និយាយទៅកាន់បុរសសង្ហាវ័យចាស់ជាង យ៉ុនហ្គី ថាឡេសុីជាអ្នកមានអំណាចបន្តិចតែនាយក៏មិនក្រអីណាស់ណាដែរ។ នរៈសង្ហាមានឈ្មោះថា ជូយ៉ុង ជាបងប្អូនសាច់ឆ្ងាយរបស់ជីនឈី នាយជាមនុស្សម៉ឺងម៉ាត់ សុភាពរាបសា ហើយថែមទាំងស្រឡាញ់យកចិត្តទុកដាក់ជាមួយ ជីនឈីជាពិសេសថែមទៀតផង សឹងថាលើសអ្នកជាប្តីរបស់ជីនឈីទៅទៀតតែនាងមើលមិនឃើញនាយតែប៉ុណ្ណោះ។
សួនច្បារ
បន្ទាប់ពីគេចពីម្តាយក្នុងការចាប់គូបន្សំជាមួយបងប្រុសហើយក៏តាំងមកាំកុកតែឯងក្នុងសួនផ្កាដ៏ធំនៃភូមិគ្រឹះ នាងក៏ចេះមានទុក្ខសោកខ្លះដែរ។ នាងដ្បិតតែឆ្នាស ពូកែប្រចណ្ឌក៏មានទុក្ខលាក់កប់ក្នុងក្រអៅបេះដូង។ មិនមែននាងចង់ទៅបំបែកនរណាទេតែនាងមិនទាន់ច្បាស់ចិត្តខ្លួនឯងមិនដឹងអារម្មណ៍ប្រាកដណាមួយឡើយ។
«មកធ្វើអីតែឯងបែបនេះ?» អ្នកកម្លោះពោលទៅកាន់នារីដែលនាយតែស្រមៃចង់បានពីយូរដែលអង្គុយតែឯងនៅទីនោះ។ នៅពេលដែលនាងងាកមកធ្វើឲ្យបេះដូងក្នុងប្រអប់ទ្រូងរបស់គេលោតស្ទើរចេញពីប្រាណរបស់ម្ចាស់វាទៅហើយ។
«ខ្ញុំអង្គុយលេង ចុះបងមិនមែនមកលេងអ្នកម៉ាក់ទេមែនទេបានជាមកទីនេះ?» ទោះបីនៅជាមួយម្តាយព្យាយាមនិយាយអីមិនទាក់ទងនឹងនាយ មិនខ្វល់ពីនាយ មិនចូលចិត្តយ៉ាងណាក៏ដោយតែពេលឈរទល់មុខនាយបែបនេះមិនអាចប្រកែកបានទេមានតែធ្វើដូចបងប្អូនធម្មតាតែប៉ុណ្ណឹង។
«បងមកជួបអូនមកមើលថាអូនសុខសប្បាយឬទេ? ពេលដែលឃើញថាអូនមានក្តីសុខបែបនេះហើយបងក៏សប្បាយចិត្តបងអញ្ចឹងទៅវិញហើយ»
«ឈប់!»
រៀបនឹងឈានជើងដើរចេញទាំងមុខក្រាស់ទៅហើយតែឮពាក្យឃាត់របស់នាងធ្វើឲ្យនាយត្រូវបង្អាក់ដំណើរខ្លួនឯងងាកមករកនាងវិញ។ ការពិតទៅនាងពិតជាមិនអាចបំភ្លេចនាងបានទេ មិនអាចសូម្បីតែបញ្ឈប់ចិត្តស្នេហ៍ដែលមានចំពោះនាង។ ប៉ុន្តែគ្រប់យ៉ាងគឺនាយតែម្ខាងដែលស្ម័គ្រចិត្តព្រមជាមួយការស្រឡាញ់តែម្ខាងបែបនេះ។
«មានអីមែនទេ?» នាយសួរទៅកាន់នាងដោយស្នាមញញឹមមិនបង្ហាញអារម្មណ៍អន់ចិត្តឬខឹងអីទេ
![](https://img.wattpad.com/cover/350912733-288-k600899.jpg)
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី