ភាគទី4: ច្រឡំ

853 42 0
                                        

«លោកតាគឺខ្ញុំយ៉ុនហ្គី មិនមែនថេយ៉ុងទេ» យ៉ុនហ្គីនិយាយទៅកាន់វ័យចំណាស់ដែលត្រូវ ជាលោកតានោះ។ លោកតាចាស់ដែរហើយវង្វេងមិនចាំនរណាម្នាក់ឡើយចេះតែច្រឡំគ្នានឹងឯង។

«អ៎ូ! យ៉ុនទេឬ? តាស្មានតែថេយ៍! ចាស់ហើយវង្វេងអស់ហើយ» លោកតាអាដាំ ថាឡេសុីរអ៊ូតិចៗនិងដើរសម្តៅទៅសាឡុង ឯយ៉ុនហ្គីក៏ស្ទុះទៅគ្រាគាត់។ ទោះមានឈើច្រត់ទៅហើយក្តីក៏មិនអាចធានាបានដែរថាគាត់មានសុវត្ថិភាពពេញលេញនោះដែរ។

«ឯងអាយុប៉ុន្មានហើយយ៉ុន?» មកដល់លើសាឡុងអង្គុយមិនទាន់ក្តៅគូថស្រួលបួលផងក៏ត្រូវអ្នកជាតាឈ្លេចសួរនូវសំណួរដែលធ្វើឲ្យចៅជ្រួញចិញ្ចើមចូលគ្នាចង់បង្ហាញថាមិនយល់ពីអ្វីដែលគាត់ចង់ដឹង។ នាយមិនយល់ទេហេតុអីគាត់ចាំបាច់សួរពីវា?

«លោកតាសួរចៅតើមានអ្វីមែនទេ?» យ៉ុនដែលធ្លាប់តែសម្តីសោះកក្រោះមិនចេះនិយាយច្រើនជាមួយអ្នកណាបែរជាត្រូវនិយាយយ៉ាងសុភាពជាមួយលោកតារបស់គេទៅវិញ ដូចគេថាភ្នំមួយខ្ពស់ក៏នៅមានភ្នំមួយទៀតដែលខ្ពស់ជាងនោះដែរ។

«ឆ្លើយនឹងសំណួរតា» លោកតាសង្គ្រឺតធ្មេញ

«គឺ24ឆ្នាំហើយលោកតា ខ្ញុំដឹងថាខ្ញុំខ្ជិលមិនចូលចិត្តរៀនសូត្រតែឥឡូវខ្ញុំក៏ចូលរៀនឡើង វិញនៅឆ្នាំទី1ផ្នែកជំនួញតាមពាក្យលោកតាហើយ ពេលសម្រាកពីការសិក្សាខ្ញុំក៏បានទៅធ្វើការនៅក្រុមហ៊ុនវិញដែរហើយ» លោកតាមិនទាន់ស្តីបន្ទោសអីមួយម៉ាត់ផងតែគេក៏ប្រឹងបកស្រាយបាត់ទៅហើយ ដូចខ្លាបាក់ចង្កូមយ៉ាងអញ្ចឹងមិនសមជាកូនប្រុសទាល់តែ សោះ។

«ឯងវ័យចំណាស់ដែរហើយគួរគិតគូរឿងអនាគតជាជាងនៅដើរលេងដូចក្មេងឥត ប្រយោជន៍» លោកតារបស់យ៉ុនហ្គី

«ពេលខ្ញុំចប់ឆ្នាំទី4ពេលណាពេលនោះខ្ញុំហ្នឹងរៀបការតាមបំណងលោកតា» យ៉ុនហ្គី

«ចាំដល់ពេលនោះយើងប្រហែលលែងនៅហើយទេដឹង អ្វីដែលសំខាន់នោះឯងមានគូប្រចាំចិត្តឬនៅ?» លោកតាសួរបន្ត

«គឺនៅទេបាទតែខ្ញុំកំពុងព្យាយាមរកហើយ» យ៉ុនហ្គីតបទៅលោកវិញដោយគ្មានស្ទាក់ស្ទើរ

រឿង Just Remembered Me! (ចប់)Where stories live. Discover now