ភាគបញ្ចប់: បងស្រឡាញ់តែអូនម្នាក់

1.6K 53 0
                                        

   អឹប! បានបន្តិចនៅពេលដែលកំពុងយំទួញសោកយ៉ាងកម្សត់ស្រាប់តែមានដៃមួយគូលូកក្រសោបពីខាងក្រោយយ៉ាងណែន។ មិនតែប៉ុណ្ណោះម្ចាស់ដៃបានលើកទៅជូតផ្តិតទឹកភ្នែកមនុស្សដែលខ្លួនស្រឡាញ់ដោយកាយវិកាទន់ភ្លន់មិនធ្លាប់មានពីមុនមក។

«ឈប់យំទៅលែងស្អាតហើយ» នាយដាក់ក្បាលលើស្មាដែលតូចនោះហើយបិទភ្នែក និងនិយាយលួងជីមីនតិចៗដែលខុសស្រឡះពីមិញនេះ ជាហេតុធ្វើឲ្យជីមីនស្មានមិនត្រូវសោះ។

«ហ្ហឹកៗ! ក្រែងបងទៅហើយមែនទេ?» ជីមីននៅអណ្តឺតអណ្តក់យំមិនឈប់សោះធ្វើឲ្យអ្នកដែលឱបពីក្រោយនោះមានអារម្មណ៍មិនល្អឡើងមក

«មើលទៅខាងនោះទៅ» នាយមិននិយាយច្រើន បង្គាប់ឲ្យជីមីនមើលទៅត្រង់កន្លែងដែលនាយបង្ហាញនោះ។ ជីមីនរហ័សងាកទៅរកយ៉ាងលឿន និងឃើញភ្លើងកាំជ្រួចហោះពេញផ្ទៃមេឃហើយក៏មានសមាជិកក្នុងគ្រួសារទាំងពីរដើរមករកគេម្តងម្នាក់ៗ។

«ជូនពរកូនប៉ាស្រឡាញ់គ្នារៀងរហូតណា» អ្នកដំបូងគេគឺលោកប៉ារបស់ជីមីនគាត់និយាយទៅកាន់កូនប្រុសដោយស្នាមញញឹម

«ជូនពរកូនប្រសារប៉ាកើតបានទាយាទស្នងត្រកូលឲ្យច្រើន» លោកថាឡេសុី

«ជូនពរមីនៗរបស់ម៉ាក់បង្ក្រាបប្តីបាន» អ្នកស្រីថាឡេស៊ី

«ជូនពរបងមីនឲ្យឈប់យំដូចក្មេងទៀតហិហិ» ថេយ៉ុងនិយាយទាំងសើចតិចៗសម្លឹងទៅទឹកមុខគាំងរបស់ជីមីនដែលត្រូវយ៉ុនហ្គីឱបជាប់

«អនាគតបងថ្លៃកុំពូកែយំពេកអាណិតគូដណ្តឹងខ្ញុំផងពេលនេះនៅសើចមិនទាន់ឈប់ទេ» មួយគូគេនេះចេញមកលេងសើចចំអន់ឲ្យគេច្បាស់ណាស់ពិតជាគួរឲ្យខឹងមែន

«មីននីហ៎ា! ធំហើយមានបន្ទុកកាន់តែធ្ងន់កុំពូកែយំពេកម៉ាក់មិនសប្បាយចិត្តទេណា ត្រូវមើលថែខ្លួនឯងឲ្យល្អហើយស្រឡាញ់គ្នាស្មោះស្ម័គ្រជាមួយយ៉ុនឲ្យយូរៗណា» ចុងក្រោយគឺម៉ាក់របស់ជីមីន គាត់កាលពីល្ងាចនិងពេលនេះគឺខុសគ្នាដូចមេឃនិងដីអញ្ចឹងតែក៏ធ្វើឲ្យជីមីនយំកាន់តែខ្លាំងណាស់ដែរ។

«ម៉ាក់!» ជីមីនស្ទុះឱបម្តាយយ៉ាងលឿនដោយភាពកក់ក្តៅពន់ពេកនឹកស្មានមិនដល់ថាពេលនេះគ្រប់យ៉ាងវាល្អរលូនបែបនេះសោះ។ នេះជីមីនយំមួយថ្ងៃទៅហើយឡើងដូចកូនក្មេងអញ្ចឹង។

រឿង Just Remembered Me! (ចប់)Where stories live. Discover now