គ្រប់កិច្ចការទាំងអស់ឲ្យតែយើងធ្វើច្បាស់ជាលំបាកខ្លះអីខ្លះបែបនឹងហើយ។ បើជ្រុលជាហត់លំបាកបែបនោះហើយក៏គួរតែបានសម្រាកខ្លះ ដើម្បីលំហែអារម្មណ៍ដែរមិនចឹង? ដូចគេដូចឯងដែរតើ ជីមីនតាំងពីបានធ្វើការ ងារនៅក្រុមហ៊ុនយ៉ុនហ្គីមកគេមិនដែលបានសម្រាកម្តងណាទេ។
«នេះជាតារាងកាលវិភាគការងាររបស់ឯង» មិនដឹងជាអីទេ នាយហុចតារាងកាលវិភាគដែលទើបធ្វើហើយថ្មីឲ្យគេទៀតហើយ។ គេជាអ្នកផ្សព្វផ្សាយពិតមែនតែគេក៏ចង់ឈប់ សម្រាកខ្លះដែរ មួយខែមកនេះគេមិនដែលទំនេរសោះឡើយ។
«ស្អែកមានការងារទៀតហើយ?» ជីមីនចំហ មាត់មិននឹកស្មានថាខ្លួនរវល់អីដល់ថ្នាក់នេះសោះ។ រាងសង្ហាវិញមិនខ្វល់ពីគេនោះទេមានតែមើលមកគេដោយកែវភ្នែកមិនយល់ប៉ុណ្ណោះក្មេងនេះពូកែតវ៉ាណាស់។
«វាជាការងាររបស់ឯងនោះអី ឬឯងមិនចង់ធ្វើការទេបើបែបនោះមែនយើងរើសថ្មី» មិននិយាយលេងទេមនុស្សយ៉ុនហ្គីច្បាស់លាស់ណាស់ នាយមិនចូលចិត្តមនុស្សរអ៊ូច្រើនទេ។ ជាពិសេសគឺផាក ជីមីនដូវីមៀនេះហើយ បើជួលឲ្យមកធ្វើការហើយខ្ជិលច្រអូសដដែលជួលគេមកបានការស្អី។
«ស្អែកខ្ញុំមានណាត់» ជីមីនខាំបបូរមាត់ខ្លួនឯងតិចៗ ប្រឹងនិយាយទាំងអន់ចិត្ត។ គេតាំងពីធ្វើការមកមិនដែលរអ៊ូទេតែនាយទេតើដែលតែងធ្វើបាបចិត្តគេមិនឈប់។
«ជាមួយអ្នកណា? ទៅធ្វើអី?» មិនស្រឡាញ់តែតាមសួរមិនឈប់ ឬនាយនៅមិនទាន់កាត់ចិត្តពីគេទេដឹង? តែវេលាកន្លងហួសទៅយូរណាស់មកហើយនាយម៉េចនឹងអាចនៅមានកូនចិត្តឲ្យគេទៅ សូម្បីកាលនៅជាគូស្នេហ៍នាយមិនទាំងសួរនាំបែបនេះផង។
«ជាមួយថេយ៉ុងយើងបានណាត់គ្នាទៅលេងសួនក្បែរទន្លេហាន» ជីមីនប្រាប់គេត្រង់ៗមិនលាក់លៀម តែនាយសង្ហាបែរជាមើលមុខគេដោយរិះគិតទៅវិញចង់ឃាត់គេមែនទេ? នាយចំជាខូចខិលខ្លាំងណាស់។
«មិនមែនបញ្ហាខ្ញុំឯណា បើការងារឯងមិនហើយទេនោះមិនបាច់សម្រាកទេ» យ៉ុនហ្គីនិយាយដោយប្រាកដប្រជា ហើយក៏ដើរចេញទៅបាត់ទុកឲ្យជីមីននៅឈរមុខស្អុយតែឯង។ នាយផ្តាច់ការតែចំពោះគេម្នាក់ទេមើលទៅ ក្រៅពីគេនាយមិនដែលធ្វើបាបទេ។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Romance«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី