ភាគទី28: ជម្លោះ

896 34 0
                                        

   ខាងក្រៅ

  បន្ទាប់ពីស្តីឲ្យបងប្រុសសំណព្វចិត្តរួចមក ឡានីនបានចេញមកខាងក្រៅក្រុមហ៊ុនដើម្បីលំហែកាយ។ នាងជានារីជឿនលឿន ជាកូនអ្នកមានការស្លៀកពាក់ក៏វាខ្ពង់ខ្ពស់ទៅតាមនោះដែរ។ នាងនៅក្មេងការស្លៀកពាក់មិនមែនដូចយាយចាស់ទេវាត្រូវតែស្អាតហើយសុិចសុីថែមទៀតផង។ តែថ្ងៃនេះនាងលួចចេញមកទើបចេះតែដើរៗតាមផ្លូវទាំងស្ងាត់ទាំងមនុស្សច្រើន។

«អ៎េ! អូនស្អាត» ខំដើរតាមផ្លូវដែលមានមនុស្សពាសពេញដីតែគេមើលមិនឃើញសោះមកឃើញអីក្មេងទំនើងវ័យជំទង់គ្នាបួនប្រាំនាក់មកស្ទាក់ស្រីក្រមុំកណ្តាលថ្ងៃ។

«ពួកឯងត្រូវការអី? មិនខ្លាចយើងស្រែកប្តឹងប៉ូលីសទេហ៎េស?» ឡានីនស្តីឲ្យពួកគេឫកពារឆ្មើងឆ្មៃមិនខ្លាចនរណាស្រាប់

«ជាស្រីស្អាតគិតទៅមើលថាពួកបងត្រូវការអី?»

«នៅទីសាធារណៈក៏ពួកឯងចងមកចាប់មនុស្សស្រីទៅកើតដែរពួកអាក្មេងឈាមរាវបាតផ្សារ»

   ដឹបៗ! នាយកម្លោះស្ទុះមកពីណមិនដឹងហក់វាយពួកគេពេលដែលជួបរឿងអយុត្តិធម៌។ នេះដល់ថ្នាក់កណ្តាលថ្ងៃត្រង់មនុស្សពេញផ្លូវក៏ពួកវាមិនចេះខ្លាចហើយហ៊ានអុកឡុកស្រីក្រមុំទៀតផង។ ឡានីនសម្លឹងនាយដោយស្នាមញញឹមកំពុងតែលួចពេញចិត្តនាយហើយទេដឹង?

«តោះៗ!» ដឹងថាខ្លួនវាយមិនឈ្នះដូយ៉ុនទើបពួកវានាំគ្នារត់ផ្អើលពេញនឹង ចំណែកឡានីនគិតតែឈរញញឹមជាប់

«នាងមិនអីទេ?» លើកនេះដូយ៉ុនប្រែជាសំឡេងស្រទន់សួរទៅនាងក្រមុំដោយយកចិត្តទុកដាក់។ ឲ្យតែមានអារម្មណ៍ថាភ័យលើកណាក៏មានវត្តមាននាយដែរចម្លែកណាស់ដែលនាយតែងតែបង្ហាញខ្លួនចំពោះមុខនាងបែបនេះ។

«ខ្ញុំមិនអីទេអរគុណលោកដែលបានជួយ អញ្ចេះចុះខ្ញុំប៉ាវលោកញ៉ាំអីដើម្បីជាការអរគុណបានទេ?»

«គួរឲ្យស្រឡាញ់»

«លោកនិយាយអី?»

«គ្មានអីទេខ្ញុំយល់ព្រម»

  នាយកម្លោះញញឹមសប្បាយចិត្ត ដ្បិតថាមិនដែលឃើញរូបរាងឡានីនក្នុងភាពស្លូតបូតនិងចេះដឹងគុណបែបនេះពីមុនមក។ នាយសង្ហាដើរតាមមនុស្សស្រីដែលនាយធ្លាប់គិតមិនល្អលើដោយទឹកមុខញញសមញញែមប្លែកតែឡានីនដែលនាងមិនបានចាប់អារម្មណ៍អ្វីជាមួយនេះទាល់តែសោះ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now