កន្លងទៅមិនប៉ុន្មានថ្ងៃ បន្ទាប់ពីដោះស្រាយបញ្ហាដែលជីងឈីយល់ច្រឡំលើនាយរួចមកនាយក៏ធូរទ្រូងខ្លះដូចបានដកបន្លាចេញយ៉ាងអញ្ចឹង។ ថ្ងៃនេះក៏ជាថ្ងៃដែលនាយត្រូវមកក្រុមហ៊ុន ដើម្បីមើលការខុសត្រូវព្រោះថាលោកប៉ានិងអ្នកម៉ាក់របស់នាយរវល់នាំប្អូនស្រីសំណព្វរបស់គេដើរលេងនោះអី។
បើឲ្យថេយ៉ុងមើលម៉េចនឹងអាចទៅរួចទៅ ថេយ៉ុងនៅក្មេងហើយថែមទាំងដើរលេងច្រើននិស្ស័យគេជាមនុស្សមិនចេះនៅផ្ទះ។ បើចូលផ្ទះក៏ទៅយកចិត្តលោកតា នាំឲ្យគាត់ទម្រើសគេដល់ខូចអស់និយាយមិនបានចេះតែពីដើរលេងមួយមុខគត់។
ពេលនេះជាថ្ងៃត្រង់ល្មមដល់ពេលគេអាចចេញមកញុាំអាហារពេលថ្ងៃបានហើយ។ គេសម្តៅទៅរកហាងមួយដែលមិនឆ្ងាយពីក្រុម ហ៊ុន និងចាប់កម្មង់អ្វីដែលចង់ញុាំ។ ប៉ុន្តែកំពុងតែញុាំសុខៗក៏ស្រាប់តែប្រទាក់ភ្នែកនឹងជីមីនដែលមកទីនេះជាមួយនឹងថេយ៉ុង ឃើញបែបនេះធ្វើឲ្យចិត្តនាយមិនស្ងប់ទេពិតជាខឹងដែលក្មេងនោះហ៊ានដើរជាមួយប្អូនគេបែប នេះ។«មីន!» នាយនៅមិនសុខទើបដើរមកចាប់ដៃជីមីនធ្វើឲ្យគេភ្ញាក់ព្រើត ចំណែកថេយ៉ុងឃើញបែបនេះក៏តាំងបើកភ្នែកធំៗស្ទើរមិនជឿនឹងភ្នែកទាំងគូរបស់គេទាល់តែសោះ។
«បងមកទីនេះដែរឬ?» ក្មេងតូចសួរទៅរាងក្រាស់ឈរក្បែរគេសម្លឹងគេដោយភ្លើងប្រច័ណ្ឌ មិនស្រឡាញ់ ហើយក៏មិនពេញចិត្តដែលអ្នកមាននាមជាសង្សារក្រៅបេះដូងបែរជាមកបង្ហាញវត្តមាននៅជាមួយប្អូនរបស់គេបែបនេះ។
«បើបងមិនមកទីនេះស្មានថាបងដឹងថាអូនជាមនុស្សមុខពីរឬ? អូនបែរជាមកណាត់ជួបប្អូនប្រុសរបស់បងនៅទីនេះទៅវិញ» យ៉ុនហ្គីច្រឡោតប្រើសម្តីម៉ាត់ៗដាក់ជីដោយកែវភ្នែកក្រហមក្រិបសែនខឹងដែលគេសួរសំណួរបែប នេះមកនាយ។ នាយប្រច័ណ្ឌសូម្បីតែប្អូនក៏ដោយចុះ។
«បងនិយាយអី? ថេយ៍ជាប្អូនរបស់បងហ៎េស?»
«មកនេះ!» សួរមិនទាន់ចប់ ហើយក៏មិនទាន់ទទួលបានចម្លើយផងក៏ត្រូវអ្នកដែលមានមាឌធំជាងខ្លួនអូសទាំងទីងណាត់ទីងណែងចេញពីហាងមួយនេះ។ ថេយ៉ុងដែលជាប្អូនរបស់យ៉ុនហ្គីបែរជាគាំងស្ញេញកម្រើកមិនរួចបានត្រឹមតែបើកភ្នែកធំៗសម្លឹងមិត្តរបស់ខ្លួនដែលត្រូវបងប្រុសចាប់ដៃទៅបាត់នោះ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី