេបកជ្រេញបងប្អូនគេពីរនាក់នេះដែលគ្មានមើលខ្លួនអង្គុយទីនេះសោះ។

«ឆ្អែតហើយហ្ហឹស!» ថេយ៉ុងទម្លាក់ស្លាបព្រាចុះធ្វើឫកខ្មើតរត់ត្រុយទៅខាងក្រៅមិនប្រាប់ក៏ដឹងថាទៅកូរអ្នកខ្លះដែរ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now