ភាគទី43: និយាយថាបងស្រឡាញ់អូន

574 25 0
                                    

   ព្រឹកថ្ងៃថ្មី

  យប់មិញនេះប្រហែលជារងារត្រជាក់សព្វប្រាណហើយមើលទៅបានជាគូស្នេហ៍មួយគូនេះគេងឱបគ្នាបានស្អិតរមួតដូចស្ករទាញបែបនេះទៅកើត។ មើលចុះរាងកាយដ៏តូចបែប Tiny របស់គេពេលស្ថិតក្នុងរង្វង់ដៃមាឌមាំឌាំងដូចជាលោកប៉ាបែបនេះវាកាន់តែគួរឲ្យស្រឡាញ់។

  បានបន្តិចក្រោយ ជីមីនរើខ្លួនពត់ចុះតិចតួចព្រោះតែការភ្ញាក់ពីដំណេក។ នាយតូចងើយក្បាលឡើងសម្លឹងមើលវង់ភ័ក្ត្រដែលគន់មិនជិនណាយរបស់យ៉ុនហ្គីធ្វើឲ្យខ្លួនកាន់តែឈ្លក់វង្វេង។ ភ្លេចខ្លួននាយតូចបានលូកដៃសន្សឹមៗចូលក្នុងអាវរបស់នាយហើយស្ទាបត្រង់តំបន់ទ្រូងខាងឆ្វេងរបស់នាយយ៉ាងព្រហើន ហាក់មិនខុសអ្វីអំពីមនុស្សមានបញ្ហាសតិអារម្មណ៍ឡើយ។

«ធ្វើអី?» កុំស្មានថាបំពានរាងកាយនាយហើយ នាយមិនដឹងនោះ គ្រាន់តែពុតជាគេងប៉ុណ្ណោះ។ នៅពេលឮនាយសួរបែបនេះមាឌល្អិតរហ័សដកដៃចេញពីទ្រូងហាប់ណែននោះយ៉ាងលឿនតែមិនទាន់យ៉ុនហ្គីឡើយ នាយចាប់ដៃគេជាប់មិនលែងសោះ។

«គ្រាន់តែចង់ដឹងថាលោកមានបេះដូងឬអត់?»

«ហេតុអីចាំបាច់ស្ទាបដែរ? ទៅពិនិត្យក៏ដឹង» ទោះបីដឹងថាជីមីនចង់មានន័យទៅលើអ្វីក៏នាយនៅធ្វើពើឈ្លេចសួរដដែលចង់ឲ្យក្មេងនេះអៀនដល់ស្លាប់មែនទេ?

«ឈប់និយាយរកលោកហើយ» ជីមីនដែលផ្ទៃមុខប្រែជាក្រហមងាំងនោះខំងាកមុខចេញយ៉ាងរហ័សមិនចង់មើលមនុស្សដែលពូកែចម្អន់ឲ្យខ្លួនទៀតទេ។

«ច្បាស់ទេ?» តែភ្លាមៗនាយចាប់កន្ត្រាក់មាឌល្អិតមកជិត និងទាញដៃស្រឡូនតូចៗនោះមកប៉ះត្រង់ដើមទ្រូងហាប់ណែនដែលវាស្ទើរតែធំជាងរបស់អាល្អិតទៅទៀត។ នាយកំពុងឲ្យគេស្តាប់ចង្វាក់បេះដូងតាមរយៈដៃដែលផ្តល់ទៅកាន់ត្រចៀកដោយណឺរ៉ូនវិញ្ញាណនាំហើយ។

    ពួកគេចំណាយពេលគេងលើគ្រែស្តាប់ចង្វាក់បេះដូងលោតញាប់របស់គ្នាទៅវិញទៅមកយ៉ាងយូរទើបព្រមក្រោក។ ជាការពិតណាស់ថ្ងៃនេះយ៉ុនហ្គីមិនទៅធ្វើការទេ នាយបានសន្យាជាមួយជីមីនថានឹងនាំគេត្រឡប់ទៅភូមិគ្រឹះវិញ។ ជីមីនសប្បាយបន្តិចអន់ចិត្តបន្តិច ព្រោះថាខ្លួនច្បាស់ជាត្រូវគេងដោយគ្មាននាយហើយ គម្រោងការដែលថានឹងនាំនាយត្រឡប់ទៅវិញក៏ត្រូវរលាយខ្ទេចគ្មានសល់ ដោយមិនអាចបង្ខំនាយបាន។

រឿង Just Remembered Me! (ចប់)Where stories live. Discover now