ភាគទី29: ចង់ចាកចេញ

995 37 0
                                        

   ថ្ងៃនេះជាថ្ងៃអាទិត្យជីមីនអាចទំនេរបានហើយ គេបាននៅក្នុងបន្ទប់អង្គុយគិតមួយព្រឹកទៅហើយអំពីរឿងនៅថ្ងៃនោះ។ ជីមីនលើកដៃអង្អែលពោះខ្លួនឯងថ្នមៗនិងសម្លឹងមើលទៅក្រដាសដែលបញ្ជាក់ពីវត្តមានក្មេងនៅក្នុងពោះរបស់គេ។ ភ្លាមៗជីមីនក៏យំឡើងមកសែនតូចចិត្តដែលខ្លួនឯងបណ្តោយឲ្យវាក្លាយជាបែបនេះគេជាមនុស្សប្រុសណាមានកូនបានយ៉ាងម៉េច?

«ហ្ហឹកៗ! ខ្ញុំមិនដឹងគួរប្រាប់ប៉ាម៉ាក់បែបណាទេ» ជីមីនយំសសឹកនឹកគិតដល់ពាក្យគ្រូពេទ្យនិយាយមកកាន់គេ និងហុចក្រដាសនេះឲ្យគេ។ មិនជឿទាល់តែសោះថារឿងនេះអាចទៅរួចបានបើប៉ាម៉ាក់គេដឹងច្បាស់ណាស់គិតមិនល្អមិនខានទេ។

   ស្រមៃ

«អបអរសាទរអាប់ប៉ាតូចមានទម្ងន់ជិត2ខែហើយ តើលោកប៉ាមកជាមួយដែរទេបាទ? ខ្ញុំនឹងបានប្រាប់ពីរបៀបមើលថែអាប់ប៉ាកំឡុងពេលពរពោះ» ក្តុក! ថ្លើម ប្រមាត់បេះដូងជីមីនពេលនេះជ្រុះដល់ដីអស់ទៅហើយ គេភាំងអស់ស្មារតីពេលឮវាចាររបស់គ្រូពេទ្យដែលពិនិត្យឲ្យគេ។

   ដំបូងគឺគេគ្រាន់តែវិលមុខទើបសុំច្បាប់មកពិនិត្យសុខភាព ប៉ុន្តែនរណាទៅដឹងថាគ្រូពេទ្យនៅទីនេះបែរជានាំគេទៅពិនិត្យផ្ទៃពោះទៅវិញដោយនិយាយថាសង្ស័យលើអាការៈរបស់គេ។ ដឹងស្រាប់ហើយថាយ៉ុនហ្គីមានប្រពន្ធទើបខ្លួនដែលជាអ្នកដទៃប្រែជាគាំងពេលឮពាក្យថាមានកូនបែបនេះ។

«ពិតមែន? ប៉ាគេមិនបានមកទេលោកគ្រូពេទ្យអាចប្រាប់ខ្ញុំបានខ្ញុំនឹងប្រយ័ត្ន ព្រោះប្ត-ប្តីរបស់ខ្ញុំគាត់នៅក្រៅប្រទេសឯណោះ» នៅពេលហៅសព្វនាមនាយថាប្តីជីមីនពិតជាអៀនមាត់ណាស់មិនដែលហៅនាយបែបនេះពីមុនមកទេតែនៅឃ្នើសចិត្តបន្តិចបន្តួចអំពីរឿងនេះ។

«មិនអីទេសូមអាប់ប៉ាមកខាងនេះឈរយូរមិនល្អចំពោះទារកទេ ហើយខ្ញុំនឹងរៀបរាប់ពីរបៀបនៃការមើលថែរាងកាយកំឡុងពេលមានផ្ទៃពបែបនេះ ជាដំបូងអាប់ប៉ាត្រូវចាំថាកុំធ្វើការងារធ្ងន់ឲ្យសោះជាពិសេសត្រូវប្រយ័ត្នជាទីបំផុតកុំឲ្យដួល ឬប៉ះទង្គិចអ្វីត្រង់បរិវេណពោះ ហើយចំពោះរបបអាហារសូមប្តូរមកជាការញ៉ាំអាហារប៉ូវៗ និងកាត់បន្ថយម្ទេសផង...» គ្រូពេទ្យរៀបរាប់ពីដំណាក់កាលនានាដែលជីមីនត្រូវធ្វើព្រោះនេះជាកូនដំបូងបើមិនថ្នមខ្លួនទេវាងាយប៉ះពាល់បំផុត។ ណាមួយជីមីនជាមនុស្សប្រុសគេមិនងាយមើលថែកូនបានដូចមនុស្សស្រីទេ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now