បន្ទប់លាងរបួស
«លោកមិនអីទេហ៎េស? ឈឺទេឲ្យខ្ញុំសុំទោសផងខ្ញុំសុំទោសពិតមែន» ឡានីននិយាយដោយការដឹងកំហុស នាងមិនគួរចិត្តឆៅទៅវាយគេដល់បែកមាត់ទេ។ មើលចុះមុខសង្ហារបស់គេពេលនេះមានស្នាមម្រាមដៃជាប់ដានច្បាស់ៗតែម្តង។
«ខ្ញុំមិនទទួលពាក្យសុំទោសនាងទេទុកវិញទៅ តែលើកក្រោយបើនាងប្រព្រឹត្តបែបនេះដាក់ខ្ញុំទៀតខ្ញុំមិនធានាទេថានាងមានក្តីសុខបាននោះ» វាមិនមែនជាពាក្យគម្រាមតែជាអកវីដែលគេត្រូវការ គេមិនចង់ឲ្យមនុស្សដែលវាយគេមកលាបរបួសឲ្យគេទេវាមិនសម។
«ខ្ញុំទៅរកអីស្អំឲ្យលោក»
«ខ្ញុំថាមិនបាច់ទេ» នាងក្រមុំឈានជើងចេញមិនទាន់ផុតមួយជំហានផងក៏ត្រូវនាយទាញមកវិញ
តែដោយសានាងពាក់ស្បែកជើងកែងទើបធ្វើឲ្យនាងទប់លំនឹងខ្លួនឯងមិនបានដួលទ្រោបទៅលើអ្នកដែលនៅលើសាឡុងនោះយ៉ាងដំណំ។ តែអ្វីដែលគួរឲ្យអស់សំណើចបំផុតនោះគឺដើមទ្រូងទ្រលុកទ្រលន់របស់នាងវាត្រូវចំមុខរបស់នាយធ្វើឲ្យនាយដឹងពីទំហំវាបានយ៉ាងច្បាស់។
«អ្ហឹម!សុំទោសៗ» នាងក្រមុំស្ទុះចេញពីលើនាយយ៉ាងលឿនសុំទោសនាយម្តងហើយម្តងទៀត។ អាម៉ាសខ្លាំងបំផុតហើយដែលមានរឿងបែបនេះកើតឡើងបានបើមានអ្នកដឹងវិញសើចស្លាប់មិនខានទេ។
«ជើងនាងរបួសហើយ» ដោយឃើញនាងឈរមិនស្ងៀមមុខជូរចត់ដូចអត់បាយមកជាយូរទើបនាយក្រឡេកទៅប្រទាក់នឹងជើងមានរបួសរបស់នាងទើបគេដឹងថានាងកំពុងមានរបួសហើយ។
«មិនអីទេតែមុខលោកនៅមានស្នាមចាំខ្ញុំរកអីមកស្អំឲ្យ»
«មិនបាច់ទេអម្បិញ់មិញដើមទ្រូងនាងបានស្អំឲ្យខ្ញុំរួចហើយ» នាយកម្លោះមាត់ឆៅ ដូយ៉ុននិយាយសម្តីព្រានចេញមកធ្វើឲ្យឡានីនខឹងមិនស្ទើរទេតែរាប់ថាជាកំហុសនាងផងដែលទាក់ជើងដួលលើគេបែបនេះ។
«មនុស្សថោកទាប» ហៀបនឹងលើកដៃវាយប្រុសមាត់ឆ្កែនេះទៅហើយតែស៊យអីគេយកដៃពាំងជាប់ធ្វើឲ្យនាងកាន់តែក្តៅក្រហាយហើយ។ នាយប្រើសម្តីព្រានដាក់នាងបានយ៉ាងម៉េចចំជាប្រុសសាវ៉ាមែន។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Cinta«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
