ភាគទី36: អាថ៌កំបាំង

640 30 0
                                    

   ដេហ្គូ

មើលទៅកាន់ទីកន្លែងមួយដែលដាច់ ស្រយាលពីក្រុងជាតំបន់ជនបទតែអភិវឌ្ឍបានល្អប្រសើរ នៅតាមតំបន់ភ្នំពេញដោយរុក្ខជាតិនិងដំណាំនានាដែលប្រជាជនផ្តុំគ្នាដាំយកផលផ្លែទៅលក់លើទីផ្សារ។ ក្នុងចំណោមដំណាំទាំងនោះមានចម្ការធំមួយជារបស់គ្រួសារដូវីមៀដែលធ្វើវាតជំនាន់ ពេលនេះកំពុងឡើងជាលំដាប់កម្មករធ្វើការហូរហែពាសពេញដីដែលខុសពីដប់ឆ្នាំមុនក្តៅហួតហែងសឹងប្រេះធរណី។

  ប៉ាជីមីននិងម៉ាក់របស់គេមកទីនេះបានជិតមួយខែហើយការមើលថែទាំចម្ការក៏បានល្អប្រសើរ។ ពេលថ្ងៃធ្វើការជួយកម្មករដោយមានប្រពន្ធតាមយកបាយទឹកទៅឲ្យរាល់ពេល ចំណែកពេលយប់វិញទើបបានចូលផ្ទះ និងនិយាយទូរស័ព្ទជាមួយកូនប្រុសតែម្នាក់របស់ខ្លួន។ ទោះបីរាងហត់លំបាកប៉ុណ្ណាក៏ដោយពេលដែលពួកគាត់បានឮសំឡេងរបស់កូនហើយកម្លាំងហោះមកពីណាមិនដឹងចូលពេញរាងកាយ។

   រីងៗ!

«ហាឡូជីមីន!» អ្នកជាម្តាយស្ទុះទាញទូរស័ព្ទមកមើលពេលដែលឮសំឡេងរោទ៍ ប៉ុន្តែនៅពេលដែលឃើញថាជាលេខរបស់កូនប្រុសហើយគាត់ញញឹមបិទមាត់មិនជិតចុចទទួលយ៉ាងលឿនទោះបីដៃកំពុងដួសបាយដាក់មាត់ក៏ដោយចុះ។

(ជម្រាបសួរម៉ាក់! សុខសប្បាយដែរទេប៉ុន្មានថ្ងៃនេះកូនមិនបានខលទៅដោយសាតែរវល់ថែមម៉ោងការងារជាមួយបងប្រុសយ៉ុនហ្គីពេលចេញក៏យប់ទៅហើយទើបមិនហ៊ានរំខានលោកទាំងពីរ)

«មិនអីទេតែកុំខំធ្វើការពេកពេលឈឺតិចលំបាក» នៅពេលឮកូននិយាយថារវល់ការងារច្រើនអ្នកជាម្តាយក៏កាន់តែបារម្ភ ដ្បិតកូនមិនដែលបែបនេះពីមុន។ ណាមួយមិននៅជាមួយគ្រួសារទើបចេះតែលួចខ្វាយខ្វល់ខ្លាចលំបាកដល់គ្រួសារយ៉ុនហ្គីទៀត។

«កូនឈឺអីមែនទេ?» អ្នកជាឪពុកសួរទៅកាន់ប្រពន្ធបើកាលណាឃើញទឹកមុខគាត់មិនល្អបែបនេះ ហើយនិយាយជាមួយជីមីនដូចជាបារម្ភប្លែក។

«កូនមិនអីទេគ្រាន់តែគេរវល់ការងារច្រើនអូនបារម្ភនឹងណា» ប្រពន្ធគាត់តបទៅវិញដោយស្នាមញញឹមមិនចង់ឲ្យប្តីគិតច្រើនជ្រុលយ៉ាងណាជីមីនមិមបានកើតអីគ្រាន់តែធ្វើការច្រើនម៉ោង។

រឿង Just Remembered Me! (ចប់)Where stories live. Discover now