ភាគទី26: បងសុំទោស

1K 43 0
                                        

  ថ្ងៃថ្មី

  ថ្ងៃនេះពិសេសណាស់គឺលោកអគ្គនាយកក្រុមហ៊ុនមិនបានទៅធ្វើការទេដោយបានលេសនាំប្រពន្ធមកពិនិត្យ ដើម្បីចង់ដឹងថាពាក្យសម្តីអាមិត្តរបស់ខ្លួននេះវាជាការពិតឬអត់? ពេលមកដល់ភ្លាមក្រុមគ្រូពេទ្យចាប់មកយកចិត្តយកថ្លើមនាំទៅកាន់បន្ទប់ VIP ទៀតផងនរណាដែលថាមិនដឹងពីឥទ្ធិពលនៃគ្រួសារ ថាឡេសុីទៅ?

  ប៉ុន្មាននាទីក្រោយមកទើបក្រុមគ្រូពេទ្យចេញមកវិញរួមជាមួយទឹកមុខសោកសៅ នេះបង្ហាញចេញមកយ៉ាងច្បាស់ៗហើយនៀក។ ដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តទើបនាយស្ទុះទៅរកគ្រូពេទ្យដោយកាយវិកាអន្ទះសាកំពុងតែចង់ដឹងចង់ឮពីប្រពន្ធណាស់ហើយទើបស្លន់ស្លោបែបនេះ។

«លោកគ្រូពេទ្យយ៉ាងម៉េចដែរ?»

«សុំទោសផងលោកប្រពន្ធរបស់លោកគ្មានផ្ទៃពោះទេ អ្វីដែលខ្ញុំចង់ប្រាប់លោកឲ្យកាន់តែច្បាស់ថែមទៀតនោះគឺនាងមិនអាចមានកូនបានឡើយ» លោកគ្រូពេទ្យព្យាយាមនិយាយដោយទប់អារម្មណ៍ ដ្បិតអីអាណិតដល់ទឹកមុខដ៏កម្សត់របស់យ៉ុនហ្គីដែលទន្ទឹងរង់ចាំផ្លូវនោះមិនឈប់។ តែឲ្យធ្វើយ៉ាងណាបើព្រហ្មលិខិតសម្រេចបែបនេះទៅហើយអាចប្រកែកបានទេ?

«មិនអាចទ» យ៉ុនហ្គីទន់ជង្គង់មួយរំពេច

«លោកសូមស្ងប់អារម្មណ៍» គ្រូពេទ្យព្យាយាមលួងលោមនាយ

«តើខ្ញុំអាចចូលមើលនាងបានឬនៅ» ពេលនាងកំពុងត្រូវការគេហើយអាចថានាងកំពុងតែយំផងក៏ថាបាន មិនអាចធ្វើជាម្តាយគេបានពិតជារឿងដែលគួរឲ្យឈឺចាប់បំផុតហើយចំពោះជីនឈីនាយមិនចង់ឲ្យនាងពិបាកចិត្តថែមទៀតទេ។

«បាន! អញ្ចឹងខ្ញុំសូមលាលោកសិនហើយ» ពេលនោះគ្រូពេទ្យបានដើរចេញស្របជាមួយគ្រូពេទ្យមួយក្រុមទៀតដើរមកជិតៗនាយ

«មិននឹកស្មានសោះថាមនុស្សប្រុសអាចពពោះបានមែនទេអ្នកគ្រូពេទ្យ?» កំពុងតែតប់ប្រមល់ធុញថប់ក្នុងចិត្តគិតរឿងកូនសុខៗក្រុមគ្រូពេទ្យស្រីៗមួយក្រុមនាំគ្នានិយាយគ្នាពីរឿងមនុស្សប្រុសអាចមានកូនបាន។ នាយសង្ហាដែលនៅធ្មឹងមិនកម្រើកក៏ខំផ្ទៀងស្តាប់ដែរគ្រាន់តែមិនបញ្ចេញសកម្មភាព

រឿង Just Remembered Me! (ចប់)Where stories live. Discover now