ភាគទី1: តាមញ៉ែ

1.5K 64 0
                                        

ក្នុងថ្នាក់!

«សួស្តីកូនៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់រៀនថ្មី! ពេលនេះកូនៗលែងជាសិស្សវិទ្យាល័យដូចពីមុនទៀតហើយកូនៗធំអស់ ហើយអញ្ចឹងក៏គួរដឹងនូវច្បាប់វិន័យនៃសកលវិទ្យាល័យខ្លះៗដែរ...» គ្រាន់តែចូលដល់ថ្នាក់ក្តៅៗហុយៗភ្លាមគឺថាមានលោកគ្រូមកស្វាគមន៍រៀបរាប់ច្បាប់វិន័យនៅសកលទាំងព្រឹក។ សិស្សខ្លះស្ងាប ខ្លះនាំគ្នាលេងពេញតែនឹងព្រោះតែភាពនៅក្មេងមិនទាន់ដឹងអី។

ផ្ទុយពីគេជីមីនវិញប្រឹងស្តាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទោះគេអង្គុយក្រោយគេពិតមែនតែយ៉ាងណាក៏គេនៅតែស៊ូដែរ។ មនុស្សគ្មានដុងចេះតែចង់ចេះខំប្រឹងទាំងយប់ថ្ងៃគ្មានអាក់បន្តិចណាទេ។

«មានតែ10មាត្រានេះទេត្រូវតែចាំនិងធ្វើឲ្យបានណាឮទេកូនៗ» 10មាត្រាដដែលលោកគ្រូនិយាយគឺតិចទេតែគាត់ពន្យល់បែកអូរហូរស្ទឹងទាល់តែសិស្សចង់សន្លប់ម្តងៗនេះបានហៅថាកំពូលគ្រូមែន។

«បាទ/ច៎ាលោកគ្រូ» សិស្សទាំងអស់ឆ្លើយព្រមគ្នាទាំងញញឹមមិនសូវសម មិនដឹងថាអាចធ្វើបានតាមច្បាប់ដែលសាលាកំណត់ឬអត់ទេបើវែងម្លឹងៗ។

«មានចម្ងល់អីកូនៗអាចសួរលោកគ្រូបាន បើគ្មានទេយើងចាប់ផ្តើមមេរៀនតែម្តង» លោកគ្រូញញឹមស្រទន់ សម្លឹងមើលសិស្សទាំងអស់ដែលស្ងាត់ជ្រាបគ្មានកម្រើកខុសអីតែម្នាក់ នោះគឺយ៉ុនហ្គីស្តេចសិស្សនោះអីកំពុងកត់អីមិនដឹងក្នុងក្រដាស។ អត់នឹងទៅមើលមិនបានលោកគ្រូម្នាក់នោះក៏សម្តៅទៅរកនាយដែលជាហេតុធ្វើឲ្យសិស្សផ្សេងៗងាកទៅតាមចង់ថ្លោះក។

«ធ្វើអ្វីហ្នឹងប្អូន?» លោកគ្រូសួរទៅយ៉ុនហ្គី

«ខ្ញុំកំពុងកត់មាត្រាលោកគ្រូទុក» កម្លោះតបទៅវិញដោយគួរសមតែទឹកមុខចងចិញ្ចើមជាប់ សម្តីនិងកាយវិកាគេមើលទៅមិនសុីគ្នាទាល់ តែសោះទៅហើយ។ តែមិនដឹងគួរធ្វើយ៉ាងណាទេបើចរិតគេតែប៉ុណ្ណឹងទៅហើយនោះ។

«ធ្វើការងារឯងបន្តទៀតចុះ» លោកគ្រូសម្លឹងនាយមួយសន្ទុះ ព្រមទាំងឲ្យគេកត់បន្ត។ មើលទៅក្មេងនេះឆ្លាតជាងអ្នកណាៗទាំងអស់ ចេះកត់ ចេះចាំបានយ៉ាងល្អលោកមើលឃើញគេច្បាស់ៗហើយពេលនេះ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now