«លែងអូន» ចេញមកដល់ខាងក្រៅរាងតូចក៏គ្រលាស់ដៃចេញពីរាងសង្ហា និយាយទៅកាន់គេដោយអារម្មណ៍មិនល្អ មិនចូលចិត្តចរិតនាយបែបនេះសោះឡើយ។
«អូនស្រឡាញ់បងឬស្រឡាញ់ថេយ៉ុង?» ខឹងប្អូនហើយក៏ខឹងសង្សារដែរ តែមិនហ៊ានប្រើ ពាក្យអសុរោះដាក់ឡើយ។ នាយគ្រាន់តែសួរនាំបែបធម្មតាមិនខុសអីពីអ្នកមានសង្សារដែលប្រច័ណ្ឌគ្នាឯទៀតទេ។
«ចង់មានន័យថាម៉េច?» ជីមីនរាងស្រងាក ចិត្តពេលមនុស្សជាទីស្រឡាញ់សួរសំណួរ ឆ្កួតៗបែបនេះចេញមកបាន។
«ឆ្លើយ!» ម្តងនេះកាន់តែខ្លាំងជាងមុនទៅទៀត នាយហ៊ានសម្លុតគេ ព្រោះតែភ្លើងប្រច័ណ្ឌ ហួងហែងរបស់នាយ។ មើលចុះគ្រាន់តែនាយស្រែកដាក់បែបនេះក៏ធ្វើឲ្យជីត្រូវរលីងរលោងទឹកភ្នែកបាត់ទៅហើយ។
«...» គេកាន់តែស្រែក ជីមីនក៏កាន់តែភ័យអន់ ចិត្តអន់ថ្លើមកាន់តែខ្លាំង ដល់ថ្នាក់ជូតទឹកភ្នែកដើរចេញពីនាយចៀសវាងឲ្យនាយយល់ច្រឡំកាន់តែខ្លាំង។
«អ្ហឹម!!» គិតឬថាអាចគេចផុតពីគេបាន? នាយសង្ហាព្រហើនចាប់ក្តោបដៃស្រឡូនទាញមក វិញ ព្រមទាំងក្រសោបថ្ពាល់បឺតជញ្ជក់លម្អងចេញពីបបូរមាត់ក្រពុំ។ យ៉ុនហ្គីខាំញេញថ្នាក់ធ្វើឲ្យបបូរមាត់អ្នកម្ខាងទៀតជ្រាបឈាម ក្រហមឆ្អៅក៏នៅតែមិនព្រមលែងដដែល។
ជីមីនទ្រាំលែងបាននាយថើបគេមិនឲ្យគេដកដង្ហើមរួច ថែមទាំងឈឺក្រហាយនៅត្រង់កន្លែងដែលនាយធ្វើឲ្យមានរបួសទៀតផង។ ជីប្រឹងរើផង ក្រញុាំនាយផង គក់ទ្រូងនាយទៀត ប្រើគ្រប់វិធីតែនាយមិនព្រមលែង។ នាយថើបទាល់តែអស់ចិត្ត ទាល់តែមានអារម្មណ៍ល្អឡើងមកហើយព្រលែងគេឲ្យមានសេរីភាពវិញ។
«ហ្ហឹកៗ!» បន្ទាប់ពីព្រលែងកាយតូចឲ្យមានសេរីភាពរួច ជីមីនក៏ទន់ជើងទប់លំនឹងតទៅទៀតលែងបាន។ គេទទួលស្គាល់ថានាយអស្ចារ្យណាស់មានឥទ្ធិពលលើរាងកាយគេណាស់ថ្នាក់គេយំរហាមព្រោះតែនាយទៅហើយ។
«ងើបមកហើយឈប់យំទៅ» យ៉ុនហ្គីហាក់ដឹងពីកំហុសរបស់ខ្លួន ទើបនិយាយដោយសំឡេងស្រាលៗលែងបង្ខិតបង្ខំ។ តែទោះជានាយប្រឹងអូសទាញយ៉ាងណាក៏ជីនៅក្រោកមិនរួច ហេតុផលមានតែមួយនេះឯង។
![](https://img.wattpad.com/cover/350912733-288-k600899.jpg)
YOU ARE READING
រឿង Just Remembered Me! (ចប់)
عاطفية«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី