«ចាំខ្ញុំផង!» សំឡេងតូចឆ្មារបន្លឺឡើង មិនប្រាប់ក៏ដឹងថាជានរណាដែរ។ អ្វីដែលកាន់តែច្បាស់នោះគឺគេតាមយ៉ុនហ្គីជាប់មកដល់សួនគ្មានសិស្សណាធ្លាប់មកសោះ។ គេសម្តៅយ៉ុនហ្គីដែលកំពុងដាក់បង្គុយនៅទីនោះទាំងញញឹមខ្ជិប។
«តាមខ្ញុំធ្វើអី?» មើលសំណួរនាយចុះកំប្លែងខ្លាំងណាស់ អម្បាញ់មិញទើបតែនិយាយឲ្យគេមកទេតែពេលគេមកទាន់ក៏សួរសំណួរបែបនេះទៅរួចកើតដែរនេះចំជាមិនគួរឲ្យជឿមែន។
«លោកឲ្យខ្ញុំមកមិនចឹង? ខ្ញុំគ្រាន់តែចង់ឲ្យលោកជួយផ្តល់មតិខ្លះលើការសិក្សារបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថារៀនខ្សោយជាងគេទើបចង់ឲ្យលោកបង្រៀន» ជីមីននិយាយទាំងឱនមុខចុះខ្មាសអៀនចំពោះសំណើរបស់ខ្លួន
«បើដឹងថាមិនចេះហើយមករកខ្ញុំធ្វើអី? ខ្ញុំមិនដឹងជួយមនុស្សរៀនមិនចេះសោះបែបនេះយ៉ាងម៉េចនោះទេសុំទោសផង» ថាគេទៅរៀនមិនចេះគិតមិនដល់ជារឿងធម្មតាតែនាយវិញលំដាប់សិស្សពូកែទៅហើយស្តាប់អ្វីដែលគេនិយាយនៅមិនយល់ទៀត។ ឬមួយគេមិនចេះរៀបពាក្យបានល្អទុកនិយាយជាមួយនាយទេដឹង?
«មិនមែនទេៗ! ខ្ញុំគ្រាន់តែមិនពូកែខ្លាំងប៉ុណ្ណោះសូមលោកជួយខ្ញុំផង» ជីមីនគ្រវីក្បាលញាប់ ស្អេក គេមិនខ្លាំង គេមិនពូកែ ទើបគេចង់ពឹងឲ្យនាយជួយតែនាយមើលមុខគេលើក្រោមៗមិននិយាយស្តីសោះធ្វើឲ្យគេរាងអន់ចិត្តបន្តិចដែរណា។
«ចង់ទៅណា?» ភាពអស់សង្ឃឹមធ្វើឲ្យក្មេងល្ងីល្ងឺប្រុងចាកចេញចៀសវាងហត់អត់អំពើជាមួយនាយ។ តែនាយបែរជាហៅគេឲ្យបកក្រោយនាយប្តូរចិត្តលឿនខ្លាំងណាស់តាមលែងទាន់ទៅហើយ។ តែក៏លួចអរក្នុងចិត្តដែលនាយមិនស្អប់ខ្ពើមបែបនេះ។
«ខ្ញុំស្មានថាបងមិនជួយខ្ញុំទៅហើយតែយ៉ាង ណាក៏អរគុណដែលបងនៅមានចិត្តបន្តិចបន្តួចសណ្តោសមកលើជនទុគ៌តដូចជាខ្ញុំនេះ» គ្រាន់តែបានគេជួយបែបនេះក៏ប្តូរសព្វនាមហៅ ហើយក៏តាំងញញឹមអឹមអៀននៅមួយកន្លែង។ តាំងពីតូចមកគ្មាននរណាពេញចិត្តនឹងបង្ហាត់ បង្ហាញគេទេទើបតែពេលនេះមាននាយមួយនឹងឯង។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
