ពេលព្រឹក
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ដោយសាការគិតមិនដាច់អារម្មណ៍ច្របូកច្របល់អំពីរឿងស្នេហាយុវវ័យស្ទើរមិនបានគេងផងនោះ។ ពួកគេស្ទើរជ្រុលហួសម៉ោងការងារទៅហើយ ប៉ុន្តែការរៀបចំឆាប់រហ័សមិនអាចធ្វើឲ្យពួកគេខាតបង់ទេ។
ពួកគេទាំងពីរនាក់ចុះមកព្រមគ្នាដោយទឹកមុខត្រជាក់ស្រេបដូចទឹកកកក្រោមសូនអង្សាសេយ៉ាងអញ្ចឹង។ ហើយត្រូវភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ ជីនឈីអង្គុយក្រេបកាហ្វេលើកៅអីរបស់ខ្លួនដោយមុខស្ងួតជាទីបំផុត។
«អូនមកវិញហើយ?» នាយសង្ហាស្ទុះទៅរកប្រពន្ធយ៉ាងលឿន និងសួរសុខទុក្ខតាមធម្មតាដូចមិនធ្លាប់មានរឿងអ្វីជាមួយគ្នាសោះ
«បងគេងជាមួយជីមីន?» មិនតបនឹងសំណួររបស់នាយទេនាងបែរជាសួររឿងរបស់យ៉ុនហ្គី និងជីមីនទៅវិញ។ ការពិតនាងមកតាំងពីព្រឹកព្រហាមម៉្លេះ ហើយដឹងគ្រប់យ៉ាងពីនាយទាំងអស់មិនស្មានថារឿងវាវែងឆ្ងាយបែបនេះទេ។
«គ្រាន់តែគេងធម្មតាប៉ុណ្ណោះ ឬមួយអូនប្រចណ្ឌ?»
នាយកម្លោះមុខឌឺមិនចេះខ្មាសគេដើរទៅជិតប្រពន្ធសួរនាងដោយមុខស្មើធេងគ្មានប្រតិកម្មអីបន្តិចណាសោះ។ តែអ្នកដែលមានប្រតិកម្មគឺជីមីនទៅវិញទេ សុខៗគេស្រាប់តែយំឡើងមកភ័យខ្លាចនូវអ្វីដែលកើតមានចំពោះមុខ ព្រោះអារម្មណ៍គេប្រែប្រួលគ្រប់ពេល។
«នៅមានមុខមកសួរអូនទៀត បើបងគិតថាធ្វើបែបនោះវាប្រពៃណាស់ក៏ធ្វើទៅចំណែកអូនពេលនេះគ្មានត្រូវការអ្វីក្រៅពីសំបុត្រលែងលះមួយច្បាប់ទេ អូនចាញ់ហើយចាញ់គ្រប់យ៉ាង»
«អូនថាម៉េច?»
«អូនប្រាប់បងថាអូនចង់លែងលះបងឮទេ?»
«ឈី!!»
ទីបំផុតអ្នកដែលត្រូវដើរចេញគឺជានាង នាងតែម្នាក់គត់ទាំងដែលនាងមិនបានខុសអ្វីសោះ។ នាងនិយាយសុំលែងនាយទាំងក្នុងចិត្តស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ នាងមិនអាចសូម្បីតែសម្លឹងមុខនាយចំផង។ នៅពេលនាយសួរបញ្ជាក់ម្តងទៀតនាងរឹតតែពិបាកនិយាយ បេះដូងនាងពេលនេះក៏នៅតែឈឺមានស្នាមរបួស។
![](https://img.wattpad.com/cover/350912733-288-k600899.jpg)
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី