ភាគទី5: បែកធ្លាយ

564 26 0
                                    

   ភោជនីយដ្ឋាន!

  ថ្ងៃនេះជាថ្ងៃថ្មីសូម្បីព្រះអាទិត្យក៏បើកភ្នែកព្រមទទួលស្គាល់ដែរ។ លើកលែងតែមនុស្សបៀមទុក្ខទេតើដែលមើលមិនឃើញផ្ទៃមេឃខៀវក្រហមនោះស្អាត។

  មនុស្សម្នាដើរខ្វាត់ខ្វែងកាត់មុខភោជនីយដ្ឋាននោះ ដែលអ្នកខ្លះក៏បានដើរចូលឯអ្នកខ្លះទៀតដើរចេញ ហើយក៏មានអ្នកដើរហួសទៅហួសមកមិនក្រឡេកទៅមើលបន្តិចសោះ។

   បើមើលទៅខាងក្នុងឲ្យកាន់តែជាក់ក៏ឃើញច្បាស់ថាមានបុរសម្នាក់ និងនារីម្នាក់កំពុងអង្គុយសាសងគ្នាដូចកំពុងទាស់សម្តី។ មនុស្សប្រុសម្នាក់នោះបើស្មានមិនខុសទេគឺយ៉ុនហ្គីនេះឯង។ នាយបែរជាមកណាត់ជួបនារីអីនៅទីនេះទៅវិញថែមទាំងបង្ហាញកាយវិកាបែប sweetដាក់គ្នាទៀតផង។

«អូនជឿថាបងបានឃើញអ្វីដែលអូនផ្ញើទៅហើយមែនទេ? បងចង់ដោះស្រាយជាមួយអូនដោយរបៀបណា?» នាងក្រមុំចាប់ច្រឡោតសួរនាំដេញជើងនាយកាយវិកានាងដូចជាសង្សាររបស់នាយមិនខុស។ នាងដឹងរឿងនោះដោយរបៀបណាទៅ?

«វាប្រាប់អូនមែនទេ? អូនជឿវាដែរឬ?» យ៉ុនមិនឆ្លើយនឹងសំណួររបស់នាង ហើយថែមសួរនាងវិញទៀត។ នាយខាងក្រៅមិនបញ្ចេញអារម្មណ៍ច្រឡោតដាក់នាងទេតែក្នុងចិត្តវិញក្តៅស្ទើរឆេះហើយ។

«បងមិនបាច់ចង់ដឹងថានរណាប្រាប់ទេសំខាន់គឺបងបានក្បត់ខ្ញុំស្រស់ៗបែបនេះហើយបែរជាមកសួរខ្ញុំថាខ្ញុំដឹងមកពីណា មិនគិតឆ្លើយសំណួរខ្ញុំសិនទេអ្ហី?»

«ជីនឈី! បងមិនបានស្រឡាញ់គេទេ បងយល់ព្រមព្រោះបង...» កម្លោះសង្ហាចាប់និយាយរៀបរាប់ហេតុផលដែលធ្វើឲ្យនាយហ៊ានធ្វើបែបនេះ។ នាយម៉េចនឹងអាចទៅស្រឡាញ់មនុស្សប្រុសទៅនាយមិនមែន gayទេ។

   អតីតកាល!

«ន៎ែ! អាយ៉ុនឯងមើលចុះអាក្មេងនោះតាមឯងស្អិតដល់ហើយស្រឡាញ់ឯងទេដឹង?» ក្មេង ប្រុសរៀននៅឆ្នាំទី4ទំនងជាមិត្តរបស់យ៉ុនហ្គី និយាយទៅកាន់នាយដោយទឹកមុខចង់អស់ សំណើចបន្តិចអីបន្តិច។

«អាកាលដែលឯងណាត់យើងមកទីនេះគ្រាន់តែសួរប៉ុណ្ណឹងទេមែនទេ?» យ៉ុនហ្គីមនុស្សគេដឹងស្រាប់ហើយមិនចេះសូញសាញនិយាយអីរញ៉េរញ៉ៃច្រើនទេ។ អ្នកដែលជួបគេបានទាល់ តែស្និតស្នាល ហើយទោះបាននិយាយរកគ្នាក៏មិនប្រាកដថាបានយូរនោះដែរ។

«ត្រូវហើយ!ហ្ហឹសៗ ហ៊ានភ្នាល់ជាមួយយើងអត់ក្មេងនេះស្រឡាញ់ឯងណាវើយ!» មិត្តរបស់នៅតែបន្តនិយាយជាហូរហែរលេងទឹកផង អីផងលេបមាត់លេបកសើចញឹមៗនៅតែនឹងឯង។

«យើងសាកក៏បានតែកុំឲ្យជីងឈីដឹងអីនាងមិនពេញចិត្តចំពោះរឿងហ្នឹងមិនខានទេ» នាយកម្លោះយ៉ុនហ្គីយល់ព្រមបានយ៉ាងងាយ នាយមិនគិតថាកំពុងបំផ្លាញបេះដូងបតិសុទ្ធឲ្យត្រូវខ្ទេចខ្ទីនោះទេ។ នាយដឹងតែពីសប្បាយលើគំនរទុក្ខអ្នកដទៃបែបនេះឡើងក្លាយជាទម្លាប់។

. . . . . . . . . . . .

បច្ចុប្បន្ន!

«មានតែប៉ុណ្ណឹង?» ជីងឈីដែលជាសង្សារបណ្តូលចិត្តរបស់នាយស្តាប់មើលទៅក៏វាសមហេតុផលដែរ។ នាងមិនមែនស្ត្រីគ្រប់លក្ខណ៍ ក៏មិនមែនសុភាពនារីនោះដែររឿងអីនាងត្រូវអាណិតដល់ក្មេងនោះទៅ។

«ត្រូវហើយវាតែប៉ុណ្ណឹងដំបូងបងមិនចង់ប្រាប់អូនទេតែបងខ្លាចអូនយល់ច្រឡំកាន់តែខ្លាំងនោះអី» យ៉ុនហ្គីអាចនិយាយបានថាទោះខូចខិលយ៉ាងណាក៏នៅស្មោះស្ម័គ្តជាមួយនារីម្នាក់នេះដែរនាយស្រឡាញ់នាងស្ទើរលេបទៅហើយនោះ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now