ភាគទី25: ចាញ់កូន

1K 36 0
                                        

  បន្ទាប់ពីឈឺក្អួតមិនឈប់ពេញមួយថ្ងៃនាយក៏អស់កម្លាំងមិនស្ទើរ ហើយធ្វើឲ្យជីមីនកាន់តែភ័យថែមទៀតផង។ ដល់ពេលល្ងាចនាយមិនទាន់ទៅផ្ទះតែហួសទៅក្លិបកម្សាន្ត ដើម្បីជួបជុំមិត្តភក្តិរបស់ខ្លួនដែលបែកគ្នាមកជាយូរ។ មិនខុសទេពួកគេគឺជាអ្នកដែលផ្តើមគំនិតឲ្យយ៉ុនហ្គីបោកប្រាស់ចិត្តជីមីនតែយ៉ាងណានាយមិនអាចយកទោសពៃពួកគេបានឡើយ ពួកគេពេលនេះប្រែប្រួលអស់ទៅហើយណាមួយ
ម្នាក់ៗមានប្រពន្ធមានកូនអស់ហើយលើកលែងតែនាយម្នាក់ដែលមិនទាន់មានទាយាទមួយនឹងគេ។

   ក្លិបកម្សាន្ត

«នោះអាយ៉ុនមកល្មម» ពួកគេគ្នាបីបួននាក់កំពុងនិយាយរំលឹកពីយ៉ុនហ្គីតែអ្នកកម្លោះក៏ស្រាប់តែមកដល់ល្មមដោយមិនឲ្យឮសម្រិបជើងទាល់តែសោះ។ ពួកគេទាំងអស់គ្នាក៏រហ័សងាកទៅរកយ៉ុនហ្គីព្រមៗគ្នាដោយមានគ្នាម្នាក់របស់ពួកគេឡើងទៅរាក់ទាក់។

«អឺ! អាយ៉ុនតាំងពីមានប្រពន្ធមកដូចភ្លេចពួកម៉ាកហើយបានជាមិនដែលមកលេងពួកយើងសោះ» នាយម្នាក់នោះនិយាយទាំងសើចតិចៗរបៀបចំអន់ទៅកាន់នាយកម្លោះ

«ស្មានតែយើងចង់ហ៎េស? មកពីប្រពន្ធស្អាតនៅផ្ទះមិនហ៊ានទៅចោលគិតតែពួកឯងទៅមានកូនមួយពីរទៅហើយនៅជុំក្បាលគ្នារកស្រីទៀត» មើលចុះមកដល់ចរិតដូចម្តាយគេអញ្ចឹងដៀលពួកម៉ាកមិនឈប់សោះ

«យើស! ឯងនេះចំជាស្មោះមែន សូម្បីពេលយើងឲ្យវាទៅបោកអាក្មេងល្ងឺនោះក៏វានៅគិតពីជីនឈីវាដែរ មែនអត់អាសុងហេ?»

«មែនហើយអាដូជីនតិចទៀតអាយ៉ុនវាវាយឯងបត់កមិនខានទេកុំទៅរំលឹកអតីតកាលវាអីហ្ហឹស»

  ពួកគេនិយាយគ្នាសើចអ៊ូអរពេញនឹងលើកលែងតែយ៉ុនហ្គីដែលរិះគិតចំពោះពាក្យសម្តីរបស់ដូជីន កាលដែលគេទៅបោកប្រាស់ចិត្តស្មោះរបស់ជីមីនពេលនោះក៏ព្រោះតែកំហឹងដែលកើតមានដោយសាក្មេងនេះឈ្លើយប្រហើនដាក់តែមិនដឹងថាជីមីនទៅធ្វើស្អីពួកគេទាំងបីនាក់នោះទេបានជាគេចង់ធ្វើបាបក្មេងម្នាក់នោះទៅវិញ។

«បានឈប់និយាយអត់ប្រយោជន៍ច្រើនទៅ កាលនោះពួកឯងរៀបគម្រោងការណ៍ឲ្យយើងបោកក្មេងនោះដើម្បីអី?» ពួកគេកំពុងសើចសប្បាយក៏ត្រូវយ៉ុនហ្គីឈ្លេចសួរដល់ថ្នាក់ត្រូវមើលមុខគ្នាហើយ

រឿង Just Remembered Me! (ចប់)Where stories live. Discover now