បន្ទប់
ក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ជាយូរបែរជាឮសំឡេងមនុស្សប្រតាយប្រតប់គ្នាពេញបន្ទប់បង្កបរិយាកាសក្នុងបន្ទប់ឲ្យអ៊ូអរឡើងមក។ កាយតូចច្រឡឹងដែលស្ថិតនៅលើគ្រែធំល្វឹងល្វើយរើបម្រាស់ប្រកាច់ប្រកិនធ្វើឲ្យអ្នកដែលមានមាឌធំជាងខ្លួននោះចាប់សឹងមិនជាប់។ កុំស្មានថាមាឌគេតូចស្រួលមើលឲ្យសោះ គិតខុសស្រឡះហើយ។
«ពិបាកមើលជាងក្មេងទៀត មិននឹកស្មានថាឯងប្រែប្រួលលឿនថ្នាក់នេះទាល់តែសោះ» យ៉ុនហ្គីរអ៊ូតិចៗ នាយមើលទៅកាន់ក្មេងប្រុសដែលមិនដឹងអីម្នាក់ត្រូវនាយនិងមិត្តធ្វើបាបកាលពីមួយឆ្នាំមុន។ នាយមិនយល់ពីចិត្តខ្លួនឯងពិតមែនហេតុអីចាំបាច់អាណិតគេ?
«ហ៉ើយ!អំពុលទុក្ខខ្លាំងណាស់ឯងនេះដឹងអញ្ចឹងនាំឯងទៅផ្ទះឯងហើយកុំឲ្យធ្ងន់កន្លែងយើង» នាយឈរមើលជីមីនដែលលែងដឹងខ្យល់អីបោចអាវខ្លួនឯង និងយំសសឹកលើពូកទន់ល្មើយរបស់នាយ។ ឃើញបែបនេះមិនចាំយូរទេនាយរហ័សបើកម៉ាសុីនត្រជាក់ ដើម្បីកុំ ឲ្យនាយមានអារម្មណ៍ថាក្នុងបន្ទប់នេះវាក្តៅដែរ។
អ្នកដេកស្ពិលើគ្រែចេះតែបន្តសកម្មភាព អ្នកដែលឈរមើលក៏តាំងច្រត់ចង្កេះជះរាងសង្ហាចាំមើលហេតុការណ៍បន្តទៀត។ នាយចង់ដឹងថាក្មេងនេះហ៊ានប្រព្រឹត្តខ្លួនបែបនឹងមែនឬអត់ពេលស្រវឹងបែបនេះ? ក៏វាពិតមែនសម្លៀក បំពាក់ដែលបិទបាំងរាងកាយឥតស្លាកស្នាមមួយឆូតនោះរបូតអស់ត្រិមមួយប៉ព្រេចភ្នែកសល់តែកម្ទេចបន្តិចបន្តួចប៉ុណ្ណោះ។
នាយសង្ហាយ៉ុនហ្គីបើកភ្នែកធំៗមិនចង់ជឿនឹងភ្នែកថាក្មេងនេះសាហាវដល់ថ្នាក់នឹងសោះ។ នាយនៅយូរទៀតមិនបានទើបប្រញាប់នាំរាងកាយធំរបស់នាយចូលក្នុងបន្ទប់ទឹក ពេលចេញមកវិញក៏ភ្ជាប់ជាមួយចាន ដែកដាក់ទឹកគួបផ្សំជាមួយកន្សែងមួយមកផង។ នាយគ្មានបំណងចង់ប៉ះពាល់អ្នកណាទេ ព្រោះនាយមានគូដណ្តឹងទៅហើយ។ នាយធ្វើព្រោះអាណិត គិតថាគេកំពុងក្តៅទើបរកវិធីបន្ថយកម្តៅគេបានខ្លះនោះអី។
«ចាត់ទុកថាយើងសងកម្មឲ្យឯងចុះហ្ហឹស» នាយសម្លឹងរាងកាយតូចមួយសន្ទុះដែលប្រៀបនឹងមនុស្សរោគចិត្ត រួចទើបទាញភួយមកគ្របឲ្យគេត្រឹមចង្កេះ។ ឯផ្នែកខាងលើចំហរដើម្បីឲ្យនាយមានភាពងាយស្រួលក្នុងការជូតខ្លួនឲ្យក្មេងម្នាក់នេះនោះអី។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
