«ឯងញុាំច្រើនយ៉ាងនេះហ៎េស?» បន្ទាប់ពីជីមីនញុាំរួចរាល់និងឆ្អែតផងដែរនោះ នាយសង្ហាយ៉ុនហ្គីសួរនាំព្រោះឃើញថាចានមានច្រើនកុះករ ចំណែកខ្លួនវិញត្រឹមកាហ្វេមួយកែវផឹកមិនចង់អស់ផង។
«គឺ.../មិនអីទេញុាំទៅឲ្យតែឆ្អែត» អស់រយៈពេលជាច្រើនឆ្នាំដែលជីមីនមិនដែលឮសម្តីៗល្អៗពីមាត់បុរសម្នាក់នេះ
«លោកប្លែកណាស់»
«ពិតមែន? ប្រហែលជាខ្ញុំប្រែជាចាស់ទុំហើយ» យ៉ុនហ្គីសើចតិចៗ នាយក៏ស្ទើរមិនជឿខ្លួនឯងដែរដែលអាចប្រែដល់ថ្នាក់នេះ។ ពីមុននាយច្រឡើមខូចខិលប៉ុណ្ណាគ្មាននរណាមិនដឹងទេ។
«ហិហិ! ត្រូវហើយមកពីលោករៀបការរួចអញ្ចឹងហើយ ចំណែកខ្ញុំវិញអត់មានសូម្បីសង្សារទើបញុាំដូចក្មេងបែបនេះ» ជីមីនចំអន់ខ្លួនឯងសើចខិលគួរឲ្យស្រឡាញ់ អ្នកដែលអង្គុយទល់មុខនោះសម្លឹងគេដោយរីករាយទៅតាមនោះដែរ។ នាយមិនដែលបានឃើញក្មេងប្រុសនេះសប្បាយចិត្តដល់ថ្នាក់នេះឡើយប្រហែលជាចូលចិត្តញុាំណាស់ហើយ។
«ឯងនៅក្មេងចាំដប់ឆ្នាំទៀតចាំយកក៏បានដែរ»
«មិនដល់ថ្នាក់នេះទេខ្ញុំមិនគិតអញ្ចឹងទេលោកកុំបុិនពេក» ជីមីនធ្វើជាខឹង
«កុំប្រញាប់ខឹងពេកតោះទៅវិញខ្ញុំគិតលុយសិន»
«ខ្ញុំងងុយហើយ» សុខៗជីមីនប្រែជាទន់ខ្លួនសន្លប់ស្តូកស្តឹង ដូចជាមនុស្សដេកលក់។ នាយសង្ហាឃើញស្មានថាគេល៎លេងជាមួយខ្លួនទើបឡើងទៅគិតលុយបាត់។
«មីន! ក្រោកឡើង» មកវិញនាយព្យាយាមដាស់ ដោយទះថ្ពាល់ប៉ោងៗនោះតិចៗតែក្មេងខ្លះមិនបើកភ្នែកសោះ។ នាយឃើញបែបនេះមិនដាច់ចិត្តទើបបីដើរទៅកាន់ក្រុមហ៊ុនវិញ។
នាយសង្ហាមិនទៅពិភាក្សាអីទៀតទេ ព្រោះដឹងស្រាប់ហើយថាប្អូនកំពុងឈ្លោះគ្នាជាមួយដៃគូសហការ។ នាយហួសទៅអូហ្វីសផ្ទាល់ខ្លួន និងដាក់ជីមីននៅលើសាឡុងឲ្យគេគេងយ៉ាងស្កប់ស្កល់។ នាយធ្វើការតែឯងបណ្តើរសម្លឹងមើលមុខអ្នកដែលនៅក្បែរខ្លួនបណ្តើរដែលនាយលួចញញឹមតិចៗមិននឹកស្មានថាលង់នឹងសម្រស់ពេលគេគេងសោះ។ ហេតុអ្វីពេលនោះនាយមិនបើកចិត្ត?
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
