មន្ទីរពេទ្យ
«ហ្ហឹម!» កាយតូចច្រឡឹងដែលទើបភ្ញាក់ពីសន្លប់អស់ពេលជាយូរ ងើបធ្វើភ្នែកឡេងឡង់។ មនុស្សចំពោះមុខគេគឺយ៉ុនហ្គី បែបនេះធ្វើឲ្យគេកាន់តែភ័យខ្លាចនាយដឹងរឿងរបស់គេតែអាថ៌កំបាំងលាក់មិនបានយូរទេ។
«ថេយ៉ុងឲ្យខ្ញុំនៅមើលឯងរហូតដល់ភ្ញាក់ បើអស់អីហើយខ្ញុំសូមលាសិនហើយ» កម្លោះនិយាយប្រកបដោយពាក្យពីរោះស្តាប់ មើល ទៅនាងបានកែប្រែគេច្រើនណាស់។
«ខ្ញុំស្រេកទឹក» ដឹងថាខ្លួនឯងក្រោកមិនរួចទើបហ៊ានសុំជំនួយពីគេ មនុស្សដែលនៅចំពោះមុខឮហើយមិនហ៊ានបង្អង់យូរទេរហ័សទៅចាក់ ទឹកឲ្យគេភ្លាម។ នាយមិនធ្លាប់ធ្វើល្អដាក់គេនោះឡើយ ទើបតែលើកនេះប៉ុណ្ណោះ។
«លោកប្រញាប់ទៅៗក្រែងគូដណ្តឹងលោកចាំយូរខ្ញុំមិនអីទេ» ជីមីនញុាំទឹកបានមួយម៉ាត់ក៏តាំងដេញគេចេញពីខ្លួន។ រាងកាយដែលស្រក សាច់អស់យ៉ាងឆាប់រហ័សពិតជាគួរឲ្យអាណិតពន់ប្រមាណស្នេហាកម្សត់ដែលនាយតែងតែទុកចោលពេលនេះវាបានក្រៀមស្វិតហើយ។
«ខ្ញុំជូនគេទៅមុននេះបន្តិច ឯងធុញខ្ញុំមែនទេ?»
«គឺអត់ទេខ្ញុំគ្រាន់តែខ្លាចនាងខឹងហ្នឹងលោកប៉ុណ្ណោះ » ជីញញឹមមិនសមពេលគេដោតមកវិញបែបនេះ។ គេមានអារម្មណ៍ថាខុស ពេលដែលនាយធ្វើបែបនេះដាក់គេ សកម្មភាពនាយគ្រប់ជំហានគឺបង្ហាញជាក់ច្បាស់ថានាយមិនពេញចិត្តនឹងនៅជាមួយគេសោះឡើយ។
«គេខឹងរួចហើយមិនបាច់សុំទោសទេ ខ្ញុំគ្មានទោសអ្វីឲ្យឯងឡើយ! និយាយអញ្ចឹងឯងមានជំងឺនេះតាំងពីពេលណាមក?» កម្លោះដាក់បង្គុយសាជាថ្មីសួរសំណួរចាក់ដោតម្តងទៀតទៅកាន់អ្នកជំងឺ។ ជីមីនឮបែបនេះបើកភ្នែកធំៗមិនយល់ពីអត្ថន័យរបស់នាយចង់សម្តៅលើអ្វីឡើយ។
«ជំងឺអី? ខ្ញុំកើតអីហ៎េស?» សំណួរឆ្ងល់ៗរបស់ជីមីនធ្វើឲ្យគេកាន់តែច្បាស់ហើយថាជីកើតវាឡើងដោយមិនដឹងខ្លួន។ ក្មេងដូចជីមីនមិនសូវខ្វាយខ្វល់ពីសុខភាពប៉ុន្មានទេ ប្រការនេះទើបធ្វើឲ្យរូបរាងកាយរបស់គេខុសពីក្មេងប្រុសដទៃដាច់។
«ឯងថប់ដង្ហើមសំណាងហើយខ្ញុំនាំមកពេទ្យទាន់កុំអីស្លាប់មិនខានទេ» នាយនិយាយបំភ័យអ្នកខ្លះធ្វើឲ្យជីមីនត្រូវភ្នែកសប៉ុនពងមាត់។ ជីមីនស្រាប់តែហូរទឹកភ្នែកមកម៉ាត់ៗខ្លាចចំពោះពាក្យសម្តីដែលយ៉ុនហ្គីនិយាយនេះ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី