ងាកទៅកាន់ជីវិតរីករាយរបស់គូស្នេហ៍អភិជននេះវិញ គ្មានអ្វីត្រូវគិតខ្វាយខ្វល់ច្រើនទេ ព្រោះសល់មិនប៉ុន្មានខែទៀតពួកគេចូលរោងការហើយ។ ជីវិតគូពួកគេក៏ជិតចាប់ផ្តើមហើយ អ្វីដែលសំខាន់គឺយ៉ុនហ្គីស្រឡាញ់ជីនឈីជាងមុនទៅទៀត។ នៅជាមួយគ្នាយូរទៅពិតជាស្រឡាញ់គ្នាដូចគេថាពិតមែន ពួកគេយល់ពីគ្នាបានច្រើន នាងស្រឡាញ់គេ គេស្រឡាញ់នាងចៀសមិនផុតពីស្នេហាទេ។
«អូនចង់ទៅណាទៀត?» យ៉ុនហ្គីសួរទៅកាន់នាងក្រមុំ ដោយសម្តីផ្អែមពីរោះ។ ខ្ញីកាន់តែចាស់កាន់តែហឹរ ពេលនាយអាយុច្រើនបែបនេះវាធ្វើឲ្យនាយកាន់តែយល់នូវតម្លៃនៃក្តីស្រឡាញ់កាន់តែខ្លាំងជាងមុនទៅទៀត។
«អូនចង់ទៅមើលចិញ្ចៀនរៀបការល្អទេ?» ក្រមុំចោទជាសំណើទៅកាន់គូដណ្តឹង នាងខានដើរលេងជាមួយនាយយូរដែរហើយចង់ចំណាយពេលពេញមួយថ្ងៃឲ្យបានល្អបន្តិច។ តែដឹងស្រាប់ហើយសំណើរបស់នាងគេមិនដែលនិយាយថាទេនោះឡើយ។
«ក៏ល្អ» នាយមិនបដិសេធហើយដឹកដៃនាងសំដៅទៅកាន់ឡាន ដំណើរជាគូស្នេហ៍ដ៏សាកសមដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ នាងតែងទទូចសុំនាយទៅគ្រប់ទីកន្លែងតាំងពីបានស្និតស្នាលជាមួយគ្នាមក នាយក៏មិនដែលទាស់អ្វីជាមួយនាងដែរ។
ហាងលក់គ្រឿងពេជ្រ
លំដាប់ពួកគេសមតែមកហាងល្អៗ កន្លែងអ្នកមានមុខមាត់ប៉ុណ្ណោះទេ។ នាយនាំនាងមកកាន់ហាងប្រចាំគ្រួសារ ដែលបញ្ជាក់ថានាងជាអនាគតដែលគេជ្រើសហើយ។ ម៉្យាងនៅទីនេះមានរបស់ច្រើនដែលនាងអាចរើសបានតាមចិត្តចង់ មើលទៅកាន់ខ្សែកមានតម្លៃ ចិញ្ចៀនគ្រប់ម៉ូត ព្រមជាមួយគ្រឿងពេជ្រថ្លៃៗជាច្រើនទៀត។
តែនៅទល់មុខនៃហាងពេជ្រដ៏មានតម្លៃនេះគឺជាហាងលក់សម្លៀកបំពាក់បុរសដ៏ទំនើប។ ចំជាកន្លែងដ៏ប្រណីតពិតមែន មនុស្សស្រីថ្នាចង់បានភាពឡូយឆាយ មនុស្សប្រុសចូលចិត្តសម្លៀកបំពាក់ល្អៗ។ ពួកគេមកត្រូវកន្លែងហើយចេញពីទីនេះមិនប៉ុន្មានជំហានដល់តែម្តង។
«រើសអស់មួយសន្ទុះធំទៅហើយអូនចង់បានមួយណា?» អ្នកកម្លោះសួរទៅកាន់នាងព្រោះពួកគេនៅទីនេះអស់ជិតមួយម៉ោងហើយ។ ម៉្យាងនាយមិនចង់ឲ្យនាងនៅយូរទៀតទេបើនៅដល់យប់ជ្រៅមិនល្អឡើយ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
