ពេលដែលជីមីននាំយ៉ុនហ្គីទៅលាងរបួសនោះជាពេលដែលលោកតាកំពុងស្តីបន្ទោសណែនាំទៅកាន់ចៅប្រុសដ៏សំណព្វរបស់គាត់ខ្លាំងៗ។ ទោះគាត់ស្រឡាញ់ថេយ៉ុងយ៉ាងណាក៏ដោយបើធ្វើខុសហើយត្រូវតែទទួលនូវទោសពីគ្រួសារវាជាទម្លាប់ដែលមិនអាចកែប្រែបាន។
«ថេយ៉ុង! ឯងដឹងថាខ្លួនឯងខុសអីទេ?»
«លោកតាក៏ឃើញថាបងប្រុសជាមនុស្សខ្លួនមួយជិះទូកពីរ!»
«កុំមកចាកប្រធានឆ្លើយតែសំណួរដែលតាសួរបានហើយ» លោកតារាងច្រឡោតព្រោះតែចៅប្រុសដ៏ខូចរបស់គាត់តែងតែមិនទទួលនូវកំហុសរបស់ខ្លួនដដែល
«ដឹង! តែមិនមែនមកពីខ្ញុំតែម្នាក់ឯណាបងយ៉ុនក៏មានចំណែកខុស» ចម្លើយដែលឆ្លើយទៅកាន់លោកតាគឺឆ្លើយទាំងមិនចង់ គេថែមទាំងខាំមាត់អន់ចិត្តជាមួយអ្នកជាតាកាន់តែខ្លាំងហើយ។
«ប្រហែលមកពីតាថ្នមឯងពេក ស្រឡាញ់ឯងពេកហើយបានជាឯងហ៊ានល្មើសវិន័យជារឿយៗ។ ថេយ៉ុងឯងធំហើយជិតមានគូស្រករធ្វើដំណើរជាមួយគ្នាពេញមួយជីវិតហើយ ជុងហ្គុកក៏មិនចង់ឃើញឯងនៅចរិតក្មេងបែបនេះដែរមែនទេជុងហ្គុក?»
«អ៎! បាទ» នាយឆ្លើយជាមួយលោកតាទាំងញញឹមមិនសមព្រោះតែគូដណ្តឹងត្រូវគាត់ថាឲ្យ
«បងប្រុសក៏ខុសហើយខុសខ្លាំងទៀតធ្វើឲ្យជីមីនមានកូន ហើយមិនទទួលខុសត្រូវ» ថេយ៉ុងហែកខ្ទេចនូវរឿងរកាំរកូសរបស់បងប្រុសខ្លួនយ៉ាងណាឲ្យតែខ្លួនឈ្នះ
«បិទមាត់ឯងទៅថេយ៉ុង វាជាបញ្ហាគ្រួសាររបស់យ៉ុនហ្គីមិនចឹង ទុកឲ្យពួកគេជាអ្នកដោះស្រាយទៅឯងគិតតែរឿងខ្លួនឯងបានហើយ ឆាប់ទៅលុតជង្គង់មុខផ្ទះ8ម៉ោង ដើម្បីទទួលទោសទៅ» លោកតាលើកឈើច្រត់គោះតុផាំងផ្អើលចៅៗទាំងពីរ សម្លុតថេយ៉ុងស្ទើរស្វាយមាត់កាន់តែព្រហើនឡើងហើយ។
«លោកតា! យ៉ាងណាក៏វាជាកំហុសដំបូងរបស់ថេយ៌សូមលោកតាបន្ថយទោសផងចុះ» ជុងហ្គុកអង្វរកលោកតាតិចៗ ព្រោះអាណិតថេយ៉ុងដែលត្រូវទទួលទោសកណ្តាលថ្ងៃក្តៅស្ទើរប្រេះក្បាលបែបនេះ។
«មិនបាច់និយាយអ្វីទេជុងហ្គុកតាមិនស្របតាមដាច់ខាត»
«បើបែបនោះមែនសុំឲ្យខ្ញុំជាអ្នកទទួលជំនួសថេយ៉ុងបានទេលោកតា»
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
