ល្ងាចថ្ងៃថ្មី
ប៉ាម៉ាក់ជីមីនបានផ្តាំផ្ញើលោកតា និងប៉ាម៉ាក់យ៉ុនហ្គីរួចរាល់ព្រមទាំងយកវ៉ាលីកូនប្រុសរបស់ពួកគាត់មកជាមួយផង ប៉ុន្តែពេលម៉ោងចេញពីធ្វើការជីមីនមិនបានមកជាមួយយ៉ុនហ្គីទេដោយយកលេសថាខ្លួនមានណាត់ជាមួយនរណាមិនដឹងហើយចេញមកមុន។ ប៉ុន្តែស៊យអីថ្ងៃនេះគ្មានឡានក្រុងរត់ទាល់តែសោះ ឯមេឃក៏មិនត្រាប្រណីបង្អុរភ្លៀងមួយមេយ៉ាងធំ ផ្លូវទាំងស្ងាត់និងងងឹងរាងកាយជីមីនរងារញ័រញាក់សព្វប្រាណ។
«គឺវានេះហើយ» មិនយូរដើរមកដល់ចំណុចមួយដែលស្ងាត់បំផុតស្រាប់តែមានមនុស្សស្រីបីបួននាក់ចេញមកស្ទាក់ជីមីន។ ចំណែក កម្លោះតូចដែលមិនដឹងអីឈរមីងមាំងៗទាំងខ្លាច និងប្រឹងឈានជើងថយក្រោយ។
«អ៎ាយ!» តែនរណាទៅដឹងពួកនាងគ្នាច្រើនហុំព័ន្ធអាល្អិតជាប់ និងស្ទុះមកចាប់ទះជីមីនជាច្រើនដៃ។ ប៉ុន្តែកម្លោះតូចប្រឹងក្តោបពោះ និងការពារដោយជីវិត ទោះឈឺស្ទើរស្លាប់ក៏ដោយ។ គេមិនអាចបណ្តោយឲ្យកូនរបស់គេទៅណាជាដាច់ខាតទោះគេត្រូវបញ្ចប់ជីវិតនៅទីនេះក៏ដោយចុះ។
Skip
មន្ទីរពេទ្យ
យ៉ុនហ្គីបីរាងកាយញ័រញាក់ និងមានស្នាមរបួសពេញផ្ទៃមុខនោះចូលទៅកាន់មន្ទីរពេទ្យដែលរាងកាយនាយនិងជីមីនពេលនេះគឺទទឹកជោគប្រាណ។ ជីមីនដែលស្ថិតក្នុងរង្វង់ដៃកក់ក្តៅមួយនេះប្រឹងបើកភ្នែកសន្សឹមៗដើម្បីមើលទៅកាន់អ្នកជួយខ្លួនក្នុងហេតុការណ៍មិញនេះ។
«បើខ្ញុំទៅមិនទាន់ឯងស្លាប់ក្នុងដៃពួកនាងអស់នោះទៅហើយ» យ៉ុនហ្គីរអ៊ូតិចៗ ឯជីមីនគិតតែញញឹមរហូតដល់សន្លប់។ នេះបើកុំតែបាន យ៉ុនហ្គីចេញពីធ្វើការ ប្រញាប់ទៅផ្ទះនោះទេជីមីនបែបក្លាយជាសាកសពកណ្តាលផ្លូវហើយ។
យ៉ុនហ្គីប្រគល់ជីមីនដល់ដៃគ្រូពេទ្យដោយ មាននាយនៅអង្គុយចាំខាងក្រៅ នាយអន្ទះសាចង់ដឹងថាជីមីនមានអ្វីធ្ងន់ធ្ងរឬអត់។ នាយបែរជាមានអារម្មណ៍ថាបារម្ភពីជីមីនប្លែកទាំងដែលពីមុនមកនាយមិនទាំងចង់នៅក្បែរក្មេងនេះផង។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
