«លោកមានន័យថាម៉េច?» ជីមីនសួរបញ្ជាក់ គិតមិនយល់ថាហេតុអ្វីសុខៗនាយមកប្រាប់ខ្លួនពីរឿងនេះ។ តែមើលទៅសុងហេមិនសមកុហកទេ គេមិនដែលឃើញកែវភ្នែកស្រទន់មិនបោកប្រាស់បែបនេះពីមុនមកទេ។
«ប្រពន្ធរបស់យ៉ុនហ្គីបច្ចុប្បន្នជាអ្នកនៅពីក្រោយរឿងនេះ មកពីខ្ញុំមានអារម្មណ៍មិនល្អទើបប្រពន្ធខ្ញុំប្រាប់ឲ្យនិយាយវាចេញមកខ្លះ តើឯងខឹងដែរទេដែលខ្ញុំធ្លាប់ធ្វើមិនល្អចំពោះឯង? ឲ្យខ្ញុំសុំទោសផង» សុងហេនិយាយដោយភាពខ្មាសពេញទំហឹងខ្លួនគេពេលនេះមានអារម្មណ៍ដឹងខុសពេលឃើញជីមីនប្រែជាបែបនេះ
«មិនអីទេខ្ញុំយល់ហើយអរគុណលោកខ្លាំងណាស់» ជីមីនញញឹមស្រាលៗរួចទើបដើរចេញទាំងមិនអស់ចិត្តលើរឿងនេះទាល់តែសោះ
ក្រុមហ៊ុន
ថ្ងៃនេះជីមីនតាំងចិត្តថានឹងមកសួរនាំនាយឲ្យដឹងរឿងម្តងដ្បិតថានៅមិនអស់ចិត្ត នេះខំគិតពេញមួយយប់ហើយមិនចង់ជឿថាមនុស្សស្រីល្អដូច ជីនឈីនេះហ៊ានបង្កើតគម្រោងការឆ្កួតឡប់មកបំផ្លាញគេឡើងមក។ ជីមីនចូលមកកាន់អូហ្វីសយ៉ុនហ្គីទាំងមិនមើលមុខនាយតែប្រឹងធ្វើក្លាហានស្ទុះទៅទាញនាយឲ្យងើបឈរ។
«កើតអី?» អ្នកដែលមិនដឹងរឿងចងចិញ្ចើមជាប់មិនយល់ពីជីមីន
«លោកឯងអាក្រក់ណាស់ រួមគ្នាជាមួយប្រពន្ធលោកមកធ្វើបាបចិត្តខ្ញុំអាមនុស្សអាក្រក់ហ្ហឹកៗ!» ជីមីនប្រែជាយំនិងស្រែកឲ្យនាយថែមទាំងគក់ទ្រូងនាយឮសូរតែដឹបៗកំហឹងមួយនេះគេបំភ្លេចមិនបានទេ។ នាយនិងប្រពន្ធនាយអាក្រក់ដូចគ្នាចេះនាំគ្នារកនឹកធ្វើរឿងឆ្កួតឡប់នេះទៅរួច។
«មីន! ឈប់សិនណាស្តាប់ខ្ញុំ ជាដំបូងខ្ញុំសុំទោសឯង ហើយខ្ញុំពិតជាខុសដែលទៅភ្នាល់រឿងឆ្កួតឡប់នោះជាមួយពួកគេ ចំពោះឈីវិញ ខ្ញុំក៏មិនបានដឹងដូចគ្នាយ៉ាងណាសូមឯងកុំប្រកាន់ខឹងនឹងពួកយើងអីបានទេ?»
នាយកម្លោះព្យាយាមសម្របសម្រួលជាមួយក្មេងនៅចំពោះមុខដោយសំឡេងស្រទន់ នាយដឹងថាខ្លួនខុសខ្លាំងដែលធ្វើឲ្យជីមីនក្លាយជាបែបនេះតែរឿងកន្លងហួសទៅជាច្រើនឆ្នាំហើយរំលឹកក៏គ្មានន័យដែរ។ គេដឹងខុសហើយក៏ព្រមសុំទោសដែរហើយគិតថាជីមីននឹងលើកលែងឲ្យ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
